ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ទី ប៊ុន​ឡង់​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្អភាព​ប្រឆាំង​អំពើពុករលួយ​

លោក ទី ប៊ុន​ឡង់​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្អភាព​ប្រឆាំង​អំពើពុករលួយ​

​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង ខេត្ត​ប៉ៃលិន មួយចំនួន​បាន​បង្ហើប ឲ្យដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ ប្រធាន ការិយា ល័យ ច្រកទ្វារ​អន្តរជាតិ​ព្រំ ហ៊ាន​ធ្វើ​អ្វីៗ​យ៉ាង​គឃ្លើន គឺ​ដោយសា​រអាង​មាន​ខ្នង បង្អែក​ធំ​ជាង​លោក គុណ ញឹម ដែល ជា​អគ្គ នាយគយ​ទៅទៀត​។ ហេតុនេះហើយ​ទើប​លោក ទី ប៉ុន​ឡង់ ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូ ល​ទំនិញ​គេច ពន្ធ ទំនិញ បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុស​ច្បាប់​តាម​ច្រកទ្វារ​អន្តរ ជាតិ​ព្រំ ខេត្ត​ប៉ៃលិន កាន់ តែ​ច្រើន​ឡើងៗ ហើយក៏​មាន​ការ ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ផងដែរ​។

​ក្រៅពី​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺ​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​កំពុង​គាប​យកលុយ​ពី​ពលរដ្ឋ​និង​អាជីវករ​តូចតាច​កាន់តែ​ច្រើនឡើងៗ​ធ្វើ​ឲ្យ​អាជីវករ​និង​ពលរដ្ឋ​ប្រមូលផ្ដុំ​គ្នាត​តវ៉ា​មុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ច្រើន​លើក​មក​ហើយ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិន​គួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ នោះទេ​ព្រោះ​លោក ទី ប៊ុន​ឡង់ អាង​ខ្នងបង្អែក​រឹងមាំ​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

​បើទោះបី​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។
​ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​ថា​លោក គុណ ញឹម មេ​គយ​ធំ​គឺជា​អ្នក​បើកដៃ​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហើយ​អាច​មាន​ការបែងចែក​ផលប្រយោជន៍​ប្រចាំខែ​យ៉ាង​សុខ​ស្រួល​។

​បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ ហេតុនេះហើយ​ទើប​លោក ទី ប៊ុន​ឡង់ កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​រួច​បែរជា​គាបសង្កត់​ទៅលើ​ពលរដ្ឋ​និង​អាជីវករ​តូចតាច​យ៉ាង​គឃ្លើន​។​

​ថ្មីៗ​នេះ​ក្រុម​អាជីវករ​និង​ពលរដ្ឋ​ដែល​រកស៊ី​នាំចូល​ផ្លែឈើ​ពី​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន រាប់សិប​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំង​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ដែល​គាបសង្កត់​ជិះជាន់​ធ្វើបាប​ពួក​គាត់​យ៉ាង​កំរោល​។
​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ និង​បក្ខពួក​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង គឺ​ដោយសារ​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ ផងដែរ​។
​ប្រភព​ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​ក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បានឲ្យដឹងថា ទំនង​ជា​លោក ទី ប៊ុន​ឡង់ និង​លោក សំ សុវណ្ណារិទ្ធ ចំណាយ​ដើមទុន​យ៉ាងច្រើន​ដើម្បី​តំណែង​នាពេល​បច្ចុប្បន្ន​នេះ​ទើប​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ក្រុម​អាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​មុខ​ការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បានឲ្យដឹងថា កន្លងមក​នៅ​ពេល​ពួកគាត់​នាំចូល​ផ្លែឈើ​ដឹកជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុង ត្រូវ​បង់ពន្ធ​ក្នុង​មួយ​រថយន្ត​ត្រឹម​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវនេះ​លោក ទី ប៊ុន​ឡង់ គាប​ឲ្យ​ពួកគាត់​បង់ពន្ធ​ដល់​ទៅ​៥០​ម៉ឺន​រៀល​។

​ចំណែក​អ្នក​ដឹកជញ្ជូន​ផ្លែឈើ​តាម​រថយន្ត​ធុន​ធំ​ដែល​កាលពីមុន​បង់ពន្ធ​ក្នុង​មួយ​ជើង​តែ​ជាង​១​លាន​រៀល ឥឡូវ​លោក ទី ប៊ុន​ឡង់ គាប​ឲ្យ​បង់​លុយដ​ល់​ទៅជិត​៥​លាន​រៀល​គឺ​ច្រើន​ហួសហេតុ​។
​ដូច្នេះហើយ​ទើប​ពួកគាត់​ប្រមូលផ្ដុំ​គ្នា​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​ដល់​ឆ្អឹង​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជា​បន្ទាន់​ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​ទាំងនោះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត ៕

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888