ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា​សម្ងំស្ងៀម​យក​លេស​ជាប់រវល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះរ​កា​ជិត​រលាយ​ហើយ​

អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា​សម្ងំស្ងៀម​យក​លេស​ជាប់រវល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​គ្មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះរ​កា​ជិត​រលាយ​ហើយ​

ប្រជា​សហគមន៍​ការពារ ព្រៃ​ព្រះ​រកា ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​រិះគន់ ថា​កន្លង មក​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជឿ​តែ​លើរ បាយ​ការណ៍​ភូតភរ​របស់ មន្ត្រី​អាជ្ញាធរ​ខេត្ត​ព្រះ​វិ ហា​រ និង​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ ប៉ុណ្ណោះ ហើយ​មិន​ចុះ​ត្រួតពិនិត្យ​ស្ថាន ភាពជាក់ស្ដែង ឡើយ​។ ហេតុនេះហើយ​ទើប​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត​ព្រោះ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ នាំគ្នា​សម្ងំស្ងៀម​ហើយ​យក​លេស​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គ្មាន​ពេល​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ដូច្នេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​អាច​បំផ្លាញ​ព្រៃ​ព្រះ​រកា ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​ហើយ​សូម្បី​តែ​ដើម​ច្បោះ​ជ័រ ដែល​ជា​មុខរបរ​ប្រពៃណី​របស់​ជនជាតិដើម​ភាគតិច​កួយ នៅ​តំបន់​ព្រៃ​ព្រះ​រកា ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​សាបសូន្យ​ដែរ​។​

​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បានឲ្យដឹងថា លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​នោះ​ទេ​ដោយសារ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត​។
​ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​មួយចំនួន​កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃ​ព្រះ​រកា យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​ទាំង​អភិបាល​ខេត្ត ទាំង​មន្ត្រី​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​សុទ្ធតែ​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​។ ប្រការ​នេះ​ធ្វើឲ្យ​ព្រៃ​ព្រះ​រកា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​ក្នុង​ដំណាក់កាល​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​ក្រុម​ឈ្មួញ​និង​ក្រុម​ជនល្មើស​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​ព្រះរ​កា​យ៉ាងគំហុក​តែម្តង​។​

​ប្រភព​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បាន​លើកឡើង​ថា ព្រៃ​ព្រះ​រកា​ដែល​មាន​ទំហំ ៩៦ ០០០ ហិកតា កំពុង​រង​ការបំផ្លាញ​កាន់តែ​ខ្លាំង​ឡើងៗ​ព្រោះ​អភិបាល​ខេត្ត​ព្រះវិហារ លោក អ៊ុន ចាន់​ដា ក៏​ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន និង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មិន​ខ្វល់​ពី​សេចក្ដី​វិនាស​ព្រៃឈើ​នោះឡើយ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា បទល្មើស​បំផ្លាញ​ព្រៃ​ព្រះ​រកា គឺជា​ប្រភព​ចំណូល​របស់​លោក អ៊ុន ចាន់​ដា ក៏​ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ផងដែរ​? ដូច្នេះហើយ​ទើប​ពួកគេ​មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​។ សូម្បីតែ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ក្នុង​ខណៈ​ដែល​ព្រៃ​ព្រះ​រកា រង​ការបំផ្លាញ​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ហើយ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១ ស្ទើរតែ​វិនាស​សាប​សូន្យ ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888