ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ឡាយ វិសិដ្ឋ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​លោក វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​លោក កែវ អូ​ម៉ាលី​ស្សរក្សា​ភាពស្ងៀមស្ងាត់​

​លោក ឡាយ វិសិដ្ឋ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​លោក វេង សាខុន​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​និង​លោក កែវ អូ​ម៉ាលី​ស្សរក្សា​ភាពស្ងៀមស្ងាត់​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ឡាយ វិសិដ្ឋ បានឲ្យដឹងថា ការ​ដែល​បទល្មើស​នេសាទ​ក្នុង តំបន់​បឹង​ទន្លេ សាប នៃ​ស្រុក​បាកាន ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង កើតឡើង​យ៉ាង​រាលដាល ក៏​មាន​ការឃុបឃិត​បើក ដៃ​ពី សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម ខេត្តពោធិ៍សាត់​ផងដែរ ទើប​អ្វីៗ អាច​ប្រព្រឹត្ត​ទៅ ដោយ រលូន​។ ប្រសិនបើ​គ្មាន​លោក ឡាយ វិសិដ្ឋ ជា​មេខ្លោង​ធំ​ទេ​នោះ​គឺ​លោក ភុំ វិម​ល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ និង​លោក លឹម សុក្រឹត នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​បាកាន មិន​ហ៊ាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ប្រភព​បាន​ដែល​ស្និទ្ធ​នឹង​លោក ឡាយ វិសិដ្ឋ បាន​បញ្ជាក់ទៀតថា មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​បាកាន ស្រុក​កណ្ដៀង និង​ស្រុក​ក្រគរ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់​លោក ឡាយ វិសិដ្ឋ ដូច្នេះហើយ​ទើប​ពួក​គេ​ឃុបឃិត​ឲ្យមាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល​ដើម្បី​ប្រមូល​លុយ​បង់​ឲ្យ​មេៗ​នៅ​ខាងលើ​តាម​ការកំណត់​។​

​ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ គឺជា​មេខ្លោង​ធំ​នៅ​ពីក្រោយ​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​ក្នុង​ខេត្ត​ពោធិ៍សាត់​។ មន្ត្រី​ស្និទ្ធ​នឹង​លោក ឡាយ វិសិដ្ឋ បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ឡាយ វិសិដ្ឋ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​ក្រសួង​កសិកម្ម ទើប​ហ៊ាន​ប្រើ​អំណាច​និង​តួនាទី​របស់​ខ្លួន​ឃុបឃិត​ឲ្យមាន​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​កើតឡើង​យ៉ាង​រាលដាល​។ មានការ​បង្ហើប​ឲ្យដឹងថា លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋបាល​ជ​ល​ផល សុទ្ធតែ​ជា​ខ្នងបង្អែក​រឹងមាំ​របស់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។​

​តាម​ការ​បង្ហើប​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​ច្រើន​នាក់​ដូចជា មេ​ឈ្មួញ តាំង អៀង មេ​ឈ្មួញ ណុប ឌី និង​មេ​ឈ្មួញ ង៉ូវ ទី ជា​ដើម​នៅ​តែ​បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​។ ប៉ុន្តែ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ មិន​ចាត់​វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ទាំងនោះ​ឡើយ ហើយ​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ឈ្មួញ​ឈើ​ធំៗ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជា​ប្រភព​ចំណូល​របស់​លោក ឡាយ វិសិដ្ឋ ជា​យូរ​មក​ហើយ​ទើប​លោក ឡាយ វិសិដ្ឋ មិន​ចាត់​វិធានការ​បង្ក្រាប​ហើយ​មាន​តែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888