ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ព្រៃឈើ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​រង​ការកាប់​បំផ្លាញ​ដោយ​មេ​ឈ្មួញ​ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត​ហៅ​ឧកញ៉ា​ជ័យ​ជិត​រលាយ​ហើយ​

​ព្រៃឈើ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​រង​ការកាប់​បំផ្លាញ​ដោយ​មេ​ឈ្មួញ​ឈ្មោះ​ម៉ឹក សុផាន់​ណា​រ៉េត​ហៅ​ឧកញ៉ា​ជ័យ​ជិត​រលាយ​ហើយ​

ប្រភព​ពី​កម្មករ​នៅក្នុង​ក្រុមហ៊ុន​ទំនប់ វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បានឲ្យដឹងថា មួយរយៈ ចុងក្រោយ​នេះ​បទ ល្មើស កាប់​ឈើ​និង​ដឹកជញ្ជូន ឈើ​ពី​ព្រៃ​ការពារ ព្រៃ​អភិរក្ស ចូលទៅ​ក្នុង​ទីតាំង​បាត​អាង​ទំ នប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ កំពុង​កើតឡើង​យ៉ាងគំហុក​។ ឈើ​ទាំង​នោះ​ត្រូវបាន​គេ​អារច្រៀក​ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ចំណុះ​ពី​៨០​តោន ទៅ​១០០​តោន​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ យ៉ាង​រលូន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​ទាល់តែសោះ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន និង​ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម គួរ​ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ព្រោះ​បច្ចុប្បន្ន​នេះ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅតែ​បន្ត​សកម្មភាព​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ពី​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង ចេញ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ខេត្ត​ក្រចេះ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ស្ទឹងត្រែង ក៏​ដូចជា​ខេត្ត​ក្រចេះ មិន​ហ៊ាន​ប៉ះពាល់​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះ​ឡើយ​ព្រោះ​គេ​ដឹងថា​ខ្នងបង្អែក​របស់​ឧកញ៉ា ជ័យ គឺជា​អ្នក​មាន​ឥទ្ធិពល​ខ្លាំង​ជាង​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​ទៅទៀត​។​

​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង បានឲ្យដឹងថា រហូតមកដល់​ពេលនេះ​ព្រៃឈើ​ដែល​នៅ​ខាងក្រៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់ក្បែរ​បាត​អាង​ទំនប់​វារី​អគ្គិសនី​សេ​សានក្រោម​២ បានឲ្យដឹងថា ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​បក្ខពួក​ឈ្មោះ សាន ច​យ នៅតែ​អាច​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ ជាពិសេស​ក្នុង​ខណៈ​ដែល​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពី​ថ្ងៃ​ទី​០៧​ដល់​ថ្ងៃ​ទី​២៧ ខែកក្កដា កន្លង​ទៅ​ថ្មីៗ​នេះ​គឺ​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ស្រុក​សេ​សាន យ៉ាង​គឃ្លើន​។​

​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ប្រភព​ពី​កម្មករ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​បង្ហើប​ឲ្យដឹងថា​កាលពី​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ កន្លង​ទៅ​ថ្មីៗ​នេះ​ពួកគេ​បាន​ឃើញ​រថយន្ត​យី​ឌុប​៥​គ្រឿង​ដឹក​ឈើមូល​រាប់រយ​ម៉ែត្រគូប​ចេញពី​ឃ្លាំង​ស្តុក​ឈើ​នៅក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។

​ប្រភព​បានឲ្យដឹង​ទៀតថា ឈើ​ដែល​គរ​ទុក​ក្នុង​ឃ្លាំង​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ រាប់ពាន់​ម៉ែត្រគូប​ដូច​សព្វថ្ងៃនេះ គឺជា​ឈើ​ដែល​កាប់​មក​ពី​តំបន់​ការពារ​និង​តំបន់​អភិរក្ស​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​មន្ត្រី​បរិស្ថាន ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​ក្នុង​ខេត្ត​ស្ទឹងត្រែង មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះទេ​ព្រោះ​គេ​ដឹងថា​ឈ្មួញ​ម្នាក់​នេះ​មាន​ខ្នងបង្អែក​រឹងមាំ ៕

 

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888