ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មន្ត្រី​គយ​ឈ្មោះ អ៊ី ឃីម រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍​រក្សា​តំណែង​ត្រូវប៉ាន់​របស់ខ្លួន​

មន្ត្រី​គយ​ឈ្មោះ អ៊ី ឃីម រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍​រក្សា​តំណែង​ត្រូវប៉ាន់​របស់ខ្លួន​

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា លោក អ៊ី ឃីម កំពុង​រត់​ការ ទៅ​ថ្នាក់លើ​នៅ​អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ​កម្ពុជា ដើម្បី​ពន្យារ អាយុ​ចូល​និវត្តន៍ ហើយ​រក្សា​តំ ណែ​ង​ត្រូវ ប៉ាន់ របស់​ខ្លួន​ផង​ដែរ​។ ប្រភព​បាន ឲ្យដឹងទៀតថា ថ្មីៗ​នេះ​ថ្នាក់ដឹកនាំ ជាន់ខ្ពស់​នៅ​ក្នុង​អគ្គ​នាយ ក​ដ្ឋា​ន​គយ និង​រដ្ឋាករ បាន​កោះហៅ​លោក អ៊ី ឃីម ឲ្យមក​កាន់​អគ្គនាយក​ដ្ឋា​ន​គយ​ជា​បន្ទាន់​ដើម្បី​សម្របសម្រួល​រឿង​ពន្យារ​អាយុ​ចូល​និវត្តន៍​ទៅ​តាម​របៀប​ពុករលួយ​គួរ​ភ័យខ្លាច​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍​តាំងពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ មកម្ល៉េះ​ប៉ុន្តែ​បច្ចុប្បន្ន​លោក អ៊ី ឃីម នៅតែ​បន្ត​ការងារ​ដូច​មុន​ដដែល​។​

​ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បានឲ្យដឹងថា ក្នុង​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រកទ្វារ​អន្តរជាតិ​ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះឬ​ហៅ​ថា​ផែស្ងួត គឺ​លោក អ៊ី ឃីម អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។ លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះឬ​ហៅ​ថា​ផែស្ងួត រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍​កំពុង​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​។ ទន្ទឹមនឹងនេះ​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផង​ដើម្បី​កុំឲ្យ​មេ​គយធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ដោយហេតុ​ថា​ការ​ដែល​មន្ត្រី​គយ​ចាស់ៗ​ដល់​អាយុ​ចូលនិវត្តន៍ ហើយ​ព្យាយាម​រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍​នោះ​ធ្វើឲ្យ​មន្ត្រី​គយ​ក្មេងៗ​ដែល​មាន​ចំណេះ​ជំនាញ​ពិតប្រាកដ​គ្មាន​ឱកាស​ធ្វើ​ការងារ​បម្រើ​ប្រទេស​ជាតិ​តាម​សមត្ថភាព​របស់​ពួកគេ​នោះ​ទេ​។​

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បានឲ្យដឹងថា ក្នុង​តួនាទី​ជា​អនុប្រធាន​ការិយាល័យ​គ​យ​ច្រកទ្វារ​អន្តរជាតិ​ទទួលបន្ទុក​ទីលាន​ត្រួតពិនិត្យ​ទំនិញ​តាម​រទេះឬ​ហៅ​ថា​ផែស្ងួត គឺ​លោក អ៊ី ឃីម អាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់​ខ្លួន​យ៉ាង​សុខ​ស្រួល​បំផុត​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក អ៊ី ឃីម បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​ធ្វើ​សកម្មភាព​នាំ​ចូល​ទំនិញ​តាម​រទេះ​យ៉ាង​ពេញបន្ទុក​តែម្តង ហើយ​មាន​ការបន្លំ​ពន្ធ​ឬ​គេច​ពន្ធ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​នៅ​ពេល​ដល់​អាយុ​ចូលនិវត្តន៍ គឺ​លោក អ៊ី ឃីម ព្យាយាម​រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍​ដើម្បី​បន្ត​តំណែង​ត្រូវប៉ាន់​របស់​ខ្លួន​ឲ្យបាន​យូរអង្វែង​តទៅទៀតមិន​ចង់​បាត់បង់​តួនាទី​នេះ​ឡើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​បញ្ហា​នេះ​ទេ​ព្រោះ​ករណី​លោក អ៊ី ឃីម អនុប្រធាន​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រត់​ការពន្យារ​អាយុ​ចូលនិវត្តន៍ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888