ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ សុខ លាង ភេទ​ស្រី​តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ សុខ លាង ភេទ​ស្រី​តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សា​រឹទ្ធ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

ថ្មីៗ​នេះ​មន្ត្រី​ប្រចាំ​ច្រក តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​ឧត្ដរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ មួយចំនួន​ស ម្រុក នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ ពន្ធ​មិន​គ្រប់​យ៉ាង​ពេញ បន្ទុក​តាម​ច្រក​បឹង ត្រកួន ដោយ សារ មាន​ការឃុបឃិត​បើកដៃ ពី​សំណាក់​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ ប្រចាំ​ច្រក​នេះ​។

​ប្រភព​បានឲ្យដឹង ទៀតថា សូម្បី​តែ​ជ្រូក​រស់​ក៏ ត្រូវ​ឈ្មួញ​នាំ​ចូល​តាម ច្រក​តំបន់​បឹង​ត្រកួន​យ៉ាង​ពេញ បន្ទុក​ដែរ​ដោយសារ លោក ញឹក ប៊ុន​លេខ ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ សុខ លាង ភេទ​ស្រី តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សារឹទ្ធ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ការបន្លំ​តួលេខ​ចំនួន​ជ្រូក​ដែល​ឈ្មួញ​នាំចូល គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​លោក ញឹក ប៊ុន​លេខ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​ទៀត​ប្រចាំ​ច្រក​តំបន់​បឹង​ត្រកួន ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយ​ខែៗ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​បានឲ្យដឹងថា តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សារឹទ្ធ គឺ​អ្នកស្រី សុខ លាង បាន​អះអាង​ថា​ក្នុង​មួយ​ថ្ងៃ​ក្រុមហ៊ុន​ខ្លួន​នាំចូល​ជ្រូក​ពី​ស្រុក​សៀម​ចំនួន​២៥០​ក្បាល​ដើម្បី​យកទៅ​ចែកចាយ​តាម​ទីសត្តឃាត​ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា​។

​ក៏​ប៉ុន្តែ​ជាក់ស្ដែង​ឈ្មួញ​នាំ​ចូល​ជ្រូក​រស់​ក្នុង​មួយ​ថ្ងៃ​៤​រថយន្ត​ហើយ​ក្នុង​មួយ​រថយន្ត​មាន​ជ្រូក​ចាប់ពី​១២០​ក្បាល​ឡើងទៅ ដូច្នេះ​លើសពី​តួលេខ​ដែល​តំណាង​ក្រុមហ៊ុន​អង្គរ​សុខ​សារឹទ្ធ បាន​អះអាង​យ៉ាង​ច្រើន​។ ចំណែក​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន កំពុង​ប្រឈម​នឹង​ការរិះគន់​ថា​ជា​អ្នក​ឃុបឃិត​ជួយ​បិទបាំង​តួលេខ​ចំនួន​ជ្រូក​ដែល​ឈ្មួញ​នាំ​ចូល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ជា​ពិសេស​ទាក់ទង​ទៅនឹង​ករណី​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។

​មានន័យ​ថា​អំពើ​ពុករលួយ​តាម​ច្រើន​រូបភាព​របស់​លោក ញឹក ប៊ុន​លេខ គឺជា​រឿង​ដែល​មិន​អាច​បិទបាំង​បានទេ ដូច្នេះ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ​មិន​គួរ​មើលរំលង​ទៅ​ទៀត​ឡើយ ហើយ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏​គួរបើ​កការស៊ើបអង្កេ​ត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​សំណុំរឿង​មួយ​នេះ​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន ព្រមទាំង​បក្ខពួក​ប្រាកដ​ជា​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ កាន់តែ​ខ្លាំងក្លា​លើស​មុន​ទៅ​ទៀត​។​

​បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ជា​អគ្គនាយក​គយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​ព្រោះ​អំពើ​ពុករលួយ​និង​ទង្វើ​មិន​ប្រក្រតី​របស់​លោក ញឹក ប៊ុន​លេខ មេ​គយ​ច្រក​បឹង​ត្រកួន ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ទង្វើ​របស់​លោក ញឹក ប៊ុន​លេខ ប្រធាន​ស្នាក់ការ​គយ​ច្រក​តំបន់​បឹង​ត្រកួន មិន​ត្រឹមតែ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​ប៉ុណ្ណោះ​ទេ គឺ​ធ្វើឲ្យប៉ះពាល់​ដល់​វិធាន​ការកែទម្រ​ង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ ៕

 

 

Filed in: ព័ត៌មានសំខាន់, ព័ត៌មានស៊ីជម្រៅ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888