ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​លោក ងិន ហ៊ុន​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​មិន​ញញើត​បទ​បញ្ចា​របស់​រដ្ធាភិបាល​?

​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង​លោក ងិន ហ៊ុន​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​មិន​ញញើត​បទ​បញ្ចា​របស់​រដ្ធាភិបាល​?

ប្រភព​ពី​មន្ត្រី​នៅ​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក សំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ព្រមទាំង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ផងដែរ​។ ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក សំ ប្ញ​ទ្ធី តែងតែ​បែងចែក​ផលប្រយោជន៍​ជា​ប្រចាំ​ទៅ​ចៅហ្វាយនាយ​របស់ខ្លួន ហេតុនេះហើយ​ទើប​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង បណ្ដោយ​ឲ្យ​មន្ត្រី​ពុករលួយ​រូប​នេះ​ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​ឈ្មួញ​អាច​ដឹកជញ្ជូន​ឈើ​ហ៊ុប​និង​ឈើ​អារច្រៀ​ករួច​ក្នុង​មួយថ្ងៃៗ​រាប់សិប​គោយន្ត​និង​រថយន្ត​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស យ៉ាង​រលូន​ព្រោះ​ពួក​គេ​បង់​លុយ​ឲ្យ​លោក សំ ប្ញ​ទ្ធី តាម​ការកំណត់​។

ឈ្មួញ​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ​ហ៊ុប​និង​ឈើ​អារច្រៀ​ករួច​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ប្រសិន​បើ​ពួកគេ​មិន​បង់​លុយ​តាម​ការកំណត់​ទេនោះ គឺ​ចៀស​មិន​ផុត​ពី​លោក សំ ប្ញ​ទ្ធី និង​បក្ខពួក​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​នោះឡើយ​។ ប្រភព​ពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង កំពុង​សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទុក​។

ជាក់ស្ដែង​ករណី​ឈ្មួញ​បន្ត​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ទឹកផុស តាម​អំពើ​ចិត្ត​គឺ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​កំពង់ឆ្នាំង ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងិន ហ៊ុន ទេ​នោះ​គឺ​លោក សំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ស្រុក​ទឹកផុស មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នោះឡើយ​។​

ថ្មីៗ​នេះ​ប្រភព​ពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹង​ថា​លោក សំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ដែល​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​កំពុង​សប្បាយ​ប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បានឲ្យដឹង​ទៀតថា ក្នុង​មួយ​ថ្ងៃៗ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើមូល​ប្រភេទ​ឈើ​ហ៊ុប​មុខកាត់​ធំៗ​និង​មាន​បណ្ដោយ​ពី​៤​ទៅ​៦​ម៉ែត្រ​យ៉ាងតិច​២០​គោយន្ត​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ហើយ​លោក សំ ប្ញ​ទ្ធី មិន​ចាត់​វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់​ខ្លួន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ​លោក សំ ប្ញ​ទ្ធី បាន​ដោះសា​ជាមួយ​អ្នកសារព័ត៌មាន​ថា​ឈើ​ហ៊ុប​ទាំងនោះ​គឺជា​បង្គោលរប​ង​ទៅវិញ ដែល​ជា​ចម្លើយ​គួរឲ្យ​អស់សំណើច​ហើយ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​លោក សំ ប្ញ​ទ្ធី កំពុង​មាន​សិទ្ធិ​អំណាច​ធំធេង​ក្នុង​ការប្រមូល​លុយ​ពី​បទល្មើស​ព្រៃឈើ​។​

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ក្នុង​ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​មាន​រថយន្ត​ដឹកឈើ​និង​គោយន្ត​ដឹកឈើ​រាប់​សិប​គ្រឿង​បើកបរ​ឆ្លងកាត់​មុខ​ស្នាក់ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើរ​មាស​យ៉ាង​រលូន ព្រោះ​លោក សំ ប្ញ​ទ្ធី និង​បក្ខពួក​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ នៅពេល​ដែល​អ្នកសារព័ត៌មាន​សួរនាំ​ពី​ករណី​លោក សំ ប្ញ​ទ្ធី មិន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​បែរ​ជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​នេះ​ជំរុញ​ឲ្យ​អ្នកសារព័ត៌មាន​បង្ក្រាប​បទល្មើស​ជំនួស​ខ្លួន​ទៅ​វិញ​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម ចាត់វិធានការ​ទៅលើ​លោក សំ ប្ញ​ទ្ធី នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រមាស ជា​បន្ទាន់​ព្រោះ​លោក សំ ប្ញ​ទ្ធី មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យបាន​ត្រឹមត្រូវ​។

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888