ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

អភិបាលខេត្ត​ពោធិ៍សាត់​លោក ម៉ៅ ធនិន អសកម្ម​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​និង​បទល្មើស​នេសាទ​កើត​ពេញបន្ទុក​

ប្រជា​នេសាទ​នៅ ក្នុង​ឃុំ​រាំង​ទឹល ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់ បាន​លើកឡើង​ថា មន្ត្រីរដ្ឋបាល​ជលផល ក្នុង​មូល ដ្ឋា​ន ពួកគាត់ គឺជា​អ្នក​ឃុបឃិត ឲ្យមាន​បទល្មើស​ប្រើ​ឧបករណ៍ ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ យ៉ាង​មហន្តរាយ ហើយ លោក ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ ក៏​ដូចជា​ប្រធាន​មន្ទី​រក សិ​កម្ម និង​មេ​រដ្ឋបាល ជលផល​ខេត្ត ពោធិ៍ សា​ត់ មិន​ចាត់​វិធានកា រ​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ស្រ ប​ទៅតាម​បទបញ្ជា​របស់ ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ នោះទេ​។

ហេតុនេះ ហើយ​ទើប​ប្រជាពលរដ្ឋ​រិះគន់​ថា​ចាប់តាំងពី​លោក ម៉ៅ ធនិន មក​កាន់​តំណែង​ជា​អភិបាលខេត្ត​ពោធិ៍សាត់ មកដល់​បច្ចុប្បន្ន​គឺ​បទល្មើស​បំផ្លាញ​ព្រៃឈើ​និង​បទល្មើស​នេសាទ​រាលដាល​កាន់តែ​ខ្លាំង​ជាង​មុន​ទៅ​ទៀត ព្រោះ​លោក ម៉ៅ ធនិន គិតតែ​ពី​រឿង​ប្រមូល​ផលប្រយោជន៍ ហើយ​បណ្ដោយ​ឲ្យ​បទល្មើ​សកើត​ឡើង​កាន់តែ​ខ្លាំង​។​

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​នៅ​តែ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ យ៉ាង​ពេញបន្ទុក​។ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​បាន​រិះគន់​ចំៗ​ថា លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏​ដូចជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​មហន្តរាយ​នោះ​ទេ​។

ផ្ទុយទៅវិញ​មួយរយៈ​ចុងក្រោយ​នេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ កំពុង​ជាប់រវល់​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេងឆ្នោត ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​ច្រើន​នាក់​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ពោធិ៍សាត់ យ៉ាង​ពេញបន្ទុក​ទាំងយប់​ទាំង​ថ្ងៃ​តែម្តង​។​

ប្រភព​ពី​មន្ត្រី​សាលាខេត្ត​ពោធិ៍សាត់ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ឈ្មួញ​ធំៗ​ខ្លះ​បាន​យក​ឈ្មោះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ធ្វើ​ជា​បង្អែក​ដើម្បី​ឲ្យ​សកម្មភា​ពដឹក​ជញ្ជូន​ឈើ​របស់​ពួកគេ​ប្រព្រឹត្តទៅ​ដោយ​រលូន​គ្មាន​ឧបសគ្គ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា ប្រហែល​ជា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ទទួលបាន​ផលប្រយោជន៍​មួយ​ផ្នែក​ណា​នោះ​ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ផង​ដែរ​ទើប​បណ្ដោយ​ឲ្យ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក ប៉ាន់ មរកត ក៏​ដូច​ជា​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​?​។ ប្រសិន​បើ​លោក ម៉ៅ ធនិន មាន​ឆន្ទៈ​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ប្រកបដោយ​ប្រសិទ្ធភាព​នោះ គឺ​ឈ្មួញ​ឈ្មោះ តាំង អៀង ក៏ដូចជា​ឈ្មួញ​ជា​មន្ត្រី​យោធា មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ក្នុង​ខេត្ត​ពោធិ៍សាត់ មួយចំនួន​មិន​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​សព្វថ្ងៃ​នេះ​ឡើយ​។​

ដោយឡែក​សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ក្នុង​បឹង​ទន្លេសាប​កំពុង​កើតឡើង​កាន់តែ​ខ្លាំង​ជាង​មុន ។​

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888