ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

មន្រ្តីនគរបាល​ប្រឆាំងបទ​ល្មើសសេ​ដ្ឋកិច្ចក្រសួង​មហាផ្ទៃ​ឈ្មោះ អ៊ុំ វណ្ណា ​មានអំណាច​ធំក្នុងការបន្តប្រមូលលុ​យពីបទ​ល្មើស​ព្រៃឈើ

មន្រ្តីនគរបាល​ប្រឆាំងបទ​ល្មើសសេ​ដ្ឋកិច្ចក្រសួង​មហាផ្ទៃ​ឈ្មោះ អ៊ុំ វណ្ណា ​មានអំណាច​ធំក្នុងការបន្តប្រមូលលុ​យពីបទ​ល្មើស​ព្រៃឈើ

មន្ត្រីនគរបាលនៅ ក្នុង នាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ ចក្រសួងមហាផ្ទៃ មួយ ចំនួនបាន អំពាវនាវឲ្យថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងលោក  នេត សាវឿន អគ្គស្នងការនគរ បាលជាតិ ចាត់វិធានការពិនិត្យទៅ លើទង្វើមិនប្រក្រតីរបស់ លោក  អ៊ុំ វណ្ណា ជាបន្ទាន់។  បើមិនដូច្នេះទេលោក អ៊ុំ វណ្ណា នៅតែបន្តធ្វើអ្វីៗ តាមអំពើចិត្តជា ពិសេសការប្រមូល លុយ ពីបទល្មើសព្រៃឈើ ព្រោះសព្វថ្ងៃក្នុង តំបន់ភូមិភាគឦសាន នៅតែកើតមាន បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើ ខុសច្បាប់ យ៉ាងពេញបន្ទុក។ប្រភពពីមន្ត្រីនគរបាលក្នុងនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ មួយចំនួនបានឲ្យដឹងថា កន្លងមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ដូចជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញ បញ្ជាឲ្យដកកម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះបេសកកម្ មតាមបណ្តាខេត្តនានា មកនាយកដ្ឋានវិញទាំងអស់។ បទបញ្ជាបែបនេះបានកើតឡើងក្រោយពេលអភិបាលខេត្តមួយចំនួនបានរាយការណ៍ថា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលចុះបេសកកម្មតាមបណ្តាខេត្តខ្លះបានប្រព្រឹត្តនូវទង្វើមិនប្រក្រតី ដូចជាជំរិតយកលុយពីឈ្មួញដឹកទំនិញ ពីប្រជាពលរដ្ឋដឹកកសិផល ហើយអ្នកខ្លះជាប់ ពាក់ព័ន្ធកាងឈ្មួញ ដឹកជញ្ជូន ឈើខុសច្បាប់ជាដើម។

ទាក់ទងបញ្ហាខាងលើនេះមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលបំពេញបេសកកម្មក្នុងខេត្តមួយចំនួន បានអនុវត្តន៍តាមបទបញ្ជារបស់នាយករដ្ឋមន្ត្រី និងបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនហ៊ានបំពានឡើយ។ ប៉ុន្តែសម្រាប់លោក អ៊ុំ វណ្ណា ដែលជាមន្ត្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ ចក្រសួងមហាផ្ទៃ ទទួលបន្ទុកនៅក្នុង ខេត្តចំនួន៤គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី មិនអនុវត្តន៍តាមបទបញ្ជានោះឡើយ។ ផ្ទុយទៅវិញលោក អ៊ុំ វណ្ណា នៅតែប្រើអំណាចប្រមូលលុយពីបទល្មើសសេដ្ឋកិច្ច និងពីបទល្មើសព្ រៃឈើក្នុងខេត្តទាំង៤ ខាងលើ ដោយគ្មានញញើតអ្វីទាំងអស់។ បញ្ហានេះនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាល ជាតិមិនគួរបណ្តែត បណ្តោយឲ្យលោក អ៊ុំ វណ្ណា ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។

តាមការបង្ហើបពីមន្ត្រីនគរបាលក្នុងនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថាកាលពីថ្ងៃម្សិលមិញគឺថ្ងៃទី០២ខែមីនា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំនាយកដ្ឋាន បានកោះហៅលោក អ៊ុំ វណ្ណា មកសួរនាំរឿងបន្តជំរិតយកលុយពីឈ្មួញដឹកឈើក្នុងបណ្តាខេត្តតំបន់ភូមិភាគឦសាន។ នៅពេលនោះលោក អ៊ុំ វណ្ណា បានឆ្លើយបិទបាំងការពិតថាពុំមានកម្លាំងរបស់ខ្លួនធ្វើសកម្មភាពប្រមូលលុយពីបទល្មើសព្រៃឈើទៀតទេ ហើយថាក្រុមអ្នកជំរិតយកលុយពីឈ្មួញដឹកឈើគឺជាកម្លាំងសមត្ថកិច្ចចម្រុះដែលចុះបង្ក្រាបបទល្មើសព្រៃឈើ។ ក៏ប៉ុន្តែប្រភពពីមន្ត្រីអាជ្ញាធរនៃបណ្តាខេត្តតំបន់ភូមិភាគឦសាន បានឲ្យដឹងថាសមត្ថកិច្ ចចម្រុះបង្ក្រាប បទល្មើសព្រៃឈើ មិនពាក់ព័ន្ធនឹងរឿងលុយកាក់ឡើយគេដឹងតែ បង្ក្រាប ហើយថាក្រុមមនុស្សរបស់លោក អ៊ុំ វណ្ណា នោះឯងដែលនៅ តែប្រមូលលុយពីបទ ល្មើសព្រៃឈើតាមច្រើនរូបភាពដូចមុនដដែល។

តាមសេចក្តីរាយការណ៍ខ្លះបានឲ្យដឹងថា លោក អ៊ុំ វណ្ណា បានជួលមនុស្សដែលខ្លួនទុកចិត្តឲ្យឈរជើងតាមទីតាំងសំខាន់ៗ ចាំប្រមូលលុយពីក្រុមឈ្មួញ ដឹកជញ្ជូនទំនិញខុសច្បាប់និងដឹកឈើខុសច្បាប់ដូចមុនដដែល។ លោក អ៊ុំ វណ្ណា នៅតែប្រើឥទ្ធិពលរបស់ខ្លួន ក្នុងការប្រមូលលុយបានយ៉ាងរលូន ព្រោះអាងមានខ្នង បង្អែករឹងមាំចាំជួយ ការពារ និងជួយជ្រោមជ្រែង ៕

IMG_2345-300x171

Filed in: ព័ត៌មានថ្មី, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888