ខេត្តព្រៃវែង ៖ មន្ត្រី នៅក្នុង មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត
ព្រៃវែង បាន បង្ហើប ឲ្យ ដឹងថា ករណី មន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីងថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៨ ភូមិ ព្រៃ ព្នៅ ឃុំ ព្រៃ ព្នៅ ស្រុកពារាំង ហ៊ាន ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ឲ្យ ទៅជា ជញ្ជីង ថ្លឹងលុយ គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក អ៊ុន សុធាដែលជា ប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្ត ត្បូងឃ្មុំផងដែរ ។ ទន្ទឹមនឹងនេះ ក្រុម ឈ្មួញ ក៏ដូចជា ក្រុមអាជីវករ ដឹកជញ្ជូន ទំនិញ ឆ្លងកាត់ ផ្លូវជាតិ លេខ ៨ បាន ឲ្យ ដឹងថា ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៨ មិនអនុវត្តន៍ ឲ្យ បាន ត្រឹមត្រូវ តាម បទដ្ឋាន បច្ចេកទេស នោះទេ គឺគិតតែ ពី រឿង ប្រមូល លុយ ដាក់ ហោប៉ៅ យ៉ាង សុខ ស្រួល ។ប្រភព បាន ឲ្យ ដឹង ទៀតថា រថយន្ត ធុន ធំ ផ្ទុកទំនិញ លើសទម្ងន់ អាច បើកបរ ឆ្លង កាត់មុខ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្តផ្លូវជាតិ លេខ ៨ យ៉ាង រលូន ឲ្យ តែ ម្ចាស់ រថយន្ត ទាំងនោះបង់លុយ តាម ការកំណត់ ។
ក្រុម ឈ្មួញ ដែល ដឹកជញ្ជូន ទំនិញ និង កសិផល ឆ្លងកាត់ ផ្លូវជាតិ លេខ ៨ ចំណុច ភូមិ ព្រៃ ព្នៅ ឃុំ ព្រៃ ព្នៅ ស្រុក ពារាំង ខេត្តព្រៃវែង បាន ឲ្យ ដឹងថា ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹងរថយន្ត ភូមិ ព្រៃ ព្នៅ គាប យកលុយ ពី ពួកគាត់ តាមរបៀប ពុករលួយ ដោយ គ្មាន ញញើត អ្វី ឡើយ ។ ក្រុម ឈ្មួញ និង ក្រុមអាជីវករ បាន អំពាវនាវ ឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏ដូចជា លោក សេង ឈួន មេជញ្ជីង ថ្លឹង រថយន្ត ទូទាំងប្រទេស ពិនិត្យមើល ទង្វើ មិន ប្រក្រតីនិង អំពើពុករលួយ របស់ ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹងរថយន្ត ផ្លូវជាតិ លេខ ៨ ចំណុច ព្រៃ ព្នៅ ជាបន្ទាន់ ។ ដោយហេតុថា ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត នោះ មិនអនុវត្តន៍ ឲ្យ បាន ត្រឹមត្រូវ តាម តួនាទី របស់ ពួកគេ ឡើយ ហើយកំពុង ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ឲ្យ ទៅជា ជញ្ជីង ថឹ្ល ង លុយយ៉ាង សុខ ស្រួល ទៅវិញ ។
ប្រភពពី មន្ត្រី មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រៃវែងបាន ឲ្យ ដឹងថា ការដែល ក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹងរថយន្ត ផ្លូវជាតិ លេខ ៨ ភូមិ ព្រៃ ព្នៅ ហ៊ាន ធ្វើ អ្វីៗ តាម អំពើចិត្ត គឺមាន ការឃុបឃិត បើកដៃ ពី សំណាក់ លោក អ៊ុន សុធាប្រធាន មន្ទីរ សាធារណការ និង ដឹកជញ្ជូន ខេត្តព្រៃវែង ផងដែរទើប អ្វីៗ អាច ប្រព្រឹត្ត ទៅដោយ រលូន ។ ប្រសិនបើ គ្មានការឃុបឃិត បើកដៃ ពី សំណាក់ លោក អ៊ុន សុធា ប្រធាន មន្ទីរសាធារណការ និង ដឹកជញ្ជូន ខេត្តព្រៃវែង ទេនោះ គឺ ក្រុមមន្ត្រីប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៨ មិន ហ៊ាន ប្រែក្លាយ ជញ្ជីង ថ្លឹង រថយន្ត ទៅជា ជញ្ជីង ថឹ្ល ង លុយ យ៉ាង គឃ្លើនដូច សព្វថ្ងៃ នេះឡើយ ។ ប្រភព ដែល ស្និទ្ធ នឹង លោក អ៊ុន សុធាប្រធាន មន្ទីរ សាធារណការ ខេត្តព្រៃវែង បាន ឲ្យ ដឹងថា លោក អ៊ុន សុធា មាន ខ្នងបង្អែក រឹងមាំ នៅក្នុង ក្រសួង សាធារណការទើប ហ៊ាន បើកដៃ ឲ្យ មន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថឹ្ល ង រថយន្តផ្លូវជាតិ លេខ ៨ ភូមិ ព្រែក ព្នៅ ធ្វើ អ្វីៗ តាម អំពើ ចិត្ត ។
តាម ប្រភពពី ក្រុម ឈ្មួញ និង ក្រុមអាជីវករ ដឹកជញ្ជូន ទំនិញឆ្លងកាត់ ស្ថានីយ៍ ជញ្ជីង រថយន្ត ផ្លូវជាតិ លេខ ៨ បាន ឲ្យ ដឹងថាទោះបី ពួកគេ ផ្ទុក លើស ទម្ងន់ ឬ មិន លើស ទម្ងន់ យ៉ាងណាក៏ដោយ ក៏ត្រូវ បង់លុយ តាម ការកំណត់ របស់ ក្រុមមន្ត្រី ប្រចាំស្ថានីយ៍ ក្នុងភូមិ ព្រៃ ព្នៅ នោះដែរ ។ ប្រភព បាន ឲ្យ ដឹង ទៀតថាឈ្មួញ មួយចំនួន បាន ប្រើប្រាស់ រថយន្ត ធុន ធំត ទ្រុង ឬសណ្ដោង កន្ទុយ ផ្ទុក លើស ទម្ងន់ អាច បើកបរ ឆ្លង កាត់មុខស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៨ យ៉ាង រលូន ឲ្យ តែម្ចាស់ រថយន្ត ទាំងនោះ បង់លុយ តាម ការកំណត់ ។ ដូច្នេះហើយទើប មាន សេចក្ដីអំពាវនាវ ឲ្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ ពិនិត្យឡើងវិញ ជាបន្ទាន់ ចំពោះ បញ្ហាខាងលើនេះ ព្រោះ បច្ចុប្បន្ន ផ្លូវជាតិ លេខ ៨ ក្នុង ខេត្តព្រៃវែងកំពុង រង ការខូចខាត ជា បន្តបន្ទាប់ ដោយសារ រថយន្ត ធំៗផ្ទុក លើស ទម្ងន់ បើកបរ ឆ្លងកាត់ ទាំងយប់ ទាំង ថ្ងៃ ។ ចំណែកក្រុមមន្ត្រី ប្រចាំ ស្ថានីយ៍ ជញ្ជីង ថ្លឹង រថយន្ត ផ្លូវជាតិ លេខ ៨ ភូមិព្រៃ ព្នៅ ឃុំ ព្រៃ ព្នៅ ស្រុក ពារាំង កំពុង សប្បាយ ប្រមូល លុយតាមរបៀប ពុករលួយ ដោយ គ្មាន ញញើត អ្វី ទាំងអស់ ព្រោះមានការ ឃុបឃិត ជា ប្រព័ន្ធ ៕