កណ្តាល ៖ ផ្ទុយនឹងយុទ្ធនាការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៉ីសងខុសច្បាប់ គ្រប់ប្រភេទនៅទូទាំងប្រទេស ដែលគេហៅថា៖ ជានយោបាយគ្រឹះភូមិឃុំសុវត្ថភាពចំបងក្នុងប្រទេសកម្ពុជា ក៏ដូចជាបទបញ្ជារបស់លោកឧបកនាយករដ្ឋមន្ត្រី សខេង រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឫ សម្ដេចក្រឡាហោមនោះ។ ផ្ទុយទៅវិញបើតាមការពិនិត្យសម្គាល់មើលហាក់ដូចជាពុំមានប្រសិទ្ធភាពទាល់តែសោះ ក្នុងការទប់ស្កាត់និងបង្ក្រាបសម្បុកបនល្បែងបៀរអាប៉ោង ពីសំណាក់អស់លោកក្រុមអាជ្ញាធរ និង សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមគ្នាអនុត្តវត្តន៌ គោលនយោបាយ ភូមិ-ឃុំ មានសុវត្ថភាពទាំង ៩ ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជានិងរក្សាសន្តិសុខសង្គមជូនប្រជាពលរដ្ឋអោយមានប្រសិទ្ធភាពនោះ។
ជាក់ស្ដែង គឺក្រុមអាជ្ញាធរដែនដីទីរួមខេត្តកណ្ដាលតែម្ដង ក្រោមការគ្រប់គ្រងរបស់នាយឧត្តមសេនីយ៏ទោ អ៊ៀវ ចំរើន ជាស្នងការខេត្តនេះបើទោះជាដឹងថា៖ការបើកអោយដំណើការនូវសម្បុកបនល្បែងយ៉ាងធំនូវបរិវេណក្នុងផ្ទះលោក ហ៊ុន សាន ជាបងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វាខុសច្បាប់ក៏ដោយ ផ្ទុយទៅវិញ មិនត្រឹមតែធ្វើមិនអើពើនោះទេ ថែមទាំងរួមយកដៃបិទបាំងការពារទៀតផង ។ ហើយថែមទាំងសម្ដែងអោយឃើញថា៖ បើគាត់ ហ៊ុន សាន ជាបងរបស់លោកនាយករដ្ឋមន្ត្រីទៅហើយ ធ្វើអ្វីធ្វើទៅសាងកំហុសប្រព្រឹត្តអំពើពុករលួយ រហូតដល់ធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់លោកនាយករដ្ឋមន្ត្រីក៏ដោយក៏គ្មានថ្នាក់ក្រោមណាមួយដូចជាលោក អ៊ាវ ចំរើន ហ៊ានទៅប៉ះពាល់បទល្មើសពុករលួយរបស់លោក ហ៊ុន សាន នោះឡើយក៏ព្រោះតែគាត់ជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រចាំប្រទេសកម្ពុជានោះ។
ដោយឡែកពាក់ព័ន្ធ នឹង ទង្វើយកបុងហៃអើៗពីសំណាក់នាយឧត្តមសេនីយ៏ទោ អ៊ាវ ចំរើន ជាស្នងការខេត្តកណ្ដាលគាំទ្រសម្បុកបទល្មើស បនល្បែងក្នុងផ្ទះលោក ហ៊ុន សាន ជាបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រីនោះ គឺជាវេទិការមួយឆ្លុះបញ្ចាំងពីការប្រឆាំង និង បទបញ្ជាដ៌ម៉ឺងម៉ាត់របស់លោកឧប ស ខេង ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសមួយនេះនៅទូទាំងប្រទេស ។
ជុំវិញភាពអសកម្មដែលបងប្រុសបង្កើតរបស់លោកនាយករដ្ឋមន្ត្រី បែរជាចេញមុខទៅកាងគាំទ្របើកអោយដំណើរការនូវសម្បុកបនល្បែងយ៉ាងធំ ដែលលេងចាញ់ឈ្នះមួយដៃមួយក្ដា និង មួយគ្រប មួយទូៗដល់ទៅរាប់សឹបលានរៀល រាប់សឹបពាន់ រាប់ម៉ឺនដុល្លារយ៉ាងទ្រង់ទ្រាយធំមិនចាញ់កាស៊ីណូនេះ បានធ្វើអោយមានការភ្ញាក់ផ្អើលដល់មហាជន កំពុងតែធ្វើការរិះគន់យ៉ាងឥតសំចៃមាត់ថា៖ សូម្បីតែបនល្បែងឧបាយមុខបំផ្លាញការដឹកនាំសង្គមថ្លៃថ្នូរមួយក៏ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រីប្រឹងការពារឧិបក្រសោបកាងការពារឈានមុខគេដែរ ។
ជាងនេះទៅលើអស់លោកក្រុមអាជ្ញាធរនិងសមត្ថកិច្ចស្រុកល្វាឯមតែម្ដងថា ៖ មិនបានយកចិត្តទុកដាក់ទប់ស្កាត់ និងបនល្បែងយ៉ាងធំ ឫមិនហ៊ានទៅក្បែរបង្ក្រាបបទល្មើសល្បែងសងស៊ីសងខុសច្បាប់នៅក្នុងបរិវេណផ្ទះរបស់លោក ហ៊ុន សាន បងប្រុសបង្កើតរបស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង ៩ ចំណុចនោះទេ ។ ហើយមហាជនក៏បានលើកឡើងទៀតថា ៖ បើចង់អោយច្បាប់មានតម្លាភាពនោះ លុះត្រាតែថ្នាក់លើកំពូលជាអ្នកចាប់ផ្ដើម ពីមេកំពូលមកមុនគេ ។ បានន័យថា ៖ បើនិយាយពីនយោបាយបង្ក្រាបបនសម្បុកល្បែង សម្បុកចោរកម្មតាមបទបញ្ជាមហាផ្ទៃនោះ គួរតែបំបាត់ឫផ្ដើមបង្ក្រាបពីសម្បុកបនល្បែងយ៉ាងធំក្នុងផ្ទះលោក ហ៊ុន សាន ជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមុនផង ។ មិនត្រូវរួមដៃគ្នាឃុបឃឹតគ្នាតែគ្នាឯងមានអំណាចអ្នកធំទុក ឯអ្នកតូចបង្ក្រាបនោះទេ។
មិនតែប៉ុណ្ណោះ ឯក្រុមអាជ្ញាធរ រួមទាំងស្នងការផងក៏ដូច្នេះដែរទំនងប្រហែលជាក្លាចប៉ះពាល់សាច់ឈាមរបស់លោកនាយករដ្ឋមន្ត្រីដឹងបានជាហ៊ានចេញមុខជាន់ឈ្លីអនុសាស្ដ្រទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល និង ហ៊ានចេញមុខជាន់ឈ្លីគោលនយោបាយភូមិឃុំសុវត្ថភាពដែលមហាផ្ទៃដាក់ចុះនោះ។
ផ្ទុយទៅវិញ ការបើកលេងល្បែងស៊ីសងដូចជា ល្បែងបញ្ជល់មាន់ និងអាប៉ោង ជាដើមដែលស្ថិតនៅ ផ្លូវចូលវត្ត ខ្សាច់ពោធិអារ្យ ភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាលនៅក្នុងផ្ទះរបសលោក ហ៊ុន សាន បងប្រុសរបស់លោកនាយករដ្ឋមន្ត្រីនោះត្រូវបានគេដឹងថា មានការរួមដៃឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានផងដែរទើបអ្វីៗអាចប្រព្រឹត្តបានដោយរលូនយ៉ាងនេះនៅក្នុងបរិវេណផ្ទះរបស់លោកហ៊ុន សាននោះតែម្ដង។ហើយបើមានប្រជាពលរដ្ឋណាចេញមុខបើកបនល្បែងប្រជែងនោះគឺក្រុមអាជ្ញធរនោះជាអ្នកចេញមុខបង្រាបយកមុខយកបុងយកគួរតែម្ដងមិនចាំបាច់មានបញ្ជាពីលើនោះទេ។បានន័យថា៖ សូម្បីតែបនល្បែងកំប៉ិចកំប៉ុកជាឆ្នាំងបាយរបស់ប្រជាពលរដ្ឋគ្មានខ្នងបង្អែកក៏ពួកអស់នេះមិនទុកអោយរស់។
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថចាប់ពីឃុំរហូតដល់ខេត្តមួយចំនួន ជាអ្នកកាងល្បែងស៊ីសងខុសច្បាប់ក្នុងបរិវេណផ្ទះរបស់លោកហ៊ុន សាន ផងដែរ ហា៎ស ! ទើបបានជាការបង្ក្រាបគ្មានប្រសិទ្ធភាពឫមិនហ៊ានទៅក្បែរផងនោះទេដូច្នេះហើយធ្វើម្ដេចឡើយអោយ បទបញ្ជារបស់លោកឧប ស ខេង មហាផ្ទៃ មានប្រសិទ្ធភាព និងតម្លាភាពទៅ។
ប្រភពខាងលើបានឲ្យដឹងទៀតថា៖ បច្ចុប្បន្ននេះល្បែងស៊ីសងខុសច្បាប់នៅក្នុងបរិវេណផ្ទះ លោក ហ៊ុនសាន បាននិងកំពុងតែធ្វើ សកម្មភាពបើកលេង យ៉ាងអនាធិបតេយ្យបំផុត សម្ញែងមានអំណាចយ៉ាងទ្រង់ទ្រាយធំមិនចាញ់កាស៊ីណូនោះទេ។ដោយមានក្រុមសន្តិសុខសុទ្ធតែជើងខ្លាំងឈរចាំយាមនិងការពារនៅទីនោះ? ហើយមិនដែលមានមន្ត្រីអាជ្ញាធរ ឬសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានចេញមុខចាត់វិធានការបង្ក្រាបនោះឡើយព្រោះខ្លាចអំណាច នឹង ខ្លាចបាត់បង់បុណ្យស័ក្ដី។
ព័ត៌មានពីប្រភពខាងលើបានឲ្យដឹងទៀតថា ៖ ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ត្រូវបានគេបើកលេងដោយចំហរតែម្តងគឺ៣ថៃ្ង(អង្គារ៏ព្រហស្បត្តិ៏និងថៃ្ងអាទិត្យប៉ុណ្ណោះ)ហើយរាល់ចំណូលពីអ្នកចូលលេងចាញ់ឈ្នះមិនក្រោម៣ម៉ឺនទៅ៥ម៉ឺនដុល្លារឡើយ) ហើយរឿងដែលធំបំផុតនោះគឺសម្រាប់អ្នកដែលចាញ់ ឫ ភាពមិនប្រក្រតីក្នុងការភ្នាល់ពុំត្រឹមត្រូវនោះគឺពុំមានការផ្ដល់យុត្តិធម៌អោយអ្នកចាញ់បានអស់ចិត្តឡើយ ។ ព្រោះតែទីនេះជាផ្ទះដ៏មានអំណាចជាផ្ទះបងប្រុសរបស់លោកនាយករដ្ឋមន្ត្រីនោះ ។ និយាយរួមគឺគ្មានច្បាប់មន្ត្រីនគរបាលឬមន្ត្រីអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងថ្នាក់ស្រុក យុត្តិធម៌ណាមួយជាអ្នកកាត់ក្ដីប្ដល់យុត្តិធម៌អោយឡើយ ។ បើចាញ់គឺក្ដោបពងចាញ់ដើរចេញតែម្ដងហើយបើនូវតែហ៊ានដើរត្រេងត្រាងប្រាកដជាត្រូវក្រុមអង្គរក្សចាប់វ៉ៃខ្នោះមិនខាន ។
ពាក់ព័ន្ធជុំវិញបទល្មើសល្បែងស៉ីសងខុសច្បាប់បំពានច្បាប់ភូមិឃុំសុវត្ថភាពក្នុងផ្ទះរបស់លោក ហ៊ុន សាន យ៉ាងពើងទ្រូង ជាអំណាចបងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើនេះ គេកំពង់ចាំមើលថា ៖ តើមានថ្នាក់កំពូលណា ជាអ្នកចេញមុខបង្ក្រាបសម្បុកបនល្បែងយ៉ាងទ្រង់ទ្រាយធំនៅក្នុងផ្ទះលោក ហ៊ុន សាន នោះ ។ បើគាត់ជាបងប្រុសរបស់លោកនាយករដ្ឋមន្ត្រីនោះ ។ តើគោលនយោបាយជាចំបងភូមិឃុំសុវត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រហែលជាចុះចាញ់បុគ្គលមានអំណាចនៅកម្ពុជាផងក៏អាចថាបាន ។ ព្រោះមហាជនដឹងថា៖នៅកម្ពុជាច្បាប់គឺនូវលើបបេមាត់របស់មេរបស់បុគ្គល របសអ្នកធំ មិនមែននូវលើច្បាប់រដ្ឋជាធំនោះទេ៕ ដោយ ស្ទាំង ស