ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក គង់ វិបុល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក នុត វុត្ថា​ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្ដាល​

​លោក គង់ វិបុល​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​គួរ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក នុត វុត្ថា​ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្ដាល​

​ប្រជាពលរដ្ឋ​ដែល​ទៅ​បង់ពន្ធ នៅ​អង្គភាព​សាខា​ពន្ធដារ ខេត្ត​កណ្ដាល មួយចំនួន​បាន​លើកឡើង​ថា នៅ​ពេល​ពួកគាត់​ទៅ​សួ រ​នាំ​គឺ​មន្ត្រី​ពន្ធដារ​ខ្លះ បាន​ប្រើ​ពាក្យសំដី​គំរោះគំរើយ ដាក់​ពួកគាត់​យ៉ាង​អសីលធម៌ គឺ ពួកគេ​មិន​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ តាម​តួនាទីរ បស់​ខ្លួន​នោះឡើយ​។ ប្រភព​ខ្លះ​បានឲ្យដឹង​ទៀត​ថា​មាន​មនុស្ស​ស្រី​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល នៅក្នុង​បន្ទប់​លេខ​២៦ ជាន់​ទី​២ មិន​យកចិត្តទុកដាក់​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​កាន់តែ​ច្រើនឡើងៗ​ចំពោះ​ទង្វើ​មិន​ប្រក្រតី​របស់​ពួកគេ​។ ដូច្នេះ​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល គួរ​ពិនិត្យ​ឡើងវិញ​ចំពោះ​បញ្ហា​ទាំងនេះ​ដើម្បី​កុំ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ទន្ទឹមនឹងនេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទៅលើ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក នុត វុត្ថា ប្រធាន​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល និង​បក្ខពួក​ជាបន្ទាន់​ដើម្បីឲ្យ​ពួកគេ​យកចិត្តទុកដាក់​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​តាម​តួនាទី​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​តាមច្បាប់​។​

​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កណ្ដាល ដែល​ទៅ​បង់ពន្ធ​ដីធ្លី អចលនវត្ថុ នៅក្នុង​មន្ទីរ​ពន្ធដារ​ខេត្ត​កណ្ដាល បាន​រិះគន់​យ៉ាងខ្លាំង​ទៅលើ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​មន្ត្រីព​ន្ធ​ដា​រដែល​ប្រើ​ល្បិចគា​បយកលុយ​ពី​ពួកគាត់​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​លើកឡើង​ថា ការ​ដែល​មន្ត្រី​ពន្ធដារ​ទាំងនោះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក នុត វុត្ថា ប្រធាន​សាខាគយ​ពន្ធដារ​ខេត្តកណ្ដាល ផង​ដែរ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៃ​ក្រសួង​សេដ្ឋកិច្ច គួរ​ពិនិត្យ​ឡើងវិញ​ជាបន្ទាន់​ចំពោះ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​មន្ត្រី​ពន្ធដារ​នៅ​អង្គភាព​ពន្ធដារ​ខេត្តក​ណ្ដា​ល ដើម្បី​កុំឲ្យ​ពួកគេ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​ទៅ​បង់​ពន្ធអាករ​ឬ​មិន​ជាប់​ពន្ធអាករ​បាន​និយាយ​ដូចៗ​គ្នា​ថា មន្ត្រី​ពន្ធដារ​ខេត្ត​កណ្ដាល ធ្វើ​លិខិត​សរសេរ​ដៃ​ឧទ្ទេសនាម​ក្លែងក្លាយ​ដើម្បី​ទារ​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​ស្រេច​តែ​អំពើ​ចិត្ត​ពី​ប្រជាពលរដ្ឋ​ដែល​ស្នើ​សុំ​បង់​ពន្ធអាករ​លើ​វិញ្ញាបនបត្រ សម្គាល់​អចលនវត្ថុ ផ្ទុយ​ពី​គោលការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធដា​រ​។ ប្រភព​បានឲ្យដឹង​ទៀតថា មន្ត្រី​នៅ​អង្គភាព​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល បាន​យក​លិខិត​សរសេរ​ដៃ​មួយ​ច្បាប់​មក​ឲ្យ​ពួកគាត់​ហើយ​ប្រាប់​ថា ត្រូវ​បង់លុយ​២០០​ដុល្លារ​ឬ​អ្នកខ្លះ​៣០០​ដុល្លារ​ឡើង​ទៅក្នុង​ក្បាល​ដី​បន្តិចបន្តួច​ដែល​ជា​អំណោយ​ផ្ដាច់​ពី​ឪពុក​ម្ដាយ​ទៅ​កូន​។ ប្រជាពលរដ្ឋ​ខ្លះ​បាន​លើកឡើង​ថា មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល បាន​យក​ក្រដាស់​ឯកសារ​ស្នើសុំ​បង់ពន្ធ​ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​កណ្ដាល ដោយ​មាន​ដីកាអម​បញ្ជូន​មក​សាខា​ពន្ធដារ​ខេត្ត​កណ្ដាល បែរ​ជា​មន្ត្រី​ពន្ធដារ​សុំ​លុយ​ចំនួន​១០​ដុល្លារ​ហើយ​យក​ឯកសារ​ទាំងនោះ​ទៅ​គរ​ទុក​មិន​ចាត់ការ​តាម​ច្បាប់​ឡើយ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888