កំពង់ឆ្នាំង ៖ បន្ទាប់ពីមានការចុះផ្សាយពីបទល្មើស ទូកអូសយ៉ាំងកាវ ចាប់ផ្ដើម ធ្វើសកម្មភាព ក្នុងស្រុកកំពង់លែង និងឃុំឆ្នុក ទ្រូ ត្រូវបាន ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងកសិកម្ម ដាក់បញ្ជាឲ្យមន្ដ្រីជំនាញ ខេត្តកំពង់ឆ្នាំង ចុះបង្ក្រាប បទល្មើសនេះ ទាំងយប់អា ធ្រាត្រ។
ប្រជាពលរដ្ន នៅព្រឹកថ្ងៃទី ១០ ខែវិច្ចិការ ឆ្នាំ២០១៨នេះ បានថ្លែងថា ពួកគាត់រងចាំមើ់លបទ បញ្ចារបស់រដ្នមន្រ្ដីឯកឧត្តម វេង សា ខុន មានប្រសិទ្ធិភាពយូរប៉ុណ្ណា ក្នុង ការផ្អាក់ការនេសាទដោយប្រើឧបករណ៍ ល្មើសច្បាប់ទាំងនេះ?ឬបានត្រឹម តែមួយ ចំអិ នកំពិស ?។
គួររំលឹកថា កាលពីយប់ថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨មានសេចក្ដីរាយការណ៍ បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានចុះប ង្ក្រាប បទល្មើស ទូកអូសយ៉ាំងកាវ ប្រើខ្សែភ្លើងឆក់ត្រីជាង២០គ្រឿង ដែលចាប់ផ្ដើមធ្វើសកម្មភាព ក្នុងស្រុកកំពង់លែង និង ឃុំឆ្នុកទ្រូ ទាំងប្រផឹតប្រផើយ។
ទោះបីអាជ្ញាធរខេត្តកំពង់ឆ្នាំង ឲ្យក្រុមឈ្មួញប្រព្រឹត្តិបទល្មើសទាំងនោះ ផ្អាកសកម្មភាព តាមការបញ្ជារបស់ រដ្ឋមន្ដ្រីក្រសួងកសិកម្មក៏ពិតមែន ? មតិមហាជន ចាំមើលថា តើផ្អាកបានប៉ុន្មានថ្ងៃ បើអាជ្ញាធរ ខេត្តកំពង់ឆ្នាំង តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើ ទទួលយកលុយថ្លៃទឹកតែ ពីក្រុមឈ្មួញ រួចហើយ ។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ សកម្មភាពបទល្មើសទូករុញជន និងទូកអូសយ៉ាំងកាវ ប្រើខ្សែភ្លើងឆក់ត្រីសរុបជាង២០គ្រឿង ចាប់ផ្តើមចេញដំណើរ ធ្វើសកម្មភាព ដោយមានត្រូវរ៉ូវគ្នា ពីអាជ្ញាធរខេត្តកំពង់ឆ្នាំង តាំងពីថ្នាក់លើ រហូតដល់ថ្នាក់ក្រោម ។
សេចក្ដីរាយការណ៍ ដដែលបានបញ្ជាក់ទៀតថា បទល្មើសនេះ មានច្រើនទូកណាស់ ។ ចំណែកអ្នករត់ការយើងមិនទាន់ដឹងថា ជានរណាទេ ? ដោយគ្រាន់តែដឹងថា មន្ត្រីកងរាជអាវុធហត្ថគេឲ្យមនុស្សមា្នក់ ដែលគេទុកចិត្តចេញមុខ ហើយគេនៅពីក្រោយដៃ ម្ខាង ចាប់ដៃ ម្ខាងការពារក្នុងនោះនគបាលសេដ្ឋកិច្ច ក៏ដូចគ្នា។ មាន៤កន្លែងស្រុក ស្នាក់ការមន្ទីរកសិកម្ម ,ខណ្ឌរដ្ឋបាលជលផលផ្នែកសង្កាត់ តាមដងទន្លេ, នគរបាលសេដ្ឋកិច្ចខេត្ត , និងជំនាញផ្សេងៗ ជាច្រើនផងដែរ។ ក្នុងមួយទូកៗ បទល្មើស ឈ្មួញ ត្រូវបង់ ចាប់ពី១០០ដុល្លារ រហូត៦០០ដុល្លារ ក្នុងមួយជំនាញ តាមអ្នកតូចអ្នកធំ បើមិនដូច្នេះមិនអាចដំណើរបានយ៉ាងរលូនឡើយ។ បទល្មើសនេសាទ រុញជន បំពាក់ដោយកម្លាំងម៉ាស៊ីន និងការអូសយ៉ាំងកាវ ហើយយ៉ាំងកាវនេះ មានខ្នាតធំ ដោយមាន បំពាក់ឧបករណ៍ឆក់ផងដែរ បំផ្លាញធនធានមច្ឆាជាតិគ្មានសេសសល់ ។
ចំណែកលោក ងិន ហ៊ុន ប្រធានធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានបដិសេធថា គ្មានបទល្មើសនេះ ។ សូមបញ្ជាក់ថា លោក ងិន ហ៊ុន ប្រធានធានមន្ទីរកសិកម្មខេត្តតែងតែមិនទទួលស្គាល់ទឹកដីខ្លួនគ្រប់គ្រងមានបទល្មើស ក្នុងការធ្វើបទសម្ភាសន៍ ។ ទោះបីកន្លងមក បណ្ដាលសារព័ត៌មានផ្សាយជាបន្ដបន្ទាប់ពីបទល្មើសរបាំងកើតមាន ក្នុងតំបន់ទន្លេសាបខេត្តកំពង់ឆ្នាំង ក៏លោក ងិន ហ៊ុន ឆ្លើយថា អោយផុតតែពីមាត់ថាមិនមាន។