ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ណុប​ សំអានមេគយច្រ​កទំនប់​រលក​ចាស់វ​ស្សាឃុ​បឃិតជាមួយ​ឈ្មួញនាំ​ចូលទំនិ​ញគេចពន្ធ​កាន់តែ​ច្រើនឡើ​ង​ៗ​ធ្វើឲបាត់​ចំណូលរដ្ធ​ជាច្រើ​នក្នុ​ងមួយ​ខែៗ

លោក​ ណុប​ សំអានមេគយច្រ​កទំនប់​រលក​ចាស់វ​ស្សាឃុ​បឃិតជាមួយ​ឈ្មួញនាំ​ចូលទំនិ​ញគេចពន្ធ​កាន់តែ​ច្រើនឡើ​ង​ៗ​ធ្វើឲបាត់​ចំណូលរដ្ធ​ជាច្រើ​នក្នុ​ងមួយ​ខែៗ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ណុប សំអាន ប្រធានការិយាល័យ​គយ ​ច្រក​ទំនប់រលក បាន​ឲ្យ​ដឹងថា  លោក ណុប សំ អាន ចំណាយ​ដើមទុន​យ៉ាងច្រើន ​សម្រាប់​តំណែង​មួយ​នេះ  ដូច្នេះហើយ​ទើប​គាត់​ខំប្រឹង​ ប្រមូល​លុយ​តាម របៀប​ពុករលួយ​ច្រើន​រូបភាព ជាពិសេស​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ទាំងយប់​ទាំង​ថ្ងៃ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​ទំនប់រលក បង់ពន្ធ​ចូល​រដ្ឋ​ត្រឹម​២៥​ឬ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការបែងចែក​ផលប្រយោជន៍​លើ​តុ​ក្រោម​តុ ជាមួយ​លោក ណុប សំអាន និង​លោក ផាត់ សំណាង យ៉ាង​សុខ​ស្រួល​។ បច្ចុប្បន្ន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ច្រើនជាងគេ គឺ​ឈ្មួញ​ឈ្មោះ ចិត្រ ដែលជា​សាច់ញាតិ​មន្ត្រី​យោធា​ជាន់ខ្ពស់​មានអំណាច​ខ្លាំង ហើយ​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅ​ច្រក​ទំនប់រលក ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ណុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក និង​លោក ផាត់ សំណាង អនុប្រធាន​ការិយាល័យ​គយ​ច្រក​ទំនប់រលក ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែល​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ទំនប់រលក មានដូចជា ឈ្មោះ ចិត្រ​, ឈ្មោះ តា​ធី​, ឈ្មោះ ចែ​រ៉ា និង​ឈ្មោះ ចែ​រី ជាដើម​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ណុប សំអាន និង​លោក ផាត់ សំណាង ដែល​ល្បីល្បាញ​ខាង​ពុករលួយ​។ ការដែល​លោក ណុប សំអាន និង​លោក ផាត់ សំណាង ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​តក់ក្រហល់​។

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ណុប សំអាន និង​លោក ផាត់ សំណាង ខ្លះ​ផង​ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មេ​ឈ្មួញ ហាក់ ម៉ៅ គឺជា​អ្នកម៉ៅការ​ដឹកជញ្ជូន​ទំនិញ​ចេញពី​ច្រក​ទំនប់រលក យ៉ាង​រលូន​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ ក្នុងខណៈដែល​លោក ផាត់ សំណាង ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រក​ទំនប់រលក តម្រូវ​ឲ្យ​ឈ្មួញ​បង់ថ្លៃ​ក្បាល​រថយន្ត​១​គ្រឿង​ពី​៣០០​ទៅ​៥០០​ដុល្លារ ហើយ​គ្មាន​ឈ្មួញ​ណា​អាច​តវ៉ា​បានទេ​។ លើស​នេះ​ទៅទៀត​សម្រាប់​ទំនិញ​មួយ​រថយន្ត​ដែល​ឈ្មួញ​ដឹក​ចេញពី​ខេត្ត​ទំនប់រលក ត្រូវ​បង់លុយ​ក្នុង​មួយ​ឯកសារ​ពី​៧០​ដុល្លារ​ទៅ​១០០​ដុល្លារ បើ​មិន​ដូច្នេះ​ទេ​ឈ្មួញ​ត្រូវ​ប្រឈម​នឹង​ការលំបាក​ជាមិនខាន​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888