ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក​ម៉ៅ ភិរុណ​អភិបាលខេត្ត​កណ្ដា​លមិន​គួរ​មើលរំលង​ដី​បឹង​ស្គរ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​បែរជា​អាជ្ញាធរ​ឃុំ​ស៊ីធរ​និង​មន្ត្រី​អាជ្ញាធរ​ខ្សាច់​កណ្ដាល​ឃុបឃិត​គ្នា​លក់​ដី​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា​ស៊ីន ទ្រី យក​លុយ​ចែក​គ្នា​ចាយ​

លោក​ម៉ៅ ភិរុណ​អភិបាលខេត្ត​កណ្ដា​លមិន​គួរ​មើលរំលង​ដី​បឹង​ស្គរ​ជា​ដី​សាធារណៈ​របស់​រដ្ឋ​បែរជា​អាជ្ញាធរ​ឃុំ​ស៊ីធរ​និង​មន្ត្រី​អាជ្ញាធរ​ខ្សាច់​កណ្ដាល​ឃុបឃិត​គ្នា​លក់​ដី​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា​ស៊ីន ទ្រី យក​លុយ​ចែក​គ្នា​ចាយ​

ប្រភព​ពី​មន្ត្រី​សាលាឃុំ​ស៊ីធរ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី បាន​ទិញ ដី​ទំហំ​៥៤​ហិកតា​ពី ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ដោយ ក្នុង​១​ហិកតា​មាន​តម្លៃ​២​ម៉ឺន ដុល្លារ​ដោយ​មាន ឯកសារ​ត្រឹមត្រូវ​។ ចំណែក​ដី​បឹង​ស្គរ​ទំហំ​៩,៨០​ហិកតា គឺ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី ទិញ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ត្រឹម​៩០០០​ដុ ល្លារ​ប៉ុណ្ណោះ​ដោយ​គ្មាន​លិខិត ស្នាម​អ្វី​ត្រឹមត្រូវ​នោះ​ទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ចាត់វិធានការ​ទប់ស្កាត់​បញ្ហា​នេះ​ជាបន្ទាន់ ហើយ​មេឃុំ​ចាស់​នៃ​ឃុំ​ស៊ីធរ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការលក់​ដី​បឹង​ស្គរ មិនគួរ​គេចផុត​ពី​សំណាញ់​ច្បាប់​នោះទេ​។ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ក្រោយ​ពេល​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី លើក​ទំនប់​ហ៊ុមព័ទ្ធ​ដី​បឹង​ស្គរ យក​ធ្វើជា​កម្មសិទ្ធិ​រួច​មក​គឺ​កំពុង​ធ្វើឲ្យប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង ហេតុនេះហើយ​ទើប​ពួកគាត់​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ចាត់​វិធានការ​ដោះស្រាយ​បញ្ហា​នេះ​តាម​ច្បាប់​ដើម្ប​កុំឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល ពិនិត្យ​ឡើង​វិញ​ទៅ​លើ​ករណី​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ខ្សាច់កណ្ដាល ដែល​លក់​ដី​បឹង​៦៤​ហិកតា​ទៅ​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី យក​លុយ​ចែក​គ្នា​ចាយ​យ៉ាង​សុខ​ស្រួល​។

​ប្រភព​បានឲ្យដឹង​ទៀតថា គម្រោង​អភិវឌ្ឍន៍​ធ្វើ​ស្រែប្រាំង​មួយឆ្នាំ​៣​ដង​របស់លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី លើ​ផ្ទៃដី​ទំហំ​៦៤​ហិកតា​នៅក្នុង​ភូមិ​កំពង់​ល្វា ឃុំ​ស៊ីធរ ស្រុក​ខ្សាច់កណ្ដាល គឺជា​មូលហេតុ​ដែល​ធ្វើឲ្យ​មាន​ការ​លើកទំនប់​ព័ទ្ធយ​ក​ដី​បឹង​ស្គរ​រួចជាស្រេច​ទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់​ល្វា ឃុំ​ស៊ីធរ បានឲ្យដឹងថា ដី​បឹង​ស្គរ​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ដែល​មាន​ទំហំ​៩,៨០​ហិកតា​ត្រូវ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ដោយ​អះអាង​ថា​បាន​ទិញ​ពី​មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​រួច​ហើយ​។​

​ប្រជាពលរដ្ឋ​ក្នុងភូមិ​កំពង់​ល្វា បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី​បាន​ប្រើ​គ្រឿងចក្រ​ជីកដី​លើក​ទំនប់​យ៉ាង​ធំ​ដើម្បី​ព័ទ្ធ​យក​ដី​បឹង​ស្គរ​មិន​ឲ្យ​ទឹកចូល ក្នុង​ខណៈ​ដែល​ទឹកទន្លេ​កំពុង​ឡើង​ចាល់​ជិត​លិច​ទំនប់​ជា​បណ្ដើរៗ​ទៅហើយនោះ​។​

​ប្រជាពលរដ្ឋ​បានបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​របស់​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី គឺ​នៅ​លើ​ផ្ទៃដី​ទំហំ​៦៤​ហិកតា​ដោយ​ក្នុង​នោះ​ទិញ​ពី​ប្រជាពលរដ្ឋ​ចំនួន​៥៤​ហិកតា​និង​ទិញ​បឹង​ស្គរ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ ទំហំ​ប្រមាណ​១០​ហិកតា​ផងដែរ​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្ដាល មិន​គួរ​មើល​រលង​តទៅទៀត​ទេ ព្រោះ​ដី​បឹង​ស្គរ​ដែលជា​ដី​សាធារណៈ​របស់​រដ្ឋ​បែរជា​ត្រូវ​មន្ត្រី​អាជ្ញាធរ​ឃុំ​ស៊ីធរ និង​មន្ត្រី​អាជ្ញាធរ​ខ្សាច់កណ្ដាល ឃុបឃិត​គ្នា​លក់​ឲ្យ​លោក សេង សា​វី ឬ​ឧកញ៉ា ស៊ីន ទ្រី ហើយ​យក​លុយ​ចែក​គ្នា​ចាយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888