ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក ឈួន សុភាព​មេ​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​៥​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

​លោក ឈួន សុភាព​មេ​គយ​ចល័ត​លើ​ផ្លូវជាតិ​លេខ​៥​ប្រព្រឹត្ត​អំពើ​ពុករលួយ​មិន​ញញើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ ក្នុង​ខេត្ត​បន្ទាយមានជ័យ ក៏​ដូចជា​ក្រុម​ឈ្មួញ​និង​អាជីវករ ព្រម​ទាំង​ម្ចាស់ ក្រុមហ៊ុន​រថយន្ត ក្រុង​ដឹកជញ្ជូន​អ្នកដំណើរ ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា មន្ត្រី​គយ​ដែល​ពូកែ​គាប យក​លុយ​តាម​របៀប​ពុករលួយ គឺ​ឈ្មោះ អឿន និង​ឈ្មោះ រី ហើយ​ពួកគេ​ធ្វើ​អ្វីៗ​តាម​បញ្ជា​របស់​លោក ឈួន សុភាព​។

​សកម្មភាព​នៃ​អំពើពុករលួយ​របស់​មន្ត្រី​គយ​ចល័ត​នៅ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​ដែល​កំពុង​ឈរជើង​នៅ​ចំណុច​ប៉ុស្ដិ៍​ក្បែរ​គល់ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ កំពុង​ធ្វើឲ្យ​មាន​ការរិះគន់​យ៉ាង​ខ្លាំង​ព្រោះ​ពួកគេ​កំពុង​ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​ដឹកជញ្ជូន​ទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​។

​សូម្បី​តែ​ក្រុម​ឈ្មួញ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​ផ្ទុកទំនិញ​បន្តិចបន្តួច​ក៏​ត្រូវ​គយ​ចល័ត​មួយ​ក្រុម​នោះ​ជំរិត​យក​លុយ​យ៉ាង​កំរោល​ដែរ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅតាម​ដងផ្លូវ​នោះ គួរ​ចាត់​វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​គ​យ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ក្បែរ​គល់​ស្ពាន​ទឹកថ្លា ផ្លូវជាតិ​លេខ​៥ ខេត្ត​បន្ទាយមានជ័យ ជា​បន្ទាន់​ព្រោះ​លោក ឈួន សុភាព និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ក្រអឺតក្រទម​បំផុត​។​

​ប្រភព​ខ្លះ​បានឲ្យដឹងថា ការដែល​លោក ឈួន សុភាព ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសា​រអាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅ​ខាងលើ ដូច្នេះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​គួរ​ពិនិត្យ​ឡើង​វិញ​ខ្លះ​ផង​។​

​មាន​ការអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​តាម​ដងផ្លូវ​នោះ​ចាត់​វិធានការ​លុបបំបាត់​អំពើពុករលួយ​របស់​លោក ឈួន សុភាព មេ​គយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ខេត្ត​បន្ទាយមានជ័យ ជាបន្ទាន់​។ ដោយហេតុ​ថា លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​ផ្លូវជាតិ​លេខ​៥ ក្បែរ​គល់​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យក​លុយ​ពី​ក្រុម​ឈ្មួញ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​ដែល​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥ យ៉ាង​គឃ្លើន​។
​ដូច្នេះ​លោក ឱម យ៉ិនទៀង មិន​គួរ​បណ្ដោយ​ឲ្យ​មន្ត្រី​គយ​ពុករលួយ​ដូចជា​លោក ឈួន សុភាព ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​ព្រោះ​ទង្វើ​របស់​លោក ឈួន សុភាព គឺជា​អំពើ​ពុករលួយ​នៅលើ​ដងផ្លូវ​យ៉ាង​ច្បាស់ក្រឡែត​។​

​បើ​តាម​ប្រភព​ពី​ក្រុម​ឈ្មួញ​និង​អាជីវករ​តូចតាច​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ពី​ច្រក​ប៉ោយ​ប៉ែត ឆ្លងកាត់​ខេត្ត​បន្ទាយមានជ័យ ចូល​មក​រាជធានី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ​៥ បាន​លាតត្រដាង​ជា​សាធារណៈ​នូវ​អំពើពុករលួយ​របស់​ក្រុម​គយ​ចល័ត​នៅ​ប៉ុស្ដិ៍​ក្បែរ​គល់​ស្ពាន​ទឹកថ្លា ក្រោម​ការគ្រប់គ្រង​របស់លោក ឈួន សុភាព​។​

​ប្រភព​បានឲ្យដឹង​ទៀត​ថា​លោក ឈួន សុភាព មេ​គយ​ចល័ត​ប្រចាំ​ប៉ុស្ដិ៍​លើ​ផ្លូវជាតិ​លេខ​៥ ក្បែរ​គល់​ស្ពាន​ទឹកថ្លា ខេត្ត​បន្ទាយមានជ័យ និង​បក្ខពួក​កំពុង​ប្រើ​តួនាទី​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើ​បាន​យ៉ាង​សុខ​ស្រួល​។ ប្រការ​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ឈួន សុភាព និង​បក្ខពួក​ប្រព្រឹត្ត​អំពើ​ពុករលួយ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទេ​។​

​ជុំវិញ​អំពើពុករលួយ​របស់​លោក ឈួន សុភាព និង​បក្ខពួក​ត្រូវបាន​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​បានឲ្យដឹងថា គយ​ចល័ត​មួយ​ក្រុម​នេះ​កំពុង​ប្រមូល​លុយ​តាម​របៀប​ពុករលួយ​យ៉ាង​គឃ្លើន ជាក់ស្ដែង​គ្រាន់តែ​លុយ​ថ្លៃ​បាយ ថ្លៃ​ទឹក ប្រចាំខែ​គឺ​ក្នុង​មួយ​ខែៗ​រថយន្តក្រុង​ដឹកជញ្ជូន​អ្នកដំណើរ​ហើយ​មាន​ផ្ទុកទំនិញ​បន្តិចបន្តួច​ដើម្បី​រួច​ថ្លៃ​សាំង​ត្រូវ​បង់​ឲ្យ​ពួកគេ​ក្នុង​មួយ​រថយន្ត​ពី​៦​លាន​រៀល​ទៅ​៧​លាន​រៀល​។

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិន​បើ​ក្រុមហ៊ុន​ណា​មាន​រថយន្ត​៥​គ្រឿង​បើកបរ​ឆ្លងកាត់​ប៉ុស្ដិ៍​ឈរជើង​របស់​គយ​ចល័ត​នៅ​ចំណុច​គល់​ស្ពាន​ទឹកថ្លា​នោះ គឺ​ត្រូវ​គេ​រាប់​ចំនួន​ក្បាល​រថយន្ត​យក​លុយ​តែ​ម្តង​ហើយ​មិនដឹងថា​យក​លុយ​ទាំង​នោះ​ទៅ​ធ្វើ​អ្វីខ្លះ​ឡើយ​។​

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888