ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បែកធ្លាយ រឿងអាស្រូវពុករលួយដល់ខួរឆ្អឹង របស់លោក ខឹម ចិត្ត្រា ដែលទើបតែឡើងកាន់តំណែង ជាមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បែកធ្លាយ រឿងអាស្រូវពុករលួយដល់ខួរឆ្អឹង របស់លោក ខឹម ចិត្ត្រា ដែលទើបតែឡើងកាន់តំណែង ជាមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ ៖ បែកធ្លាយ រឿងអាស្រូវពុករលួយដល់ខួរឆ្អឹង របស់លោក ខឹម ចិត្ត្រា ដែលទើបតែឡើងកាន់តំណែង ជាមេប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៩ ពោលអង្គុយមិនទាន់ក្តៅគូថផង ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ​កោះហៅមន្រ្តីនគរបាលអន្តោប្រវេសន៍ ទទួលខុសត្រូវច្រកទ្វារព្រំដែន​ អន្តរជាតិ​ប៉ោយប៉ែតរូបនេះ មកសាកសួរផងដែរ ក្រោយមានព័ត៌មាន អំពើពុករលួយ​ ទាមទារប្រាក់ក្រៅផ្លូវការ ជាថ្នូរនឹងការបំពេញឯកសារ លើលិខិតឆ្លងដែនចេញ-ចូល ប្រទេសថៃ។

           ពាក់ព័ន្ធរឿងរាវ អំពើពុករលួយដល់ខួរឆ្អឹង របស់លោក ខឹម ចិត្ត្រា នាយប៉ុស្ដិ៍អន្តោប្រវេសន៍ ខាងលើនេះ មហាជន មជ្ឈដ្ឋាននានា កំពុងទង្ទឹងរង់ចាំមើល នូវចំណាត់ការ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលបានបញ្ជាក់ កាលពីថ្ងៃទី១៤​ ខែកុម្ភ:​ ឆ្នាំ២០១៩ កន្លងទៅនេះ ក្រោយពេលកោះហៅ លោកនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ រូបនេះ មកសាកសួររួចមក ។ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់បន្ថែមទៀតថា៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កំពុងចាត់វិធានការណ៍ ស្រាវជ្រាវបន្ត ចំពោះករណីនេះ យ៉ាងយកចិត្តទុកដាក់​បំផុត ។ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសន្យាថា៖​ ខ្លួននឹងជម្រាប​ជូនសាធារណជន ឲ្យបានច្បាស់លាស់ ពាក់ព័ន្ធករណីនេះ ក្នុងពេលឆាប់ៗ ខាងមុខ​នេះ​ តែរហូតមកដល់ពេលនេះ មិនដឹងទេថា៖ អគ្គនាយដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ស្រាវជ្រាវដល់ណាហើយទេ ទំនងទឹកគេត្រីគេ សម្ដែង​ឲ្យតែល្អមើល ដើម្បីលុបស្នាមដំបៅ ដ៍ស្អុយរលួយ របស់លោកនាយប៉ុស្ដិ៍រូបនេះ តែប៉ុណ្ណោះ។
  បើតាមប្រភព ពីមន្ត្រីនគរបាលអន្តោប្រវេសន៍ ក៍ដូចមន្ត្រីក្រោមឱវាទ របស់លោក ខឹម ចិត្ត្រា នាយប៉ុស្ដិ៍ច្រកទ្វារ អន្តរជាតិប៉ោយប៉ែត ដោយសុំមិនបញ្ចេញឈ្មោះ បានទម្លាយរឿងអាស្រូវពុករលួយ របស់លោកនាយខ្លួន ឲ្យអង្គភាពយើងដឹងថា៖ រឿងពុករលួយ របស់លោក នាយប៉ុស្ដិ៍ថ្មីនេះ ដឹកនាំខុសពីជំនាន់លោកនាយចាស់ ដឹកនាំបក្ខពួកនិយម ដោយលោកនាយថ្មីរូបនេះ រៀបចំការងារជាថ្មី ដាក់តែខ្សែបក្ខពួករបស់ខ្លួន ឲ្យកាន់ការងាសំខាន់ៗ ងាយស្រួលក្នុងការក្ដោបសេដ្ឋកិច្ច លុយក្រោមតុ អោយខ្លួន។
         ប្រភពដដែលបានបន្តទៀតថា៖ លោក ខឹម ចិត្ត្រា មេប៉ុស្ដិ៍ថ្មីនេះ មិនត្រឹមតែ ធ្វើជាសត្វឈ្លើង ជញ្ជក់ឈាមពលករឆ្លងដែន ជញ្ជក់ឈាម ភ្ញៀវជាតិ នឹងអន្តរជាតិ នឹង កម្មករអូសរទះ ឬម៉ូតូឌុប ប៉ូតូកង់បី នោះទេ នៅមានរឿងអាស្រូវពុករលួយ នៅច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែតនេះ ជាច្រើនទៀត មានដូចជា៖
-តូបលក់បារី លក់ស្រា លក់គ្រឿងក្រអូប ។ល។ នៅតាមមាត់ច្រក ត្រូវបានលោកនាយប៉ុស្ដិ៍រូបនេះ លក់នឹងជួលឲ្យទៅឈ្មួញគ្នានសល់
– ជនអន្តោប្រវេសន៍​ ឆ្លងដែន​ចូលមកលេងល្បែង នៅការស៊ីណូ ឬស្នាក់នៅ មិនត្រូវបានលោកនាយប៉ុស្ដិ៍រូបនេះ ចាត់វិធានការ​ទៅតាមតួនាទីរបស់ខ្លួន ដែលថ្នាក់លើប្រគល់ជូននោះទេ? ព្រោះនេះជាប្រយោជន៍ធំ របស់លោកនាយប៉ុស្ដិ៍ថ្មីរូបនេះ ដេកចាំទទួលកញ្ចប់ប្រចាំខែ ពីថៅកែកាស៊ីណូៗ យ៉ាងសុខស្រួល?
-រាល់ឈ្មួញនាំចូល ទំនិញគេចពន្ធ ទំនិញបង្កប់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអន្តរជាតិប៉ោយប៉ែត លោកនាយប៉ុស្ដិ៍រូបនេះ រួមគំនិត​ឃុបឃិត ជាមួយមន្ត្រីជំនាញ បើកបារ៉ាស់ឲ្យឈ្មួញនាំចូល យ៉ាងរលូន ថ្នូរនឹងប្រយោជន៍ ចែកគ្នាដាក់ហោប៉ៅ ?
           ហេតុអ្វីបានជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ស្រាវជ្រាវមិនដឹង ទំនងជាមានខ្នងបង្អែកដ៍រឹងមាំ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយមើលទៅ? ដូច្នេះហើយមានតែស្នើសុំ ឲ្យឯកឧត្តមបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់ការស៊ើបអង្កេត ទៅលើលោកនាយប៉ុស្ដិ៍រូបនេះ ឲ្យបានស៊ីជម្រៅផង ព្រោះថាការស្រាយជ្រាវ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាក់ដូចជាស្ងាត់ទៅវិញហើយ ទុកឱកាសឲ្យលោកនាយប៉ុស្ដិ៍រូបនេះ នឹងបក្ខពួក ប្រព្រឹអំពើពុករលួយ គ្នានញញើតអ្វីបន្តិចសោះឡើយ ។
       ប្រភពបន្តទៀតថា៖ ជាក់ស្ដែងកន្លងមកថ្មីៗនេះ ខណ:លោកនាយប៉ុស្ដិ៍រូបនេះ ឡើងកាន់តំណែង ប្រញាប់ប្រញាល់​ស្រង់ដើម ដោយគាបជំរិត យកប្រាក់ពីពលរដ្ឋ ក្នុងម្នាក់ៗ ៥០បាត (លុយថៃ) ឬស្មើនឹង៧០០០រៀល ក្នុងការប្រថាប់ត្រា លើប័ណ្ណព្រំដែន ចេញពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។ ២-ធ្វើលិខិតបញ្ជាក់ ១សន្លឹកតម្លៃ ២០០បាត និង៥០០បាត ផ្សេងទៀត សម្រាប់ថតកាត ចូលប្រទេសថៃ។ ៣- ធ្វើលិខិតបញ្ជាក់ ១សន្លឹក តម្លៃ២០០បាត និង៤០០បាត ផ្សេងទៀត សម្រាប់ថតកាត ចូលទៅដីថៃ ចំពោះពលរដ្ឋ មកពីតាមបណ្ដាខេត្ត ក្រៅ ពីក្រុងប៉ោយប៉ែត។ ៤-ជំរិតយកលុយ ៣០០បាទ ក្នុង១ខែ ពីអ្នករត់ម៉ូតូឌុប នៅគល់ស្ពានមិត្តភាពកម្ពុជា-ថៃ។ ៥-ជំរិតទារលុយ ពីអ្នករត់ម៉ូតូកង់៣ ម្នាក់៦០០បាត ក្នុង១ខែ។ ៦-ជំរិតទារលុយ ពីអ្នកលក់ចំណីអាហារតាមរទេះរុញក្នុងម្នាក់ ១ខែ ចាប់ពី១៥០០-២០០០ រហូត ដល់៦០០០បាត ( លុយថៃ ) ។ ៧- ករណីភាពមិនប្រក្រតីចំពោះការបោះត្រាលើលិខិតឆ្លងដែន (PASSPORT) ដោយទារលុយ ១០០បាត ឬច្រើនជាងនេះក្នុងម្នាក់ ពិសេសករណីបោះត្រាលើលិខិតឆ្លងដែនប្រភេទសេវា វីអាយភី (V.I.P) ដោយគ្រាន់តែអ្នកកាន់លិខិតឆ្លងដែនបង់លុយឱ្យអ្នករត់ការជាការស្រេច មិនចាំបាច់បង្ហាញខ្លួន និងស្គែនខ្ចៅដៃចំពោះមុខមន្រ្តីនគរបាលអន្តោប្រវេសន៍ប្រចាំការបោះត្រាលើលិខិតឆ្លងដែននោះទេ។
ជាងនេះទៀតលោក ខឹម ចិត្ត្រា បានចាត់តាំងឲ្យលោក វរសេនីយ៍ឯក ទេព សម្បត្តិ នាយរងប៉ុស្តិ៍ ជាអ្នកដើរប្រមូលចំណូលសេដ្ឋកិច្ច ពីក្រុមអ្នករត់ម៉ូតូកង់បី ដែលចាំចាប់ម៉ូយ នៅត្រង់ចំណុចរង្វង់មូល និងអ្នកលក់ដូរចំណីអាហារតាមរទេះជាដើម។ ក្រៅពីនេះលោក ខឹម ចិត្ត្រា ក៍បានប្រើកូនចៅជំនិតៗ ក្រោមបង្គាប់ ឲ្យចាំជំរិតទារលុយ ពីបងប្អូនពលករ កម្មករ និងអាជីវករខ្មែរ ដែលឆ្លងដែន តាមច្រកទ្វារព្រំដែន អន្តរជាតិប៉ោយប៉ែត តាមរបៀបពុករលួយ ផ្ទុយពីបទបញ្ជា របស់ក្រសួងមហាផ្ទៃ ក៍ដូចជាអគ្គស្នងការនគរបាលជាតិ និងផ្ទុយពីការចុះកិច្ច MOU  រវាងប្រទេសទាំងពីរ ( កម្ពុជា-ថៃ ) ស្ដីពីការឆ្លងដែនទៅមក របស់ប្រជាពលរដ្ឋប្រទេសទាំងពីរ គឺមិនអនុញ្ញាត ឲ្យមន្រ្តីមានសមត្ថកិច្ច ដែលឈរជើង នៅច្រកទ្វារខាងលើ ជំរិតយកលុយពីប្រជាពលរដ្ឋឡើយ។
ជុំវិញករណីនៃភាពមិនប្រក្រតី ខាងលើនេះ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានកំពុងរង់ចាំមើលថាតើ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មានចំណាត់ការ ទៅលើលោក​វរសេនីយ៍ទោ ខឹម​ ចិត្រ្តា នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​ អន្តរជាតិប៉ោយប៉ែត ដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលុបបំបាត់ភាពមិនប្រក្រតី ដែលកំពុងកើតមានឡើងពេញបន្ទុក ក្នុងអង្គភាពស្នាក់ការអន្តោប្រវេសន៍ ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដឹកនាំដោយលោក​វរសេនីយ៍ទោ ខឹម​ ចិត្រ្តា នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​ អន្តរជាតិប៉ោយប៉ែត ដែរឬយ៉ាងណា?។
ករណីខាងលើនេះ ត្រូវបានអ្នកតាមដានសង្គម លើកឡើងថា មន្រ្តីនគរបាលអន្តោប្រវេសន៍ប៉ោយប៉ែត ដឹកនាំដោយលោក​វរសេនីយ៍ទោ ខឹម​ ចិត្រ្តា នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​ អន្តរជាតិប៉ោយប៉ែត កំពុងអនុវត្តផ្ទុយពីអនុស្សរណៈ ( MOU ) យោគយល់គ្នា រវាងកម្ពុជា-ថៃ, គោលការណ៍ណែនាំ, សេចក្តីសម្រេចនានា, លិខិតបទដ្ឋានគតិយុត្តិ, ច្បាប់អន្តោប្រវេសន៍ និងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះ ករណីខាងលើ បានកំពុងផ្គើន នឹងអភិក្រមទ៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់មន្ត្រីអនុវត្តន៍ ការងារប្រចាំថ្ងៃ រួមមានៈ ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់។
Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888