ខេត្តកំពង់ឆ្នាំង៖ ច្បាប់ព្រៃឈើមាត្រា៩៧ ចំណុច ៤ ៦ ៨.- ត្រូវផ្តន្ទាទោសក្រោមបទល្មើស ព្រៃឈើថ្នាក់ ទី១ ដែល ត្រូវ ជាប់ព ន្ធនាគារ ពី ប្រាំ(៥)ឆ្នាំ ទៅដប់(១០)ឆ្នាំ និងត្រូ វរឹបអូស វត្ថុតាងទាំងអស់មក ជាសម្បត្តិរដ្ឋ ដកហូត កិច្ចព្រមព្រៀង អាជ្ញាប័ណ្ណ លិខិត អនុញ្ញាត និងកំទេចចោ លវត្ថុតាងក្លែង ចំពោះជនណា ដែលបានប្រព្រឹត្តបទល្មើស ណាមួយ ដូចជា៖
៤-បំផ្លាញ លាក់បាំង លក់ ឬលួចវត្ថុតាង ព្រៃឈើ។
៦-កាប់រានព្រៃ ឈូសឆាយដីព្រៃ ហ៊ុំព័ទ្ធកាន់ កាប់ដីព្រៃ។
៨-គ្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងប្រមូល គល់ឈើ។
ជនណាប្រព្រឹត្តបទ ល្មើសព្រៃឈើថ្នាក់ទី១ មិនរាងចាល ត្រូវផ្តន្ទាទោ សទ្វេដងនៃបទល្មើស ព្រៃ ឈើថ្នាក់ទី១ នៃច្បាប់នេះ។
ច្បាប់ព្រៃឈើ មាត្រា ១០១ ចំពោះសកម្មភា ពដូចខាងក្រោម ដែលប្រព្រឹត្តឡើងដោយមន្រ្តីរដ្ឋបាលព្រៃឈើត្រូវ ចាត់ទុ កជា ប ទ ល្មើស និងត្រូវ ផ្តន្ទាទោស ពីមួយ(១)ឆ្នាំ ទៅប្រាំ (៥)ឆ្នាំ និងត្រូវផ្តន្ទាទោសពិន័យ ជាប្រាក់ ពីដប់ លាន (១ ០. ០០ ០. ០០ ០) រៀល ទៅ មួយរយលាន(១០ ០.០០០ .០០០)រៀលៈ
១-ផ្តល់ការអនុញ្ញាតណាមួយដែលផ្ទុយ នឹង ប្បញ្ញត្តិនៃច្បាប់នេះ ។
២-ចូលរួមទាំងស្រុង ឬដោយផ្នែក និងដោ យផ្ទាល់ក្នុងសកម្មភាពណាមួយ នៃអាជីវកម្មព្រៃឈើ ដែលផ្ទុយពីបទប្បញ្ញត្តិ នៃច្បា ប់នេះ។
៣-អនុគ្រោះចំពោះ បទល្មើសព្រៃឈើណាមួយ។៤ -ប្រកបរបរអាជីវកម្មណាមួយពាក់ព័ន្ធនឹ ង វិស័យព្រៃឈើ ទោះធ្វើជា ម្ចាស់ ទាំង ស្រុងក្តី ជាម្ចាស់ភាគហ៊ុនក្តី ឬធ្វើជា និយោជិក ឬអ្នកធានាឲ្យអ្នកដទៃក្តី ក្នុងអំឡុងពេ លកំពុងកាន់ តំណែង ឬក្នុង អំឡុ ងពេល មួយ(១)ឆ្នាំ ក្រោយពីការឈប់កាន់តំណែងដោយ ប្រការណាក៏ដោយ។
៥-មិនរាយការណ៍ឬមិនបានដាក់ពាក្យ បណ្តឹងចំពោះបទល្មើសព្រៃឈើថ្នាក់ទី ១ ដែលបានកើតក្នុងរង្វង់សមត្ថកិច្ច របស់ខ្លួនទាន់ពេលវេលា។
៦ធ្វេសប្រហែសដោយចេតនាក្នុងការ បំពេញភារកិច្ចឬផ្តល់ពត៌មាន នូវរបាយការណ៍ក្លែងបន្លំជា លាយលក្សណ៍អក្សរ ជាមូល ហេតុបង្ក ឲ្យ កើតមានបទល្មើស ព្រៃឈើថ្នាក់ទី ១ ។បន្ទាប់ពីមានការចុះផ្សាយសារព័ត៌មាន ក្នុងស្រុកជុំវិញរឿងការកាប់ បំផ្លាញដី ព្រៃរបស់រដ្ឋដែល ស្ថិតក្នុងភូមិសាស្រ្តស្រុកទឹ កផុសនោះយើងសង្កេតឃើញ ថាមន្រ្តីមូលដ្ឋាននិងឈ្មួញដែ លពាក់ ព័ន្ធកំ ពុងតែសា ចទឹកដាក់គ្នាហើយ។លោកអ៊ុំកុយផេនមេភូមិតានៃ បានរៀបរាប់ប្រាប់អ្នកយកព័ តមានយើងថា រឿងដែលថា មានការគៀគរប្រជាព លរដ្ឋអោយទៅកាប់ដីព្រៃ របស់រដ្ឋមកធ្វើជាកម្មសិទ្ធផ្ទាល់ ខ្លួននោះគឺវាមានពិត ប្រាកដមែន តែសមាជិក ភូមិរបស់គា ត់ឈ្មោះ នីនោះទេជាអ្នកចាត់ចែងរឿង ដើរប្រមូលអត្តសញ្ញាណប័ណ្ណពី ប្រជាពលរដ្ឋនិងប្រាប់ប្រជាពល រដ្ឋថា និងចែ ក ដីអោយក្នុង មួយនាក់១ហិកតាក្រោយ មកក៏ហៅប្រជាពលរដ្ឋមក ជួបជុំគ្នាហើយបែរជាចែក លុយអោយ ពួកគាត់ក្នុង មួយ នាក់១ ០០$វិញហើយឈ្មោះ នីនេះមិនបានប្រាប់គាត់អោយ ដឹងទេគឺគាត់ធ្វើតែខ្លួនឯងដោ យមិនបានសុំយោបល់ គាត់ឡើយ។លោកអ៊ុំកុយផេនបានបន្តទៀតថាទាក់ទិននិងបញ្ហាខាងលើនេះលោកអ៊ុំត្រូវបានអ្នកដែលពាក់ព័ន្ធទាំងនោះប្រើពាក្យគំរាមប្រមាថនិងអោយដីអោយលុយដើម្បីអោយគាត់ព្រមស៊ីញ៉េទទួលស្គាល់ទៅលើឯកសារដីទាំងនោះជាច្រើនលើកច្រើនសារមកហើយតែគាត់នៅតែមិនព្រមឡើយ។ លោកអ៊ុំកុយ ផេនបានសម្តែងការព្រួយបារម្ភចំ ពោះបញ្ហានេះណាស់ព្រោះខ្លាចមា នគេ ក្លែងបន្លំ(ត្រានិងស៊ីញ៉េ)របស់ គាត់។ព្រោះគាត់បានបញ្ជាក់ប្រាប់ថាថ្មីៗមុ ននេះមានអ្នកធ្វើរការងារក្នុងឃុំមួយរូប បានក្លែង ស៊ីញ៉េរបស់គាត់ដើម្បី បានកាន់កាប់ដីព្រៃមួយកន្លែងដែលមានចំនួន៥ហិកតារួចមកហើយ។ទាក់ទិននិងបញ្ហាខាងលើនេះ អ្នកយក ព័ត៌មានយើងខ្ញុំបានបន្តជួបសម្ភាសជាមួយអ្នកស្រី ហែម គៀនមេឃុំជៀបបន្តទៀតថាអ្ន កស្រីពិតជាបានទទួលស្គាល់ ថាពិតជា មានរឿងដូចខាងលើ នេះពិតប្រាកដមែននៅក្នុងទឹកដីរបស់គាត់ តែគាត់បានចុះធ្វើការទប់ស្កាត់ និងអញ្ជើ ញអ្នក ដែល មានឈ្មោះ ដែលពាក់ព័ន្ធមកធ្វើកិច្ចសន្យាដើម្បីបញ្ឈប់នៅសកម្មភាពទាំងនោះរួចរាល់ហើយ។ប៉ុន្តែជាក់ស្តែងឯកសារដែលខាងឃុំបានបង្ហាញដល់អ្នកសារព័ត៌មានយើងនោះគឺមានឈ្មោះតែលោក(សេកវ៉ុន)តែម្នាក់ឯងតែប៉ុណ្ណោះមិនមានឃើញឈ្មោះនាក់ទាំង៦រូបទៀតដែលប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានបានរាយការណ៏ជូនឡើយ។អ្នកទាំង៦រូបនោះរួមមាន១ឈ្មោះលោកយ៉ុងមេភូមិកោះខ្ទុម/២លោកសេង/៣លោកខុន/៤លោកសាន/៥លោកជាដារ៉ា/និង៦អ្នកស្រីនុតរ៉ា/ដែលជានាក់ដែលសកម្មបំផុតក្នុងរឿងដីព្រៃរបស់រដ្ឋនេះ។តើអ្នកស្រីហែម គៀនមេឃុំជៀបមានចេត ចង់បំភ័ន្តរឿងនេះ ឬក៏គ្មានសមត្ថភាពក្នុងការស៊ើបអង្កេតរកមេខ្យល់និងឈ្មួញទាំងនោះបានទេមើលទៅ?។
គួរបញ្ជាក់ផងដែរថាមកទល់ម៉ោងនេះសកម្មភាពកាប់ឆ្ការទន្រ្ទានឈួសឆាយយកដីព្រៃរបស់រដ្ឋពីសំណាក់ក្រុមឈ្មួញដែលមានការចង្អុលបង្ហាញពីព្រំដីរួចជាស្រេចពីលោកកើយលោកយ៉ុងលោកសេងនិងលោកខុនរួចហើយនោះនៅតែបន្តសកម្មភាពដដែល។ជាក់ស្តែងផងដែរនៅថ្ងៃទី១៦.០៩.២០១៨ នេះប្រជាពលរដ្ឋពី៨ទៅ១០នាក់បាននាំគ្នាដាក់ម្ហូបបាយ ឆ្នាំងមកដេកកា ប់ព្រៃរដ្ឋនៅចំណុច/ថ្មផ្លាត/ថ្មក្រាល/វាលរមាំង/ខ្សាច់ស/អូរដីក្រហម/នៅខាងជើងអូរអន្លុងជ្រូក/ក្នុងភូមិសាស្រ្តឃុំ ជៀបស្រុកទឹកផុសខេត្តកំពង់ឆ្នាំងនេះឯងដោយគ្មានការំខានពីសំណាក់មន្រ្តីមូលដ្ឋានខាងលើនេះបន្តិចឡើយទោះបីជាប្រជាពលរដ្ឋនិងអ្នកសារព័ត៌មានជាច្រើនអង្គភាពបានរាយការណ៏និងជូនដំណឹងដល់មន្រ្តីថ្នាក់ឃុំស្រុកយ៉ាងណាក៏ដោយ។សេចក្តីរាយការណ៏ពីប្រជាពលរដ្ឋបានលួចខ្សឹបប្រាប់អ្នកយកព័ត៌មានយើងថាដីព្រះរាជ្យក្រឹត្សដីក្រោមការគ្រប់គ្រងរបស់បរិស្ថានដីជម្រកសត្វព្រៃនិងដីព្រៃរដ្ឋជាច្រើនពាន់ហិតាត្រូវបានឈ្មួញធំៗនិងអ្នកមានអំណាចព័ន្ធរបងយកធ្វើជាកម្មសិទ្ធស្ទើរតែអស់បាត់ទៅហើយៗបើលោកឈួរចាន់ឌឿនអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងមិនមានចំណាត់ការអោយបានហ្មឺងម៉ាត់មក លើមន្ត្រីថ្នាក់ក្រោមរ បស់លោកទេនោះវាប្រាក ដច្បាស់ហើយថាដីព្រៃរប ស់រដ្ឋដែលស្ថិតនៅក្នុងស្រុ កទឹកផុ សនេះ ទាំងមូល និ ងបានក្លាយទៅជារបស់ឈ្មួញធំៗនិងបក្ខពួកមន្ត្រីពុករលួយនៅថ្ងៃខាងមុខនេះជាក់ជាពុំខាន។ប្រជាព លរដ្ឋនិ ងរង់ចាំមើ លចំណាត់ការរបស់មន្ត្រីថ្នាក់លើបន្តទៀត៕