ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក​ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​លោក សំ កុសល​ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់​?

​លោក​ឱម យ៉ិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរបើ​កការស៊ើបអង្កេត​ឲ្យ​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​លោក សំ កុសល​ប្រធាន​សាខាគយ​ខេត្តកោះកុង​ជាបន្ទាន់​?

​តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សំ កុសល បាន​បង្ហើប​ឲ្យដឹងថា លោក សំ កុសល មាន​ខ្នងបង្អែក រឹង​មាំ​នៅក្នុង​អគ្គ នា យក ដ្ឋា​ន​គយ​និង​រដ្ឋាករ​កម្ពុជា ទើប​ហ៊ាន​ប្រើ​តួ នាទី​និង​អំណាច​ប្រព្រឹត្ត អំពើ​ពុករ​លួ យ​ដោយ​គ្មាន ញញើត​អ្វី​ទាំងអស់ ហើយ​ប្រើ​វិធី​គំរាមកំហែង​មន្ត្រីក្រោមឱវាទ​ទៀតផង​។ ហេតុនេះហើយ​ទើប​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​របស់លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ជា​បន្ទាន់​ហើយ​គួរ​លាតត្រដាង​មុខមាត់​មន្ត្រី​គយ​ធំៗ​ដែល​ជា​ខ្នងបង្អែក​យ៉ាង​រឹងមាំ​របស់​លោក សំ កុសល ផងដែរ​។ ដោយហេតុ​ថា​ចាប់តាំងពី​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តកោះកុង រួច​មក​គឺ​លោក សំ កុសល ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។​

ប្រភព​ពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​កោះកុង មួយចំនួន​បានឲ្យដឹងថា មួយ​រយៈពេល​ចុងក្រោយ​នេះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​កាន់តែ​ខ្លាំងក្លា​ជាង​មុន​ទៅ​ទៀត​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។
ប្រភព​បានឲ្យដឹង​ទៀតថា ​រឿងអាស្រូវ​ពុករលួយរ​បស់​លោក សំ កុសល នៅពេលនេះ​គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​បង់ពន្ធ​តាមរបៀប​ម៉ៅកា​រហើយ​ឈ្មួញ​ទាំងនោះ​អាច​នាំ​ចូល​ទំនិញ​គេច​ពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ​។ ទន្ទឹមនឹងនេះ​លោក សំ កុសល នៅតែ​រក្សាទុក​ប៉ុស្ដិ៍​ជជុះ​របស់​សមត្ថកិច្ច​គ​យ​នៅ​ចំណុច​អណ្ដូងទឹក ដើម្បី​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​យ៉ាង​គឃ្លើន បើទោះបី​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញ​ស្របច្បាប់​បង់​ពន្ធគយ​ត្រឹមត្រូវ​នៅ​ច្រក​ព្រំដែន​ក៏​ដោយ​។​

រឿងអាស្រូវ​ពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រការ​នេះ​ហើយ​ដែល​ឈ្មួញ​ធំៗ​មួយចំនួន​សម្រុក​នាំចូល​ទំនិញ​គេច​ពន្ធ តាម​ច្រកទ្វារ​អន្តរជាតិ​ចាំ​យាម និង​ច្រក​កំពង់ផែ​ច្រើន​កន្លែង​ទៀត​ក្នុង​ខេត្ត​កោះកុង ដោយ​បង់ពន្ធ​ត្រឹមតែ​២៥​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺ​បែងចែក​ផល​ប្រយោជន៍​ជាមួយ​លោក សំ កុសល យ៉ាង​សុខ​ស្រួល​។ នៅ​តាម​ច្រក​កំពង់ផែ និង​ច្រក​អន្តរជាតិ​ចាំ​យាម នៅតែ​មាន​ក្រុម​ឈ្មួញ​នាំ​ចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ រថយន្ត​ទំនើបៗ​អត់​ពន្ធ និង​ទំនិញគេចពន្ធ​ជាច្រើន​ប្រភេទ​ទៀត​យ៉ាង​រលូន ព្រោះ​លោក សំ កុសល ប្រធាន​សាខាគយ​ខេត្ត​កោះកុង គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​គឹ​ជាការ​ស្រេច ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888