ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ធៀម​ ដែនហៅ​តក់មេនគ​របាលប៉ុស្ដិ៍​បឹងជ្រោង​ឃុបឃិតឲ្យក្រុ​មឈ្មួញដឹ​កជញ្ជូន​ឈើខុ​សច្បាប់ចេ​ញទៅលក់​ស្រុកយួ​នយ៉ា​ងអណាធិប​តេយ្យ

លោក​ ធៀម​ ដែនហៅ​តក់មេនគ​របាលប៉ុស្ដិ៍​បឹងជ្រោង​ឃុបឃិតឲ្យក្រុ​មឈ្មួញដឹ​កជញ្ជូន​ឈើខុ​សច្បាប់ចេ​ញទៅលក់​ស្រុកយួ​នយ៉ា​ងអណាធិប​តេយ្យ

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង ​សមត្ថកិច្ច​មូលដ្ឋាន​នៅ​តំបន់​បឹង​ជ្រោង  ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ  បាន​ឲ្យ​ដឹងថា​លោក  ធៀ​ម ដែន  ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ច្រើន​នាក់​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធៀ​ម ដែន ហៅ​តក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ទន្ទឹមនឹងនេះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក គឹម ឈុនលី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ត្បូងឃ្មុំ ផងដែរ​ទើប​ឈ្មួញ​អាច​ដឹក​ញ្ជូ​ន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​សុខ​ស្រួល​។

ប្រភពពី​មន្ត្រីនគរបាល​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ធៀ​ម ដែន ហៅ​តក់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​។ ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​គេ​ដឹងថា​ជា​ខ្នងបង្អែក​រឹងមាំ​របស់លោក ធៀ​ម ដែន ហៅ​តក់ មេ​ប៉ុស្ដិ៍នគរបាល​បឹង​ជ្រោង ហេតុនេះហើយ​ទើប​លោក ធៀ​ម ដែន ហៅ​តក់ បន្ត​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ សូម្បីតែ​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ នៅពេល​លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​បឹង​ជ្រោង បន្ត​បើកដៃ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ធៀ​ម ដែន ហៅ​តក់ បាន​ឲ្យ​ដឹងថា កាលពី​យប់​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ មាន​រថយន្ត​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​ភូមិគរ និង​ច្រក​បឹង​ជ្រោង យ៉ាង​រលូន​ដោយសារ​មានការ​បើកដៃ​ពី​លោក ធៀ​ម ដែន ហៅ​តក់ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ធៀ​ម ដែន ហៅ​តក់ ជា​អ្នកបើក​បា​រ៉ា​ស់​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ទាំងយប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយ​ជា​ញឹកញាប់​លោក ធៀ​ម ដែន ហៅ​តក់ តែង​ប្រើ​ឈ្មោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​បញ្ហា​ខាងលើនេះ​ឡើងវិញ​ជាបន្ទាន់​ព្រោះ​លោក ធៀ​ម ដែន ហៅ​តក់ មេ​នគរបាល​ប៉ុស្ដិ៍​បឹង​ជ្រោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​បន្ត​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​បឹង​ជ្រោង យ៉ាង​ពេញបន្ទុក​ដដែល​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888