ថ្ងៃព្រហស្បតិ៍័ ទី១៥ ខែឧសភា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួ​ងសាធារណ​ការនិងដឹកជ​ញ្ជូនគួរត្រួត​ពិនិត្យអំពើ​ពុករលួយ​និងទ​ង្វើមិន​ប្រក្រ​តីរបស់ក្រុមមន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីង​ថ្លឹងរថយន្តលើផ្លូវជាតិលេខ​៧ក្នុងភូមិមាន​ជ័យជាប​ន្ទាន់​

លោក ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រសួ​ងសាធារណ​ការនិងដឹកជ​ញ្ជូនគួរត្រួត​ពិនិត្យអំពើ​ពុករលួយ​និងទ​ង្វើមិន​ប្រក្រ​តីរបស់ក្រុមមន្ត្រី​ប្រចាំស្ថានី​យ៍ជញ្ជីង​ថ្លឹងរថយន្តលើផ្លូវជាតិលេខ​៧ក្នុងភូមិមាន​ជ័យជាប​ន្ទាន់​

ក្រុម​ឈ្មួញ​និង​អាជីវករ​ ដែល​ដឹកជញ្ជូន​ឈើ ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ​ផ្លូវជាតិ​លេខ​៧ ភូមិ​មានជ័យ  ស្រុក​ស្នួល ខេត្ត ក្រ ចេះ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគេ​ដឹក​លើស​ ទម្ងន់​ឬ​មិន​លើស​ទម្ងន់​យ៉ាងណាក៏ដោយ  គឺ​ត្រូវ​បង់លុយ​តាម​ការ កំណត់​ របស់លោក អ៊ុយ ហឿន និង​បក្ខពួក​ជាការ ​ស្រេច​តែម្តង​។ ក្នុង​មួយថ្ងៃៗ​មាន​រថយន្ត​ដឹក ជញ្ជូន​ឈើ និង​ដឹ កជញ្ជូន ​ទំនិញ​ធំៗ​រាប់រយ​គ្រឿង​បើកបរ​ឆ្លង​កាត់មុខ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ដូច្នេះ​លោក អ៊ុយ ហឿន និង​បក្ខពួក​ប្រមូល​លុយ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​យក​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​ចៅហ្វាយនាយ​នៅ​ខាងលើ​។ ប្រការ​នេះហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ផ្លូវជាតិ​លេខ​៧ និង​ផ្លូវជាតិ​ផ្សេងៗ​ទៀត​ក្នុង​ខេត្តក្រចេះ ត្រូវ​ខូច​ជា​បន្តបន្ទាប់​ព្រោះ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​តាម​អំពើ​ចិត្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​។

ប្រភពពី​មន្ត្រី​នៅក្នុង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តក្រចេះ កំពុង​បើកដៃ​ឲ្យ​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹងថា ប្រធាន​ក្រុមការងារ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​នៅ​ចំណុច​ភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ លោក អ៊ុយ ហឿន គឺជា​អ្នក​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ ដោយ​មិន​ចាត់វិធានការ​ត្រួតពិនិត្យ​ថ្លឹង​ទម្ងន់​នោះទេ​។ ចំណែក​លោក ស្រេង ស្រស់ ប្រធាន​មន្ទីរ​សាធារណការ​ខេត្តក្រចេះ សម្ងំ​ចាំ​ទទួលផល​ប្រយោជន៍​យ៉ាង​សុខ​ស្រួល ហើយ​បណ្ដោយ​ឲ្យ​លោក អ៊ុយ ហឿន និង​បក្ខពួក​ស្រេច​តែ​អំពើ​ចិត្ត​។

​ជុំវិញ​បញ្ហា​ខាងលើនេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សាធារណការ​ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ក្នុងភូមិ​មានជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ខ្លះ​ផង​។ ដោយហេតុថា បច្ចុប្បន្ន​ក្រុមមន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៧ ស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​ឃុបឃិត​ឲ្យ​រថយន្ត​ធំៗ​ផ្ទុក​លើស​ទម្ងន់​បើកបរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧ យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​ផលប្រយោជន៍​តាមរបៀប​ពុករលួយ​។

 

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888