ថ្ងៃព្រហស្បតិ៍័ ទី១៥ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ​កើត ដារ៉ាស៊ី​មេនគរបា​លអន្តោប្រវេ​សន៍ច្រកត្រ​ពាំងស្រែនិងប​ក្ខពួកពួត​ដៃគ្នា​ប្រ​ព្រឹត្តពំពើ​ពុក​រ​លួយផ្គើននឹ​ងបទប​ញ្ញាលោ​កហ៊ុន​​​ សែន

លោក ​កើត ដារ៉ាស៊ី​មេនគរបា​លអន្តោប្រវេ​សន៍ច្រកត្រ​ពាំងស្រែនិងប​ក្ខពួកពួត​ដៃគ្នា​ប្រ​ព្រឹត្តពំពើ​ពុក​រ​លួយផ្គើននឹ​ងបទប​ញ្ញាលោ​កហ៊ុន​​​ សែន

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ការដែល​លោក កើត ដា​រ៉ាស៊ី ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន គឺ​ដោយសារ​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​នៅក្នុង​ក្រសួងមហាផ្ទៃ​។ ជាក់ស្ដែង​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ដូច្នេះហើយ​លោក កើត ដា​រ៉ាស៊ី កាន់តែ​បានចិត្ត​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ទោះបី​ត្រូវ​ប្រឈម​នឹង​ការរិះគន់​យ៉ាងណាក្ដី​។

ប្រភពពី​ក្រុម​ឈ្មួញ​និង​តំណាង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លឺ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី ប្រធានការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កើត ដា​រ៉ាស៊ី បាន​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ចំណែក​ឈ្មួញ​ដែល​នាំចូល​ទំនិញ​ស្របច្បាប់​បង់ពន្ធ​ត្រឹមត្រូវ ក៏ត្រូវ​លោក កើត ដា​រ៉ាស៊ី គាប​យកលុយ​តាមច្រើន​រូបភាព​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងមហាផ្ទៃ​។

តំណាង​ក្រុមហ៊ុន​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់ពន្ធ​ត្រឹមត្រូវ​យ៉ាងណាក៏ដោយ ក៏​ក្នុង​មួយ​រថយន្ត​កុងតឺន័រ​ឬ​រថយន្ត​យី​ឌុប​ត្រូវ​បង់លុយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ពី​១៥០​ទៅ​២៥០​ដុល្លារ​ឬ​ឈានដល់​៣០០​ដុល្លារ​ទៀតផង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​យ៉ាង​ធំធេង​ក្នុងការ​គាប​យកលុយ​លើ​តុ ក្រោម​តុ ពី​ឈ្មួញ​និង​ពី​ក្រុមអាជីវករ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ ធ្វើ​ឲ្យ​ឈ្មួញ​និង​ក្រុមអាជីវករ​ត្រូវ​ប្រឈម​នឹង​ការលំបាក​កាន់តែខ្លាំង​ឡើងៗ​។ ក្នុង​មួយថ្ងៃៗ​មាន​អាជីវករ​និង​ឈ្មួញ​នាំចូល​ទំនិញ​តាម​រថយន្ត​ធំៗ​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ពី​៥០​គ្រឿង​ទៅ​៦០​គ្រឿង​ឬ​១០០​គ្រឿង ដូច្នេះ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​ក្បាល​រថយន្ត​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យ៉ាង​សុខ​ស្រួល​។

មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​បង្ហើប​ឲ្យ​ដឹងថា តាមរ​ថយៈ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ គឺ​លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចូល​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ យ៉ាង​រាលដាល​ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី និង​បក្ខពួក​ផងដែរ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888