ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ចាន់ ​បញ្ញាវ័ន្ត​ប្រធានពេ​ទ្យសត្វខេ​ត្តកំពង់​ធំកំពុងប្រមូល​លុយតាមរបៀប​ពុករលួយដោយ​មានបើក​ដៃពី​ លោក ធីវ វណ្ណធីរប្រធាន​មន្ទីរកសិ​កម្ម​

លោក​ ចាន់ ​បញ្ញាវ័ន្ត​ប្រធានពេ​ទ្យសត្វខេ​ត្តកំពង់​ធំកំពុងប្រមូល​លុយតាមរបៀប​ពុករលួយដោយ​មានបើក​ដៃពី​ លោក ធីវ វណ្ណធីរប្រធាន​មន្ទីរកសិ​កម្ម​

ខេត្តកំពង់ធំ ៖ ប្រភពពីសមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​៣១ ខែមីនា កន្លងទៅ​ថ្មីៗ​នេះ ​មាន​រថ យន្ត ​កូរ៉េ​មួយគ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ​កំពង់ធំ 3A-2268 បាន​ដឹក​សត្វ​មាន់​ពី​ស្រុក​ជីក្រែង ខេត្តសៀមរាប បម្រុង​យកទៅ​ទម្លាក់​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹក​សត្វ​មាន់​នោះ​ត្រូវបាន​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ធំ ឃាត់ទុក​ហើយ​បញ្ជូនទៅ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តកំពង់ធំ ប្រមាណ​១​ម៉ោង​ក៏​ដោះលែង​វិញ​ដោយ​ពុំមាន​ការផាកពិន័យ​អ្វី​ឡើយ​។ មានការ​សង្ស័យថា​មន្ត្រី​ពេទ្យសត្វ​ខេត្តកំពង់ធំ ក្រោម​ការគ្រប់គ្រង​រប​ស់លោក ចាន់ បញ្ញា​វ័​ន្ត ទទួលបាន​ផលប្រយោជន៍​ពី​ម្ចាស់​រថយន្ត​ដឹក​មាន់​ទើប​ដោះលែង​ទៅវិញ​ស្រួលៗ​ដោយ​ពុំមាន​ការពិនិត្យ​សុខភាព​សត្វ​និង​គ្មាន​សំបុត្រ​បញ្ជាក់​ពី​សុខភាព​សត្វ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក ធី​វ វណ្ណ​ធីរ ជា​អ្នក​ឃុបឃិត​ឲ្យ​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។ ជាក់ស្ដែង​ក្រុម​ឈ្មួញ​អាច​ដឹក​ជ្រូក ដឹក​មាន់ ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រំភើយ​ដោយ​គ្មាន​មន្ត្រី​ពេទ្យសត្វ​ពិនិត្យ​សុខភាព​សត្វ​មាន់ សត្វ​ជ្រូក ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ​គឺ​គេ​ពិនិត្យ​តែ​លើ​របស់​ក្រុម​ឈ្មួញ​គឺជា​ការ​ស្រេច​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​នាយកដ្ឋាន​ពាក់ព័ន្ធ​នៅក្នុង​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ខ្លះ​ផង​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ ព្រមទាំង​បក្ខពួក​។ ដោយហេតុថា​លោក ចាន់ បញ្ញា​វ័​ន្ត មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ និង​បក្ខពួក​តែងតែ​បណ្ដោយ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ជ្រូក​និង​មាន់​ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ហើយ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ជ្រូក​ចូលមក​ចែកចាយ​តាម​ទីសត្តឃាត​ជាច្រើន​កន្លែង​ក្នុង​ខេត្តកំពង់ធំ ដោយសារ​ពួកគេ​បង់លុយ​តាម​ការកំណត់​របស់លោក ចាន់ បញ្ញា​វ័​ន្ត ជាប្រចាំ​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ចាន់ បញ្ញា​វ័​ន្ត ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ មិន​អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​តាម​តួនាទី​របស់ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ​លោក ចាន់ បញ្ញា​វ័​ន្ត ដែលជា​មេ​ពេទ្យសត្វ​ខេត្តកំពង់ធំ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​សត្វ​មាន់ សត្វ​ជ្រូក ឆ្លងកាត់​ខេត្តកំពង់ធំ យ៉ាង​រលូន​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។ ជាមួយគ្នានេះ​លោក ចាន់ បញ្ញា​វ័​ន្ត ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ជ្រូក​មក​លក់​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បើតាម​មន្ត្រី​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា ការដែល​លោក ចាន់ បញ្ញា​វ័​ន្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្តទៅ​យ៉ាង​សុខ​ស្រួល​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888