ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ​គុណ ញឹមមេ​គយធំគួរទប់​ស្កាត់អំពើពុករលួ​យរបស់លោក​ សាំង ​ណន ​មេគយច​ល័តនៅក្រុ​​ង​ប៉ោយ​ប៉ែ​ត

លោក ​គុណ ញឹមមេ​គយធំគួរទប់​ស្កាត់អំពើពុករលួ​យរបស់លោក​ សាំង ​ណន ​មេគយច​ល័តនៅក្រុ​​ង​ប៉ោយ​ប៉ែ​ត

ថ្មីៗ​នេះ​បើតាម​ប្រភពពី​មន្ត្រី​និង ​ភ្នាក់ងារ​គយ​ក្នុង​ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក  សាំង ណន មេ​គយ​ចល័ត ​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​ចំ​ណុប​ភូមិ​កូនដំរី  កំពុង​បង្កើន​សកម្មភាព​គាប​យកលុយ​ ពី​ឈ្មួញ​តាម​តូច​តាម​ធំ​ស្រេច​ តែ​អំ ពើ​ចិត្ត​របស់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក សាំង ណន និង​បក្ខពួក​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មេ​គយ​ធំៗ​ក្នុង​ខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ទន្ទឹមនឹងនេះ​លោក សាំង ណន ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​ពី​ច្រក​ប៉ោយប៉ែត ចូល​ខេត្តបន្ទាយមានជ័យ និង​ចេញទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​ដោយ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​ឲ្យ​ដឹងថា ក្នុងតួនាទី​ជា​មេ​គយ​ចល័ត​ក្រុង​ប៉ោយប៉ែត ឈរជើង​នៅ​ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត គឺ​លោក សាំង ណន មិនដែល​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ធំៗ​ដែល​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​គគ្រឹកគគ្រេង​នោះទេ​។ ផ្ទុយទៅវិញ​លោក សាំង ណន មានតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​ទាំងនោះ​ដឹកជញ្ជូន​ទំនិញ​ទៅដល់​គោលដៅ​យ៉ាង​រលូន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយប៉ែត ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​រលូន​។ ទន្ទឹមនឹងនេះ​នៅពេល​ឈ្មួញ​តូចតាច​នាំចូល​ទំនិញគេចពន្ធ ឬ​ទំនិញ​បង់ពន្ធ​មិន​គ្រប់​បន្តិចបន្តួច គឺ​ត្រូវ​លោក សាំង ណន ប្រើ​អំណាច​គាប​យកលុយ​យ៉ាង​កំរោល​តែម្តង​។​

អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ចំណុច​ភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុង​ត្រូវបាន​ក្រុម​ឈ្មួញ​និង​ក្រុមអាជីវករ​ដឹកជញ្ជូន​ទំនិញ​លាតត្រដាង​ជា​បន្តបន្ទាប់​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញាចិត្ត​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ គួរ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ជជុះ​លើផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​កូនដំរី ជាបន្ទាន់​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សាំង ណន បាន​ឲ្យ​ដឹងថា ការដែល​លោក សាំង ណន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ថ្នាក់ដឹកនាំធំៗក្នុងខេត្តបន្ទាយមានជ័យ ផងដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។

​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បាន​អំពាវនាវ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ជា​មេ​គយ​ធំ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់លោក សាំង ណន មេ​គយ​ចល័ត​នៅ​ក្រុង​ប៉ោយប៉ែត ខ្លះ​ផង​។ ដោយហេតុថា​មួយរយៈ​ចុងក្រោយ​នេះ​លោក សាំង ណន ព្រមទាំង​បក្ខពួក​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​កាន់តែ​ច្រើនឡើងៗ ហើយ​សូម្បីតែ​ឈ្មួញ​នាំចូល​ទំនិញ​ស្របច្បាប់​ក៏​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក សាំង ណន ដែល​កំពុង​ល្បីល្បាញ​ខាង​ពុករលួយ​។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888