ថ្ងៃព្រហស្បតិ៍័ ទី២៩ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក សៅ វណ្ណ​សិរីវុធ​នាយ​សង្កាត់រដ្ឋបាលជ​ល​ផល​កំពង់ស្វាយ​ឃុបឃិត​ជាមួយ​បទ​ល្មើស​ឈូសឆាយ​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​

ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ បានឲ្យដឹងថា ក្រុម​ជនល្មើស​ម្ចាស់​គ្រឿងចក្រ ដែល​ធ្វើ​សកម្ម ភាព ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​ទន្ទ្រាន កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​នោះ គឺ​អាច​មាន​ការឃុបឃិត​បើក ដៃ​ពី​សំណាក់ មេឃុំ​កំពង់​ស្វាយ និង​លោក អ៊ុន បុក្រ អភិបាល​ស្រុក​កំពង់ស្វាយ ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សៅ វណ្ណ​សិរីវុធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ ក៏​ដូចជា​ពី​សំណាក់​មេឃុំ​កំពង់​គោ និង​ពី​សំណាក់​អភិបាល​ស្រុក​កំពង់ស្វាយ ទេ​នោះ​គឺ​គ្មាន​ជនល្មើស​ណា​ហ៊ាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជី​លា ដូច​សព្វថ្ងៃ​នេះ​ឡើយ​។ ដូច្នេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្វា​ប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជី​លា ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ កំពុង​កើតឡើង​យ៉ាង​រាលដាល​ហើយ​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​ពាក់ព័ន្ធ​គ្រាន់តែ​ធ្វើឲ្យ​ល្អមើល​ប៉ុណ្ណោះ​។​

​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ បានឲ្យដឹងថា បច្ចុប្បន្ន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​ព្រះ​ស្នែង កំពុង​កើតមាន​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ថា​លោក សៅ វណ្ណ​សិរីវុធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ គឺជា​អ្នក​ឃុបឃិត​ឲ្យមាន​បទល្មើស​ឈូសឆាយ​បំផ្លា​ញ​ព្រៃ​លិច​ទឹក​យ៉ាង​រាលដាល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏ដូចជា​លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ មិនទាន់​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឈូសឆាយ​បំផ្លាញ​ព្រៃ​លិច​ទឹក​នៅ​តំបន់​ព្រះ​ស្នែង នៅឡើយ​ទេ​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ខ្សាច់​ជី​លា ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ បានឲ្យដឹងថា ក្រុម​ជនល្មើស​បាន​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ ជម្រក​ត្រី​ពង​កូន ដែល​ជា​តំបន់​ហាមឃាត់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ព្រៃ​លិច​ទឹក​ក្នុង​តំបន់​៣ នៅ​ភូមិ​ជី​លា ត្រូវបាន​ក្រុម​ជនល្មើស​ប្រើ​គ្រឿងចក្រ​៣​គ្រឿង​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​យ៉ាង​គឃ្លើន ព្រោះ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សៅ វណ្ណ​សិរីវុធ នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​កំពង់ស្វាយ ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ប្រើ​កាំបិត​និង​ពូថៅ កាប់ឆ្ការ​ដីព្រៃ​បន្តិចបន្តួច​គឺ​ចៀស​មិន​ផុត​ពី​ការបង្ក្រាប​របស់​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នោះទេ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888