ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ចាប់តាំងពី ​លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តរតនគិរី មកឈ្មួញធំៗនាំគ្នា ដឹកជ​ញ្ជូនឈើ​ចេញ​ទៅ​ស្រុកយួ​នតាមច្រ​កទ្វារ​អន្តរជាតិអូរយ៉ាដាវ និង​ស្រុក​អណ្ដូង​មាសយ៉ាងពេញបន្ទុក

ចាប់តាំងពី ​លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តរតនគិរី មកឈ្មួញធំៗនាំគ្នា ដឹកជ​ញ្ជូនឈើ​ចេញ​ទៅ​ស្រុកយួ​នតាមច្រ​កទ្វារ​អន្តរជាតិអូរយ៉ាដាវ និង​ស្រុក​អណ្ដូង​មាសយ៉ាងពេញបន្ទុក

ខេត្តរតនគិរី ៖ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី ​លោក ថាវ យ៉េន ត្រូវ បាន តែងតាំង​ជា​មេបញ្ជាការ​កងរាជអាវុធ ហត្ថ​ខេត្តរតនគិរី រួចមក​គឺ​បទ​លើ្ម​ស​ព្រៃឈើ ​ក្នុង​ខេត្តរតនគិរី មិនទា ន់មាន​ការ ថយចុះ​នោះទេ​។ ផ្ទុយទៅវិញ​ឈ្មួញ​ជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី ដូចជា​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈ ហៅ​ណាក់​ក្បាល​ធំ​ជាដើម នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ យ៉ាង​រលូន​ដដែល​។ ជាងនេះទៅទៀត​តាម​ច្រករបៀង​ច្រើន​កន្លែង​ក្នុងស្រុក​អូរ​យ៉ា​ដាវ និង​ស្រុក​អណ្ដូង​មាស នៅតែ​ត្រូវបាន​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តរតនគិរី បាន​ទទួលស្គាល់ថា ចាប់តាំងពី​លោក ថាវ យ៉េន ឡើងកាន់តំណែង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី បាន​បញ្ជា​ឲ្យ​មន្ត្រីក្រោមឱវាទ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាច្រើន​ករណី​តាម​បណ្ដា​ស្រុក​មួយចំនួន ជាពិសេស​នៅ​ស្រុក​អូរ​យ៉ា​ដាវ តែម្តង​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ការបង្ក្រាប​នោះ​គ្រាន់តែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់ ហើយ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រភព​ខ្លះ​បាន​លើកឡើងថា សមត្ថកិច្ច​អាវុធហត្ថ​ខេត្តរតនគិរី ក្រោម​បញ្ជា​របស់លោក ថាវ យ៉េន បង្ក្រាប​បានតែ​ឈ្មួញ​តូចតាច​ដែល​មិន​បង់លុយ​តាម​ការកំណត់​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ធំៗ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ក្នុងស្រុក​អូរ​យ៉ា​ដាវ ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។

ថ្មីៗ​នេះ​មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​មេ​ប៉ុស្ដិ៍នគរបាល​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរ​យ៉ា​ដាវ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិនទាន់​ឃើញ​លោក ថាវ យ៉េន ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​រិះគន់ថា ក្រោយពេល​លោក ថាវ យ៉េន ទទួលបាន​តំណែង​ជា​មេបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី គឺ​បទល្មើស​ព្រៃឈើ​មិនទាន់មាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​ទាល់តែសោះ ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​អាវុធហត្ថ​ខេត្តរតនគិរី ហាក់ដូចជា​រើសមុខ​ឈ្មួញ​ទៀតផង​។ ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ណាប់ វណ្ណៈនៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ហើយ​ឈ្មួញ​មួយចំនួនទៀត​កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិ​ឡុំ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ព្រោះ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពុករលួយ​ជាច្រើន​ស្ថាប័ន​។    

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888