ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឧត្តមសេ​នីយ៍ នេត​ សាវឿន​អគ្គស្នង​ការនគរបាល​ជាតិមិនគួរបណ្ដែ​តបណ្ដោយ​ឲ្យលោក​ កើត​ ដារ៉ា​ស៊ីមេន​គរបាលអ​ន្តោប្រវេ​សន៍ច្រ​កត្រពាំង​ស្រែ​ប្រព្រឹត្តអំពើពុករលួយ​ជិះសេះ​លែង​ដៃ​?

ឧត្តមសេ​នីយ៍ នេត​ សាវឿន​អគ្គស្នង​ការនគរបាល​ជាតិមិនគួរបណ្ដែ​តបណ្ដោយ​ឲ្យលោក​ កើត​ ដារ៉ា​ស៊ីមេន​គរបាលអ​ន្តោប្រវេ​សន៍ច្រ​កត្រពាំង​ស្រែ​ប្រព្រឹត្តអំពើពុករលួយ​ជិះសេះ​លែង​ដៃ​?

ប្រភព​ដែល​ស្និទ្ធ​នឹង​ លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍ ​ច្រក​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា  ការដែល​លោក កើ ត ដា​រ៉ាស៊ី ហ៊ាន​ប្រព្រឹត្ត​អំពើពុក រលួយ​តាមច្រើន​រូបភាព  គឺ​ដោយសារ​អាង​មាន ​ខ្នងបង្អែក​រឹងមាំ​នៅ​ក្រសួង មហា ផ្ទៃ ជាពិសេស​ នៅក្នុង​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ឈ្មួញ​និង​ក្រុមហ៊ុន​នាំ ចូល ​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី ព្រោះ​ឈ្មួញ​ទាំងនោះ​ចៀស​មិន​ផុតពី​បង់លុយ​លើ​តុ​ក្រោម​តុ​ឲ្យ​លោក កើត ដា​រ៉ាស៊ី នោះឡើយ​។ ជាងនេះទៅទៀត​ក្រុម​ឈ្មួញ​ដែល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក៏​ជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក កើត ដា​រ៉ាស៊ី ផងដែរ​ព្រោះ​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិអំណាច​ធំជាងគេ​ក្នុងការ​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​។ អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក កើត ដា​រ៉ាស៊ី កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ប្រើ​អំណាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយប្រភពពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ក្រុម​ឈ្មួញ​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ កាន់តែ​ច្រើនឡើងៗ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​និង​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​ត្រពាំង​ស្រែ កំពុង​រង​ការគាបសង្កត់​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី កានតែខ្លាំង​ឡើងៗ​ហេតុនេះហើយ​ទើប​រឿងអាស្រូវ​ពុករលួយ​របស់លោក កើត ដា​រ៉ាស៊ី ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​។ ដូច្នេះ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រក​ត្រពាំង​ស្រែ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​តទៅទៀត​ទេ​។

​ប្រភពពី​តំណាង​ក្រុមហ៊ុន​និង​ឈ្មួញ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​នាំចូល​ទំនិញ​បង់​ពន្ធគយ​ត្រឹមត្រូវ​ក៏ដោយ ក៏ត្រូវ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ឲ្យ​ទៅ​លោក កើត ដា​រ៉ាស៊ី ក្នុង​មួយគ្រឿង​២៥០​ដុល្លារ​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន​ពី​ទឹកដី​យួន​ចូល​ទឹកដី​ខ្មែរ​ចំនួន​៣៥​ទៅ​៥០​គ្រឿង​រហូតដល់​រាប់រយ​គ្រឿង ដូច្នេះ​លោក កើត ដា​រ៉ាស៊ី ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ អាច​និយាយបានថា ឈ្មួញ​នាំចូល​ទំនិញ​ពី​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក៏ដូចជា​អជីវ​ករ​ដឹកជញ្ជូន​ក​សិ​ផល​ទៅ​លក់​នៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ សុទ្ធតែ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក កើត ដា​រ៉ាស៊ី ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូនបាន​។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888