ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​

លោក សំរិត ណ​យ  មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧  នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​

ខេត្តមណ្ឌលគិរី ៖ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា លោក សំរិត ណ​យ មេ​នគរបាល​ប៉ុស្ដិ៍​ ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ នៅតែ​បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​ កែច្នៃ និង ​រថយន្ត​ជាច្រើន​ប្រភេទ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ជាពិសេស​នៅពេល​យប់​។ មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វេភាគី​ណាំ​លលៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ ឈ្មួញ​ឈ្មោះ ឆុង និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន ដែលជា​មន្ត្រីនគរបាល​ខេត្តមណ្ឌលគិរី ហើយ​ជា​ប្អូនប្រុស​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​តាម​ច្រក​ប៉ុស្ដិ៍​៧ យ៉ាង​ពេញបន្ទុក​តែម្តង​។ ការដែល​ឈ្មួញ​ឈ្មោះ សារឿន ម៉ាប់ និង​ឈ្មួញ​ឈ្មោះ គួ​យ សុ​ឃុន អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ប៉ុស្ដិ៍​៧​យ៉ាង​រលូន គឺ​ដោយសារ​ពួកគេ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។​

បើតាម​ការកត់សម្គាល់​របស់​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា រយៈពេល​មួយខែ​កន្លងទៅនេះ​ឈ្មួញ​សម្រុក​ដឹកឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​តាម​រថយន្ត​ធុន​ធំ​និង​រថយន្ត​ធុន​តូច​សរុប​រាប់ពាន់​គ្រឿង​។ ក្នុងនោះ​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ទ្វេភាគី​ដាក់​ដាំ ស្រុក​អូររាំង ច្រក​ទ្វេភាគី​ណាំ​លៀ ហៅ​ប៉ុស្ដិ៍​៧ ស្រុក​ពេ​ជ្រា​ដា និង​ច្រក​ឡា​ប៉ា​ខេ ស្រុក​កែវ​សីមា សុទ្ធ​តែមាន​ខ្នងបង្អែក​រឹងមាំ​និង​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​នៅ​ច្រកព្រំដែន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​ទ្វេភាគី​៣​កន្លែង​ក្នុង​ខេត្តមណ្ឌលគិរី នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់។

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី បាន​រំលឹកថា កន្លងមក​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បានដាក់​ចេញ​នូវ​បទបញ្ជា​ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​បច្ចុប្បន្ន​ឈ្មួញ​ធំៗ​នៅតែ​បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ពី​ខេត្តមណ្ឌលគិរី ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក ស្រុក​កែវ​សីមា ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ សឹង សំអុល មេ​ឈ្មួញ តុ​ប វី​ដា និង​ឈ្មួញ​មួយចំនួនទៀត​នៅតែ​សម្រុក​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ។ សកម្មភាព​របស់​ឈ្មួញ​ធំៗ​ក្នុងការ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​មិន​ដែលមាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​មេ​ឈ្មួញ សឹង សំអុល និង​មេ​ឈ្មួញ តុ​ប វី​ដា នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ពី​ស្រុក​កោះ​ញែក ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​តាម​ច្រក​ទ្វេភាគី​ទាំង​៣​កន្លែង​ក្នុង​ខេត្ត​ម​ណ្ដ​ល​គិរី គឺ​ច្រក​ដាក់​ដាំ ច្រក​ណាំ​លៀ ហៅ​ច្រក​ប៉ុស្ដិ៍​៧ និង​ច្រក​ឡា​ប៉ា​ខេ មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ជាពិសេស​នៅពេល​យប់​។  

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888