ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​ល្បែងស៊ីសង​ក្នុងស្រុក​ជាំ​ក្សាន្ត​បើ​កលែង​ម៉ា​សេរី​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​មិន​ហ៊ាន​បង្ក្រាប​?

​ល្បែងស៊ីសង​ក្នុងស្រុក​ជាំ​ក្សាន្ត​បើ​កលែង​ម៉ា​សេរី​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ​និង​សមត្ថកិច្ច​នគរបាល​ខេត្ត​មិន​ហ៊ាន​បង្ក្រាប​?

​ប្រភព​ពី​ប្រជាពលរដ្ឋ ក្នុងភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត បានឲ្យដឹងថា មួយរយៈ កន្លងទៅ​នេះ​សង្វៀន បញ្ជល់មាន់ បង្កប់​ដោយ អាប៉ោង​និង​យូគី របស់​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ ល្បីល្បាញ​កាន់តែខ្លាំង ដោយ​ក្នុង​ការ​បញ្ជល់ មាន់​មួយ គូៗ​មាន​ដាក់ ដើម​ថា​ន់​រាប់លាន រៀល ហើយ​ល្បែង​អាប៉ោង និង​យូគី​ក៏​ដំណើរការ​យ៉ាង រលូន​ដែរ​។ មន្ត្រី​អាជ្ញាធរ​ឃុំ សមត្ថកិច្ច​ន គរ​បាល​ឃុំ ក៏ដូចជា អភិបាលស្រុក​ជាំ​ក្សាន្ត និង អធិការនគរបាល​ស្រុក ជាំ​ក្សាន្ត បាន​រក្សា ភាព​ស្ងៀម ស្ងាត់ ទុក​ឲ្យ​វង់ល្បែង​របស់​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ ដំណើរការ​យ៉ាង​សុខ​ស្រួល​។

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​ខេត្ត​ព្រះវិហារ ចាត់វិធានការ​បង្ក្រាប​វង់ល្បែង​របស់​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ មេបញ្ជាការរង​កងពល​ធំ​អន្តរាគមន៍​លេខ​៣​ជាបន្ទាន់ ដើម្បី​កុំឲ្យ​ប្រជាពលរដ្ឋ​មាន​ការភ័យខ្លា​ចតទៅ​ទៀត​។

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ចាប់តាំងពី​សង្វៀន​បញ្ជល់មាន់​របស់​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ ត្រូវបាន​បង្កើតឡើង​រួច​មក​គឺ​អំពើចោរកម្ម​ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ឡើង​យ៉ាង​ពេញបន្ទុក​ហើយ​ពលរដ្ឋ​ខ្លះ​ចាញ់ល្បែង​អស់​លុយកាក់​ទ្រព្យសម្បត្តិ​បែកបាក់​គ្រួសារ ហើយ​អ្នកខ្លះ​នាំគ្នា​ឆ្លងដែន​ចូល​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​សៀម​ដើម្បី​បាន​ប្រាក់​យក​មក​លេងល្បែង​តទៅ​ទៀត​ដោយ​មិន​ខ្លាច​គ្រោះថ្នាក់​អ្វី​ទាំងអស់​។​

​ករណី​មន្ត្រី​យោធា​ម្នាក់​បើក​សង្វៀន​បញ្ជល់មាន់​បង្កប់ដោយ​អាប៉ោង​និង​យូគី​នៅ​ភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ កំពុង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម​។

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះវិហារ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ជា​បន្ទាន់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យស្រប​តាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ ទន្ទឹម​នឹង​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ និង​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ គួរ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មន្ត្រី​យោធា​ប្រើ​តួនាទី​និង​អំណាច​របស់​ខ្លួន​បើក​ល្បែងស៊ីសង​ខុសច្បាប់​ដូច​ករណី​ដែល​កើតឡើង​នៅ​ស្រុក​ជាំ​ក្សាន្ត តទៅទៀត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​រុងរឿង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ បានឲ្យដឹងថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​គេ​បើក​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​យូគី យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឬ​សមត្ថកិច្ច​មូលដ្ឋាន​ហ៊ាន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុន ចាន់​ដា អភិបាល​ខេត្ត​ព្រះវិហារ និង​ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ដើម្បី​ឲ្យស្រប​ទៅ​តាម​គោល​នយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​។ បើ​មិន​ដូច្នេះ​ទេ​ល្បែងស៊ីសង​ក្នុង​ទឹកដី​ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ប្រាកដ​ជា​រាលដាល​កាន់តែ​ខ្លាំង​ហើយ​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​ក៏​កើតឡើង​យ៉ាង​ពេញបន្ទុក​ដែរ​។​

​តាម​សេចក្ដីរាយការណ៍​ពី​នាយទាហាន​និង​ពលទាហាន​ក្នុង​កងពល​អន្តរាគមន៍​លេខ​៣ មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា អ្នក​បើក​ល្បែង​បញ្ជល់មាន់ អាប៉ោង និង​យូគី​នោះ គឺ​ឧត្តមសេនីយ៍ ឌួង ពេជ្យ ដែលជា​មេបញ្ជាការរង​កងពល​អន្តរាគមន៍​លេខ​៣ ប្រចាំ​ខ្សែបន្ទាត់​ព្រំដែន​សមរភូមិ​មុខ​ទិស​ទី​១ ខេត្ត​ព្រះវិហារ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ក្រុម​អ្នក​ញៀន​ល្បែង​តែង​ប្រមូលផ្ដុំ​គ្នា​ជួបជុំ​នៅ​សង្វៀន​បញ្ជល់មាន់​យ៉ាង​គគ្រឹកគគ្រេង ហើយ​សង្វៀន​បញ្ជល់មាន់​នោះ​មាន​ទីតាំង​នៅ​ខាងក្រោយ​ផ្ទះ​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ តែម្តង​ដែល​ជា​កន្លែង​ប្រកបដោយ​សុវត្ថិភាព​១០០​ភាគរយ​។

​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា​កុំថាឡើយ​មន្ត្រី​អាជ្ញាធរ​ស្រុក​ជាំ​ក្សាន្ត និង​សមត្ថកិច្ច​នគរបាល​ក្នុងស្រុក​ជាំ​ក្សាន្ត ហ៊ាន​ទៅ​បង្ក្រាប​សង្វៀន​បញ្ជល់មាន់​របស់​លោក​ឧត្តមសេនីយ៍ ឌួង ពេជ្យ គឺ​សូម្បី​តែ​ទៅ​ក្បែរ​ក៏​មិន​ហ៊ាន​ផង ៕

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888