ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ ឱម យ៉ិនទៀង​ប្រធានអង្គ​ភាពប្រ​ឆាំងអំពើពុ​ករលួយគួ​របើក​ការស៊ើប​អង្កេត​ឲ្យស៊ី​ជម្រៅ​លោក ហ៊ុ​យ ​សុជាតិ​ប្រធានការិយាល័យ​គយច្រ​កទ្វារអ​ន្តរជាតិប៉ោ​យប៉ែតនិង​បក្ខពួកប្រ​ព្រឹត្តអំពើ​ពុករលួ​យ

លោក​ ឱម យ៉ិនទៀង​ប្រធានអង្គ​ភាពប្រ​ឆាំងអំពើពុ​ករលួយគួ​របើក​ការស៊ើប​អង្កេត​ឲ្យស៊ី​ជម្រៅ​លោក ហ៊ុ​យ ​សុជាតិ​ប្រធានការិយាល័យ​គយច្រ​កទ្វារអ​ន្តរជាតិប៉ោ​យប៉ែតនិង​បក្ខពួកប្រ​ព្រឹត្តអំពើ​ពុករលួ​យ

តាមប្រភពពីមន្ត្រី​គយ​ នៅ​ក្រុង​ប៉ោយប៉ែតបាន​ឲ្យ​ដឹងថា  ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់ ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត  កាន់តែ​ច្រើនឡើងៗ​គឺ ជា​ប្រភព​ចំណូល​ដ៏​ សំខាន់​របស់ លោក  ហ៊ុយ សុជាតិ និង​បក្ខពួក​។ ផ្ទុយទៅវិញ​លោក ហ៊ុយ សុជាតិ និង​បក្ខពួក​បាន​ប្រើ​អំណាច​គាបសង្កត់​ឈ្មួញ​តូចតាច អាជីវករ​តូចតាច និង​ពលរដ្ឋ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដោយ​គ្មាន​ការយោគយល់​បន្តិច​ណា​ឡើយ​។ ដូច្នេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ច្រក​ប៉ោយប៉ែត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​ហើយ​ប្រជាពលរដ្ឋ​ដែល​អូស​រទេះដឹក​ជញ្ជូន​ទំនិញ​ក៏​ធ្លាប់​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មុខ​ស្នាក់ការ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ផងដែរ​។​

រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បែរជា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​លោក ហ៊ុយ សុជាតិ កាន់តែ​បានចិត្ត​ក្នុង​ការប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​ហើយ​មិន​ខ្វល់​ពី​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​នោះទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជាបន្ទាន់។

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ទៀតថា​លោក ហ៊ុយ សុជាតិ ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណាង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដែលជា​តំណែង​ត្រូវប៉ាន់​យ៉ាងខ្លាំង​។ ប្រហែល​ដោយសារ​លោក ហ៊ុយ សុជាតិ ចំណាយ​ដើមទុន​យ៉ាងច្រើន​នោះ​ហើយ​ទើប​បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ កំពុង​ប្រើប្រាស់​តួនាទី​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាងនេះទៅទៀត​លោក ហ៊ុយ សុជាតិ មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ផងដែរ ទើប​ហ៊ាន​ធ្វើ​សកម្មភាព​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​។​

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម មេ​គយ​ធំ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ហ៊ុយ សុជាតិ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខ្លះ​ផង​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ហ៊ុយ សុជាតិ ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយ​ថែមទាំង​មាន​ករណី​បន្លំ​ប្រភេទ​ទំនិញ​ទៀតផង​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888