ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

ឈ្មួញឈ្មោះសេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត

សៀមរាប÷ឈ្មួញឈ្មោះសេង មង្គល​ ដែលគេស្គាល់ថាជានាយកក្រុមហ៊ុន(អឹមខេស្ត្រា)​បានកំពុងសម្រុកឈូសឆាយព្រៃលិចទឹក​ ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរក្រុងបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត​ និងព្រមានចាត់វិធានការ។

.ទីតាំងព្រៃលិចទឹកដែលរងការឈូសឆាយបំផ្លាញពី​សំណាក់ឈ្មួញឈ្មោះសេង មង្គល​ ស្ថិតក្នុងភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុង.ខេត្ត​សៀមរាប​ ត្រង់ចំណុចខាង​លើទំនប់៧៨។

. តាមការបញ្ជាក់របស់ក្រុុមពលរដ្ខ​ ដែលធ្វើស្រែជាប្រ ចាំនៅតំបន់នោះ បានអោយដឹងថា ដីដែលឈ្មោះសេងមង្គល កំពុងឈូសឆាយព្រៃ​ គឺជាឃ្លាំងស្តុកទឹកសម្រាប់ស្រោចស្រព្វស្រែប្រាំង។ ឃ្លាំងទឹកនេះបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨មកម្លេះ ហើយក៍មិនមែនជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់នោះដែរ។ ក្រៅពីផ្តល់ទឹកសម្រាប់ស្រោចស្រព្វដំណាំស្រូវ ឃ្លាំងទឹកទំនប់​៧៨នេះ​ ក៍ជាជម្រកត្រីពងនិងកូន ត្បិតទីនេះហ៊ុំពទ្ធ័ដោយដើមឈើប្រភេទព្រៃលិចទឹក ដែលការពារដោយមន្ទីរជំនាញ​ និងពលរដ្ខក្នុងតំបន់នេះ។

.ប្រភពបន្តថា នៅប៉ុន្មានថ្ងៃមុននេះ ក៍ស្រាប់តែឃើញគ្រឿងចក្រជាច្រើនរបស់ឈ្មោះសេង​ មង្គល​ បានចូលមកជីកកាយហ៊ុំពទ្ធ័ធ្វើជាក្រវ៉ាត់ ហើយឈូសឆាយព្រៃ ជីកយកដីដឹកចេញយ៉ាងគគ្រឹកគគ្រេង តែមិនឃើញមានខាងណាមកហាម​ឃាត់ឡើយ។ មិនដឹងច្បាស់ថាគេជីកធ្វើស្រះទុកចិញ្ចឹមត្រីរបស់ក្រុមហ៊ុនឬយ៉ាងណាទេ តែឮតៗគ្នាថា គេស្តារអាងទឹក។

.ក្រុមពលរដ្ខខាងលើបន្ថែមថា មិនខ្វល់ថាគេធ្វើអ្វីនោះទេ សម្រាប់ពួកគាត់ចង់អោយថ្នាក់ខេត្ត​ និងមន្ទីរជំ​នាញរក្សាទីនេះអោយនៅភាពដដែល ដើម្បីជាប្រយោជរួម​ ពីព្រោះថាកន្លងមកមានកន្លែងខ្លះ​ ក្រោយពេលគេជីកកើតជាស្រះហើយ គេហាមឃាត់មិនអោយពលរដ្ឋទៅក្បែរឡើយ​។ (នេះគឺជាចំណុចដែលពួកខ្ញុំពលរដ្ខបារម្មណ៍បំផុត)។ ហេតុដូច្នេះ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ពន្ធ័​ មេត្តាបញ្ឈប់សកម្មភាពឈូសឆាយព្រៃ​ ជីកយកអាចម៍ដី ដោយរក្សាបំបន់នេះនៅដដែល។

ជាមួយនឹងការដាក់គ្រឿងចក្រ​ ឈូសឆាយព្រៃ​លិច​ទឹកជីកយកអាចម៍ដី របស់​ឈ្មួញឈ្មោះសេង​ មង្គលដែលកំពុងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងម់ធ្ងរ​ និងកំពុងបង្កការភ័យខ្លាចដល់ពលរដ្ឋរាប់រយគ្រួសារនេះអភិបាលរងក្រុងសៀមរាប លោក​ ​ហាយ​ យង់​ បានអោយដឹងតាមទូរសព្ទ័ថា ការជីកស្តារអាងទឹកទំនប់ ៧៨របស់លោកសេងមង្គល​ មានតែគម្រោងស្នើសុំ តែមិនទាន់មានច្បាប់អនុញ្ញាតទេ។ លោកបន្តថាប្រសិន​បើមានច្បាប់​ នោះសាលាក្រុងសហការជាមួយមន្ទីរពាក់ពន្ធ័ចុះទៅពិនិត្យ ថាតើមានផលប៉ះពាល់អ្វីខ្លះហើយតើត្រូវជីកស្តារក្នុងកំរិតណា។

.លោក​ ហាយ​ យង់​ ព្រមានចាត់វិធានការផ្លូវច្បាប់ ប្រ សិនបើឈ្មួញឈ្មោះសេង មង្គល​ នៅតែបន្តឈូសឆាយព្រៃលិចទឹកនៅចំណុចទំនប់៧៨ដោយគ្មានច្បាប់អនុញ្ញាត។

ទោះជាយ៉ាងណា ក្រុមពលរដ្ខក៍ដូចជាមហាជនក្នុងខេត្តសៀមរាប​ រងចាំមើលថា តើព្រៃលិចទឹកខាងលើនេះអាចរក្សាបានឬយ៉ាងណា ខណ:គ្រឿងចក្រនៅឈរក្នុងព្រៃនៅឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888