ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ​អួតអាង​ពី​រឿង​បង់លុយ​ឲ្យ​លោក​ ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​ការកំណត់​ដើម្បី​អាច​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល តាម​អំពើ​ចិត្ត

ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ​អួតអាង​ពី​រឿង​បង់លុយ​ឲ្យ​លោក​ ម៉ៅ ធនិន ​អភិបាលខេត្ត​ពោធិ៍សាត់ មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​ការកំណត់​ដើម្បី​អាច​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល តាម​អំពើ​ចិត្ត

ប្រភពពី​សមត្ថកិច្ច​ ក្នុងស្រុក​ក្រគរ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ដែលមាន​ទីលំនៅ ​ក្នុង​ឃុំ​ឈើ​តុំ ស្រុក​ក្រគរ និង​ឈ្មួញ​ឈ្មោះ វៃ រស់នៅ​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ នៅតែ​ប្រព្រឹត្ត​បទល្មើស​ព្រៃ ឈើ​ដោយ​គ្មាន​ញ ញើត​ អ្វី​ទាំងអស់​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ និង​ឈ្មោះ វៃ បានដាក់​ម៉ាស៊ីន​អារឈើ​ខ្នាត​ធំ​នៅ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ហើយ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​បង្កុង​ឬ​រថយន្ត​ម៉ាក​រ៉េវ​ចូលមក​តំបន់​បំ​ណ​ក់ ឃុំ​ឈើ​ទុំ ស្រុក​ក្រគរ ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ពួកគេ​ទេ​

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ មាន​រថយន្ត​កែច្នៃ​៧​ទៅ​៨​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ ចំណែក​ឈ្មួញ​ឈ្មោះ វៃ មាន​រថយន្ត​កែច្នៃ​ចំនួន​៤​គ្រឿង​សម្រាប់​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ តា​ហយ នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យ៉ាង​រាលដាល​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ឬ​តា​ហយ បាន​អួតអាង​ប្រាប់​គេឯង​ពី​រឿង​ខ្លួន​បង់លុយ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជាប្រចាំ​ទើប​អាច​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​អំពី​បញ្ហា​នេះ ព្រោះ​ក្នុង​ខេត្តពោធិ៍សាត់ គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ដែលមាន​ខ្នងបង្អែក​រឹងមាំ​នោះឡើយ​ទើប​ឈ្មួញ​តែង​ប្រើប្រាស់​ឈ្មោះ លោក ម៉ៅ ធនិន ដើម្បី​ផលប្រយោជន៍​ពួកគេ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ បាន​ឲ្យ​ដឹងថា ឈ្មួញ​ម្នាក់នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​អួតអាង​ប្រាប់​អ្នកភូមិ​ថា ខ្លួន​បង់លុយ​ដាក់​ខែ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ជាប្រចាំ​ដូច្នេះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ ក៏​អួតអាង​ពី​រឿង​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​តាម​ការកំណត់​ដើម្បី​អាច​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏ដូចជា​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល តាម​អំពើ​ចិត្ត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ ជាពិសេស​រដ្ឋមន្ត្រីក្រសួង​កសិកម្ម និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​បញ្ហា​នេះ​ទេ ព្រោះ​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ កោះ សំភី ហៅ ហ៊ុំ ហយ កំពុង​បំផ្លាញ​ព្រៃឈើ​យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ថែមទាំង​ប្រើប្រាស់​ឈ្មោះ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើជា​បង្អែក​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888