ស្រាវជ្រាវសង្គម
អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​=>>>លោក អ៊ួ​ន សុវណ្ណារ៉ា​មេ​គយ​ច្រក​ត្រពាំងផ្លុង​ប្រើគ្រប់​វិធី​ក្នុង​ការប្រមូលលុយ​យក​ធ្វើ​មាន​បាន​ផ្ទាល់ខ្លួន​ផ្គើន​នឹង​អនុសាសន៍​សម្តេច​ហ៊ុន សែន​=>>>លោក​ទី ប៊ុនឡង់​មេគយច្រក​ព្រំខេត្ត​ប៉ៃលិនល្បី​ល្បាញ​ខាងពុ​ករ​លួយ=>>>លោក​ គឹម ​ឈុនលីមេ​រដ្ឋបាលព្រៃ​ឈើខេត្តត្បូ​ងឃ្មុំជាអ្នក​នៅពីក្រោ​យខ្នង​មេឈ្មួញ​ ស្រ៊ុន​ ផឹងឡាយ​ដឹកជញ្ជូន​ឈើទៅស្រុ​កយួនយ៉ា​ងសកម្ម​លោក ជាម​ ច័ន្ទ​សោភ័ណអភិ​បាលខេត្តរ​ក្សាភាពស្ងៀ​ម​ស្ងា​​ត់=>>>មន្ត្រីគ​យនិងសមត្ថ​កិច្ច​នៅ​ច្រកបឹង​ត្រកួនគាប​យកលុយ​ឆៅៗពី​ក្រុមអាជីវក​រទាំងតូច​ទាំងធំតា​មរបៀបពុ​ករលួ​យ=>>>លោក​ ខឹម ចិត្រា​ចំណាយ​ដើមទុន​ច្រើនដើម្បី​ទទួលតំណែ​ងមេប៉ុស្ដិ៍ន​គរបាលអ​ន្តោប្រវេ​សន៍ច្រក​ទ្វារអន្តរ​ជាតិ​ប៉ោយ​ប៉ែតខំប្រឹង​ប្រ​ព្រឹត្តអំពើពុករលួ​យដើ​ម្បីស្រ​ង់​ដើម
0

លោក​ សុខ​ លូអភិបាលខេត្ត​កំពង់ធំនិងលោ​ក ប៊ុន​ សុធីមេរដ្ឋបាល​ព្រៃឈើខេត្តកំ​ពង់ធំរក្សា​ភាពស្ងៀ​មស្ងាត់​ទុកឲ្យឈ្មួញ​ឈ្មោះ វិញ​ រ៉យនិងប្រពន្ធ​ឈ្មោះ​ជិន គឹមអន​ដឹក​ជញ្ជូន​​ឈើកាន់​តែ​ខ្លាំង​ឡើង

ប្រភព​ដែល​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ​  វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន  បាន​បង្ហើប​ឲ្យ​ដឹងថា  មន្ត្រីជាន់ខ្ពស់​ និង​សមត្ថកិច្ច ​ជាន់ខ្ពស់​ជាច្រើន ​នាក់​ក្នុង​ខេត្តកំពង់ធំ បានចាត់ទុ ក​ឈ្មួញ​ឈើ​២​នាក់​ប្ដី ​ប្រពន្ធ​ខាងលើនេះ  ជា​ប្រភព​ចំណូល ​របស់​ពួកគេ​ទើប​ពួកគេ​មិន​ហ៊ាន​ប៉ះ ពាល់​ឈ្មួញ​ទាំង​២​នាក់​នេះ​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ ក៏ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ធី​វ វណ្ណ​ធីរ ព្រមទាំង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​បណ្ដោយ​ឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ជាក់ស្ដែង​ក្នុងខណៈដែល​ឈ្មួញ​ដទៃទៀត​ផ្អាក​សកម្ម​ភាពជា​បណ្ដើរៗ​នោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន កំពុង​បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ទាំង​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​កាន់តែខ្លាំង​ឡើងៗ​ហើយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។

ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ព្រៃឈើ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០២ របស់​រាជរដ្ឋាភិបាល​នោះទេ​។ ជាក់ស្ដែង​បច្ចុប្បន្ននេះ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នៅតែ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​ព្រៃ​ឡង់​ខេត្តព្រះវិហារ យកមកចែក​ចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។ សូម្បី​តែព្រៃ​ឡង់​ក្នុង​ខេត្តកំពង់ធំ ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន នោះដែរ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ឈើ​២​នាក់​ប្ដី​ប្រពន្ធ​នេះឡើយ​។

​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ប៊ុន សុធី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារតែ​លោក ប៊ុន សុធី ចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ទើប​ប្រឹងប្រែង​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​យ៉ាង​តក់ក្រហល់​។ ជាក់ស្ដែង​លោក ប៊ុន សុធី ត្រូវបាន​គេ​ដឹងថា ជា​ខ្នងបង្អែក​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ទើប​ឈ្មួញ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​អាច​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា មក​ចែកចាយ​តាម​ដេប៉ូ​ក្នុង​ខេត្តកំពង់ធំ យ៉ាង​រលូន​។ ប្រសិនបើ​គ្មាន​លោក ប៊ុន សុធី ជា​ខ្នងបង្អែក​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន មិនអាច​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បានឡើយ ហើយ​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

ជុំវិញ​បញ្ហា​ខាងលើ​នេះដែរ ប្រភពពី​មន្ត្រី​ក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​លើកឡើងថា មាន​សមត្ថកិច្ច​ជាន់ខ្ពស់​ដទៃទៀត​ដូចជា សមត្ថកិច្ច​នគរបាល​និង​សមត្ថកិច្ច​អាវុធហត្ថ ក៏​ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន ដឹកជញ្ជូន​ឈើ​យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃ​នេះដែរ​។ អាច​និយាយបានថា លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ លោក ធី​វ វណ្ណ​ធីរ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ លោក ប៊ុន សុធី មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ព្រមទាំង​មន្ត្រីជាន់ខ្ពស់​ខាង​អាវុធហត្ថ​និង​ខាង​នគរបាល គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ វិញ រ៉​យ និង​ប្រពន្ធ​ឈ្មោះ ជិន គឹម​អន បង្កើន​សកម្មភាព​បំផ្លាញ​ព្រៃ​ឡង់​និង​ព្រៃ​ព្រះ​រកា យ៉ាង​មហន្តរាយ​។

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888