ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ខៀវ ​សាម៉េតមេ​គយច្រក​ភ្នំដិនបើក​ដៃឲ្យឈ្មួញនាំ​កាកសំណល់​ចូលពីប្រទេ​សវៀត​ណាម​ប្រមូលលុ​យត្រៀម​ចូល​និ​វត្ត​ន៍

លោក ខៀវ ​សាម៉េតមេ​គយច្រក​ភ្នំដិនបើក​ដៃឲ្យឈ្មួញនាំ​កាកសំណល់​ចូលពីប្រទេ​សវៀត​ណាម​ប្រមូលលុ​យត្រៀម​ចូល​និ​វត្ត​ន៍

ខេត្តតាកែវ៖ ច្រកអន្តរជាតិភ្នំដិន ខេត្តតាកែវ មិនត្រឹមតែទំនិញ គេចពន្ធហូរចូលប៉ុណ្ណោះទេ ក្នុងនោះ លោក ខៀវ សាម៉េត ប្រធានការិយាល័យគយ និងរដ្ឋាករច្រកភ្នំដិននេះតែម្តង បានអនុញ្ញាតឲ្យឈ្មួញ​នាំចូលនូវ កាកសំណល់ ពីប្រទេសវៀត ណាម ឆ្លងកាត់យ៉ាងគគ្រឹកគគ្រេង ។

កាកសំណល់ (សម្បកកំប៉ុង) ត្រូវបានគេដឹក ជញ្ជូនពីប្រទេសវៀតណាម តាមច្រកភ្នំដិន ក្នុងនោះ គឺមាន​នាយនគរ បាល មួយរូប ឈ្មោះ ជ្រឹង ឆាយ អនុប្រធាន ការិយាល័យនគរបាលអន្តោ ប្រវេសន៍ ច្រកភ្នំដិននេះ តែម្តង ជាអ្នក ចេញមុខ ស៊ីឈ្នួល ដឹកកាក សំណល់នេះ ដោយមានឈ្មោះ ចែ ពៅ ជាអ្នកយកលុយ​ពីឈ្មួញវៀតណាម ដើម្បីមករត់ការជា មួយសមត្ថកិច្ច នៅច្រក ភ្នំដិន និងអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ។

លោកជ្រឹង ឆាយ មានរថយន្តសម្រាប់ ស៊ីឈ្នួលដឹក​ជញ្ជូនកាកសំណល់នេះ ដោយឡែកចែ ពៅ គឺជាអ្នកយក លុយ ពីវៀត ណាម មករត់ការ ដោយក្នុងមួយតោន ចែពៅ យកតម្លៃ៨០ដុល្លារ ដូច្នេះ ក្នុងមួយថ្ងៃ លោក ខៀវ សាម៉េត មេច្រក ភ្នំដិន បានអនុញ្ញាត ឲ្យកាកសំណល់នេះហូរចូល ចាប់ពី៦០តោនទៅ១២០តោន ស្មើនឹង​ ២រថយន្តយីឌុបទៅ ៤រថយន្តយីឌុប ។

ទំនិញប្រភេទនេះ ត្រូវបានហាមឃាត់ ដែលជាទូទៅ សមត្ថកិច្ចគយ ត្រូវតែបង្ក្រាប និងតម្រូវ​ឲ្យនាំកាក សំណល់ទាំង នេះ ទៅកាន់ ប្រទេសដើមវិញ ប៉ុន្តែ ដោយ សារអំពើពុករលួយ ការឃុបឃិតគ្នាជាលក្ខណៈ ប្រព័ន្ធ ទើបធ្វើឲ្យ​លោក ខៀវ សាម៉េត បើកដៃ ឲ្យឈ្មួញនាំកាក សំណល់ចូលយ៉ាង ពេញទំហឹង ។

សមត្ថកិច្ចតូចតាចបាន លើកឡើងថា លោក ខៀវ សាម៉េត មេគយច្រកអន្តរជាតិភ្នំដិន បានទទួលកម្រៃ សេវាក្រោមតុ ពីទំនិញ នាំចូលគេចពន្ធ បង់ពន្ធមិនគ្រប់ ក្លែងភេទទំនិញ ពីបង់ពន្ធនាំចូលខ្ពស់ មកបង់ ពន្ធនាំចូលទាប ទទួល បានចំណូល ជាប្រភពសេដ្ឋកិច្ចបុគ្គល និងបក្ខពួក ក្នុងមួយៗរាប់ម៉ឺនដុល្លាររួច ទៅហើយ ក៏នៅតែឆ្លៀតឱកាស ឲ្យនាំចូលកាក សំណល់ ដែលច្បាប់ហាមឃាត់នោះទៀតផង ។

មន្ត្រីគយបានរំលឹកថា បញ្ហាកាក សំណល់នេះ មិនត្រឹមតែលោកបណ្ឌិតគុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួល​បន្ទុក ជាអគ្គនាយ កគយ និងរដ្ឋាករកម្ពុជា រឹតបន្តឹង ប៉ុណ្ណោះទេ ក្នុងនោះ សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញចំណារ​មួយផងដែរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ លើលិខិត លេខ១៤០៨ សសវ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមិនអនុញ្ញាតឲ្យមានការនាំចូលកាកសំណល់ ។ ប៉ុន្តែលោកខៀវ សាម៉េត ដែលនឹងត្រៀមចូលនិវត្តន៍​នេះ ហាក់ដូចជាប្រឹងប្រមូល នូវប្រភពសេដ្ឋកិច្ចនៃអំពើ ល្មើសច្បាប់ សម្រាប់ទឹកចុង ក្រោយនៃខ្លួនចូលនិវត្តន៍ ក្នុងនោះគឺអនុញ្ញាតឲ្យលោក ជ្រឹង​ ឆាយ នាយរងការិយាល័យ នគរបាល អន្តោ ប្រវេសន៍ ច្រកអន្តរជាតិភ្នំដិននេះ ដឹកជញ្ជូនទំនិញគេចពន្ធ និង​អនុញ្ញាតឲ្យនាំចូលកាកសំណល់ យ៉ាងអនាធិបតេយ្យ។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888