ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​រឿងអាស្រូវ​ពុករលួយរ​បស់​លោក ញឹក ប៊ុន​លេខ​មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន​

លោក ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​រឿងអាស្រូវ​ពុករលួយរ​បស់​លោក ញឹក ប៊ុន​លេខ​មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន​

​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បាន អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ ចាត់ វិធានការ​ទប់ស្កាត់​អំពើពុករលួយ តាម​ច្រើន​រូបភាព​របស់លោក ញឹក ប៊ុន​លេខ ដែល​ជា​មេ​គយ ច្រក​តំបន់​បឹង​ត្រកួន​ជាបន្ទាន់ ។​

​ដោយហេតុ​ថា​មន្ត្រី​គយ​ធំៗ​ក្នុ ង​ខេត្ត​បន្ទាយ មានជ័យ ក៏​ដូច​ជា​មេ​គយ​ធំៗ​នៅក្នុង​អគ្គនាយក ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក ញឹក ប៊ុន​លេខ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន ជាពិសេស​គឺ​ការឃុបឃិត​ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ នាំចូល​ជ្រូក​រស់​លើស​ពី​ចំនួន​កំណត់​នៅក្នុង​ឯកសារ​។​

​ទន្ទឹមនឹងនេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរបើ​ការស៊ើបអង្កេ​ត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ នោះដែរ​។ បើ​មិន​ដូច្នេះ​ទេ​លោក ញឹក ប៊ុន​លេខ ដែល​អាច​មាន​ការខ្នង​បង្អែក​រឹងមាំ​កាន់តែ​មាន​សិទ្ធិ​អំណាច​ធំធេង​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​កាន់តែច្រើន​ថែម​ទៀត​ជាមិនខាន​។​

​ប្រភព​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​នេះ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ នាំគ្នា​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​មេ​គយ​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ក៏​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿងអាស្រូវ​ពុករលួយ​ដល់​ឆ្អឹង​របស់លោក ញឹក ប៊ុន​លេខ ប្រធានការិយាល័យ​គយ​ច្រក​តំបន់​បឹង​ត្រកួន​នោះដែរ​។ ដូច្នេះហើយ​ទើប​លោក ញឹក ប៊ុន​លេខ កាន់តែ​បានដៃ​ក្នុង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​សៀម ដោយ​មិន​បង់ពន្ធ ព្រមទាំង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ មួយចំនួន​បានឲ្យដឹងថា ករណី​ឈ្មួញ​នាំចូល​ជ្រូក​រស់​តាម​ច្រក​តំបន់​បឹង​ត្រកួន គឺ​មាន​ការបន្លំ​តួលេខ​ចំនួន​ជ្រូក​យ៉ាង​ច្រើន​ដោយសារ​មាន​ការឃុបឃិត​សម្របសម្រួល​ពី​លោក ញឹក ប៊ុន​លេខ ដែល​ជា​មេ​គយ​ប្រចាំ​ច្រក​នេះ​។

​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ជ្រូក​លើស​ចំនួន​កំណត់​ប្រចាំថ្ងៃ ក៏ដូចជា​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ គឺ​លោក ញឹក ប៊ុន​លេខ អាច​ប្រមូល​លុយ​លើ​តុ​ក្រោម​តុ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ខ្លួន​។ មេ​គយ​ធំៗ​នៅក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​បើកដៃ​ឲ្យ​លោក ញឹក ប៊ុន​លេខ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មាន​ការបែងចែក​ផលប្រយោជន៍ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888