ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយរ​បស់​លោក សំ កុសល​មេ​គយ​ខេត្តកោះកុង​មេ​គយ​ខេត្ត​កោះកុង​

​លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយរ​បស់​លោក សំ កុសល​មេ​គយ​ខេត្តកោះកុង​មេ​គយ​ខេត្ត​កោះកុង​

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង បាន​បង្ហើប​ឲ្យដឹងថា​បច្ចុប្បន្ន ឈ្មួញ​មួយចំនួន​នៅ តែ​នាំចូល​ម៉ូតូ​ទំនើបៗ គេច​ពន្ធ​រថយន្ត​ទំនើបៗ អត់​ពន្ធ​និង​ទំនិញ​គេច​ពន្ធ ច្រើន​ប្រភេទ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ យ៉ាង​រាលដាល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដែល​ឈ្មួញ​នាំ ចូល​តាម​ច្រកទ្វារ​អន្តរជាតិ ចាំ​យាម ច្រក​ស្រែ អំបិល ច្រក​ប៉ាក់​ខ្លង និង​ច្រក​ផ្សេងៗ​ទៀត​គឺ​បង់ពន្ធ ចូល​រដ្ឋ​ត្រឹម​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​មា ន​ការ ឃុប ឃិត​បែងចែក​ផល​ប្រយោជន៍​គ្នា​រវាង​ក្រុម​ឈ្មួញ​និង​លោក សំ កុសល​។ ប្រភព​បានឲ្យដឹង​ទៀតថា ការដែល​លោក សំ កុសល​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​បំពាន​ទៅ​លើ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​និង​ជួយ​ដោះស្រាយ​គ្រប់ពេលវេលា ។​
​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កោះកុង មួយចំនួន​បានឲ្យដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មក​ដល់ពេលនេះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​។ ហេតុនេះហើយ​ទើប​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង កាន់តែ​មាន​អំណាច​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ខេត្តកោះកុង បានឲ្យដឹង​ទៀតថា មួយ​រយៈ​ចុង​ក្រោយ​នេះ​លោក សំ កុសល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំង​តាមរយៈ​ការបើក​ដៃ​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។​

​បើ​តាម​ការ​បង្ហើប​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កោះកុង មួយចំនួន​បានឲ្យដឹងថា អំពើពុករលួយ​យ៉ាង​គឃ្លើន​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង គឺ​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅការ ហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​យ៉ាង​ពេញបន្ទុក​តែម្តង​។ អំពើពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក សំ កុសល កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ព្រោះ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និង​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា កំពុង​សម្ងំ​ស្ងៀម​បណ្ដោយ​ឲ្យ​លោក សំ កុសល មេ​គយ​ខេត្តកោះកុង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​យ៉ាង​ក្រអឺតក្រទម​។ លើស​នេះ​ទៅ​ទៀត​លោក សំ កុសល តែងតែ​ប្រើប្រាស់​ឈ្មោះ​មេ​គយ​ធំៗ​មួយចំនួន​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​បិទបាំង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ដើម្បី​គំរាម​មិន​ឲ្យ​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កោះកុង ធ្វើការ​តវ៉ា​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សំ កុសល មេ​គយ​ខេត្តកោះកុង ឲ្យបាន​ស៊ីជម្រៅ​។​

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888