ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ សាន្ត ប៊ុន​ថានមេប​ញ្ជាការអាវុធហត្ថ​ខេត្តក្រចេះ​ជាអ្នកនៅ​ពីក្រោយខ្នង​ឈ្មួញ​ឈ្មោះ​ ចែនី និងប្ដី​ឈ្មោះអាត​ដឹកជញ្ជូន​ឈើទៅលក់​ស្រុកយួន​ដោយ​រលួន​?

លោក​ សាន្ត ប៊ុន​ថានមេប​ញ្ជាការអាវុធហត្ថ​ខេត្តក្រចេះ​ជាអ្នកនៅ​ពីក្រោយខ្នង​ឈ្មួញ​ឈ្មោះ​ ចែនី និងប្ដី​ឈ្មោះអាត​ដឹកជញ្ជូន​ឈើទៅលក់​ស្រុកយួន​ដោយ​រលួន​?

ប្រភពពី​សមត្ថកិច្ច​ពា ​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា​ រហូតមកដល់​ពេលនេះ ​ឈ្មួញ​មួយចំនួនធំ​ដែល ​យក​លោក​ឧ​ត្ត​ម ​សេនីយ៍​ត្រី  សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធ ហត្ថ​ខេត្តក្រចេះ ធ្វើជា​បង្អែក​ នៅតែ​បន្តសកម្មភាព​ដឹក ជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​ យួនដដែល ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ  អាត ដែលមាន​លោក  សាន្ត ប៊ុន​ថា​ន ជា​ប ង្អែក​ដ៏​រឹងមាំ​នៅតែ​ធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់ចេញទៅ លក់​ស្រុក​យួនទាំងយប់ទាំង ថ្ងៃ​ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់​។

​នៅពេលថ្មីៗនេះលោក សាន្ត ប៊ុន​ថា​ន ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាវុធហត្ថ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ ក៏​មិនអាច​បិទបាំង​ការពិត​បានឡើយ​ព្រោះ​មជ្ឈដ្ឋាន​នានា​បានដឹង​យ៉ាងច្បាស់​ថា កន្លងមក​លោក សាន្ត ប៊ុន​ថា​ន ជា​បង្អែក​រឹងមាំ​សម្រាប់​ក្រុម​ឈ្មួញធំៗ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួនដោយមិនញញើតអ្វីទាំងអស់​។​

​ពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានដាក់​ពង្រាយ​កម្លាំង​តាមផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៦ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។​តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ស្រុក​ស្នួលដដែលខ្លាំងក្លាជាងមុនទៅទៀតចេញទៅលក់​ស្រុក​យួន​តាម​ច្រករបៀង ​។ នរណា​ក៏​ដឹង​ដែរ​ថា កន្លងមក​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ គឺជា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​ធំៗដូចជាឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត ​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើខុសច្បាប់ម៉ាខេត្តក្រចេះ​ចេញទៅលក់​ស្រុក​យួន​។​

​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ ឈ្មួញ​ឈ្មោះ ចែ​នី និង​ឈ្មួញ​ដទៃទៀត​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​ដដែល ​។ មានការ​លើកឡើងថា បទបញ្ជា​របស់លោក សាន្ត ប៊ុន​ថា​ន មានមុខងារខាងបង្រ្កាប​បទល្មើស​ព្រៃឈើ​គឺជា​រឿង​ឥតន័យ ព្រោះ​បច្ចុប្បន្ន​មាន​ឈ្មួញ​ច្រើន​នាក់​ជាពិសេស​មេ​ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាពិសេស​មេ​ឈ្មួញ​ធំៗ​ដទៃទៀត​ដូចជា ឧកញ៉ា ជ័យ ឧកញ៉ា តុ​ប វី​ដា និង​ឧកញ៉ា សឹង សំអុល ជាដើម នៅតែ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុបខ្នាតយក្ស និង​ប្រភេទ​វ៉េ​អង ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែជិតខូងផ្លូវអស់ហើយ។(មានតភាគ)

រហូតមកដល់​ពេលនេះ​ឈ្មួញ​មួយចំនួនធំ​ដែល​យក​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ធ្វើជា​បង្អែក​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួនដដែល។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត ដែលមាន​លោក សាន្ត ប៊ុន​ថា​ន ជា​បង្អែក​ដ៏​រឹងមាំ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ចេញទៅលក់​ស្រុក​យួនទាំងយប់ទាំងថ្ងៃ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​នៅពេលថ្មីៗនេះលោក សាន្ត ប៊ុន​ថា​ន ចេញ​បទបញ្ជា​ឲ្យ​មន្ត្រី​អាវុធហត្ថ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ក្នុង​ខេត្តក្រចេះ ក៏​មិនអាច​បិទបាំង​ការពិត​បានឡើយ​ព្រោះ​មជ្ឈដ្ឋាន​នានា​បានដឹង​យ៉ាងច្បាស់​ថា កន្លងមក​លោក សាន្ត ប៊ុន​ថា​ន ជា​បង្អែក​រឹងមាំ​សម្រាប់​ក្រុម​ឈ្មួញធំៗ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួនដោយមិនញញើតអ្វីទាំងអស់​។​

​ពេលនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ បានដាក់​ពង្រាយ​កម្លាំង​តាមផ្លូវ​ជាតិ​លេខ​៧ និង​ផ្លូវជាតិ​លេខ​៧៦ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។​តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បទបញ្ជា​របស់លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ គឺជា​រឿង​ឥតន័យ​ព្រោះ​ឈ្មួញ​ច្រើន​នាក់​នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ស្រុក​ស្នួលដដែលខ្លាំងក្លាជាងមុនទៅទៀតចេញទៅលក់​ស្រុក​យួន​តាម​ច្រករបៀង ​។ នរណា​ក៏​ដឹង​ដែរ​ថា កន្លងមក​លោក សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ គឺជា​អ្នក​នៅ​ពីក្រោយ​ឈ្មួញ​ធំៗដូចជាឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត ​ដែល​ល្បីល្បាញ​ខាង​ដឹកជញ្ជូន​ឈើខុសច្បាប់ម៉ាខេត្តក្រចេះ​ចេញទៅលក់​ស្រុក​យួន​។​

​ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មកដល់ពេលនេះ​ឈ្មួញ​ ឈ្មួញ​ឈ្មោះ ចែ​នី និង​ឈ្មួញ​ដទៃទៀត​នៅតែ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ខេត្តក្រចេះ ចេញទៅ​ស្រុក​យួន​ដដែល ​។ មានការ​លើកឡើងថា បទបញ្ជា​របស់លោក សាន្ត ប៊ុន​ថា​ន មានមុខងារខាងបង្រ្កាប​បទល្មើស​ព្រៃឈើ​គឺជា​រឿង​ឥតន័យ ព្រោះ​បច្ចុប្បន្ន​មាន​ឈ្មួញ​ច្រើន​នាក់​ជាពិសេស​មេ​ឈ្មួញ​ឈ្មោះ ចែ​នី និង​ប្ដី​ឈ្មោះ អាត នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ជាពិសេស​មេ​ឈ្មួញ​ធំៗ​ដទៃទៀត​ដូចជា ឧកញ៉ា ជ័យ ឧកញ៉ា តុ​ប វី​ដា និង​ឧកញ៉ា សឹង សំអុល ជាដើម នៅតែ​ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុបខ្នាតយក្ស និង​ប្រភេទ​វ៉េ​អង ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែជិតខូងផ្លូវអស់ហើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888