សៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងភូមិល្វែង ឬស្សី និងភូមិរូងថ្មី បានរាយការណ៍ជូនអ្នកសារព័ត៌មានឲ្យចុះទៅមើលសកម្មភាពការចាក់ដីលុបត្រពាំងបឹងធម្មជាតិតាំងពីបុរាណត្រពាំងទីមួយ មានឈ្មោះ ត្រពាំងក្របៅ មានទំហំ ជិតមួយម៉ឺនម៉ែត្រការ៉េ និងត្រពាំងទី 2 មានឈ្មោះក្រពាំងដូនម៉ៅ មានទំហំប្រហាក់ប្រហែលគ្នាឥឡូវនេះត្រូវបុគ្គលមានលុយនឹងមានអំណាចចាក់ដីលុបបំបាត់ភស្តុតាងដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហេតុនេះហើយទើបប្រជាពលរដ្ឋស្នើសុំឲ្យអង្គភាពសារព័ត៌មានទៅដល់ទីតាំងដីលោកផ្ទាល់។ដើម្បីយកព័ត៌មានផ្សព្វផ្សាយទៅដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកមេឃុំល្វែងឬស្សីលោកយុន ប្រុសឲ្យជួយដាក់មន្ត្រីថ្នាក់ឃុំចុះទៅមើលសកម្មភាពការចាក់ដីលុបត្រពាំងនិងបឹងធម្មជាតិនេះផង និងស្នើសុំទៅលោកអភិបាលស្រុកជីក្រែងលោកបូ ម៉េងទ្រីជួយដាក់មន្ត្រីក្រោមឱវាទចុះទៅទប់ស្កាត់រាល់ទង្វើរបស់លោកថៅកែភ្លើងគង់វុនកំពុងតែចាក់ដីរំលោភយកដីត្រពាំងបឹងធម្មជាតិយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយក៏ស្នើសុំទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ប្រាក់សោភ័ណ្ឌមេត្តាដាក់មន្ត្រីអាការកិច្ចចុះមើលទង្វើរបស់លោកថៅកែភ្លើងគង់វុននេះផង ចន្លោះប្រហែលជា 5 ខែកន្លងមកអ្នកសារព័ត៌មានយើងបានចុះទៅតាមការរាយការណ៍របស់ប្រជាពលរដ្ឋថាមានគ្រឿងចក្រ លុបត្រពាំងនិងបឹងធម្មជាតិពេលនោះអ្នកសារព័ត៌មានយើងក៏បានទំនាក់ទំនងទៅក្រុមការងាររបស់លោកថៅកែភ្លើងគង់ វុនពេលនោះអ្នកបើកគ្រឿងចក្ររុញដីក៏បានទំនាក់ទំនងទៅថៅកែរបស់ខ្លួនហើយថៅកែរបស់ខ្លួនក៏បានឆ្លើយបំភ្លឺជូនអ្នកសារព័ត៌មានថាអត់មានអ្នកណាហ៊ានលុបត្រពាំងបឹងធម្មជាតិទេក្រោយមកអ្នកសារព័ត៌មានក៏បានត្រឡប់ថយក្រោយវិញតាមច្រកទ្វាររបស់លោកថៅកែភ្លើងគង់ វុន ស្រាប់តែលោកគង់វុនបានបិទទ្វារហើយ ចាក់សោរមិនឲ្យអ្នកសារព័ត៌មានចេញពីដីរបស់ខ្លួនដើម្បីធ្វើការចោទប្រកាន់ពីបទណាមួយ សូមជម្រាបផងដែរថាទ្វារនិងផ្លូវដែលប្រជាពលរដ្ឋធ្លាប់ចេញចូលនៅក្នុងឃុំល្វែងឬស្សីបានធ្វើការតវ៉ានិងស្នើសុំឲ្យអាជ្ញាធរធ្វើការបើកទ្វារចំហជាសាធារណៈមិនឲ្យបុគ្គលណារំលោភយកផ្លូវធ្វើជាសម្បត្តិឯកជនឡើយ តែលោកថៅកែភ្លើងគង់ វុន នៅតែមិនគោរពការស្នើសុំរបស់ប្រជាពលរដ្ឋនិងការជូនដំណឹងរបស់អាជ្ញាធរឃុំល្វែងឬស្សី គ្រាន់តែអ្នកសារព័ត៌មានចុះទៅយកព័ត៌មានតាមការរាយការណ៍របស់ប្រជាពលរដ្ឋលោកថៅកែភ្លើងគង់វុនធ្លាប់បិទទ្វារចាក់សោមួយដងមកហើយលោកថៅកែភ្លើងគង់ វុនរូបនេះតែងតែមានឈ្មោះល្បីល្បាញ នឹងរំលូបយកដីសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនម្ដងហើយម្ដងទៀតមិនឆ្អែតមិនឆ្អតឥឡូវនេះឈានដល់ដំណាក់កាលលុបត្រពាំងបឹងធម្មជាតិធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនបន្ថែមទៀត។ដោយសារតែអាងទឹកប្រាក់ និងអំណាចលោកគង់ វុនធ្លាប់ប្ដឹង អ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយពីករណីលោកគង់ វុនឈូសឆាយដីព្រៃ នៅ ភូមិសាស្ត្រ ឃុំ ល្វែង ឬស្សី ស្រុក ជីក្រែង ខេត្ត សៀមរាប លោកគង់ វុន បែជាប្ដឹងពួក អ្នកសារព័ត៌មានទៅកងរាជអាវុធហត្ថ ព្រហ្មទណ្ឌខេត្តកំពង់ធំ ដោយអះអាងថារឿង កើតឡើងនៅ ចំណុច ភូមិ អន្លង់ក្រាញ់ ឃុំ ពពក ស្រុក ស្ទោង ខេត្ត កំពង់ធំ និងបានឱ្យអ្្នក សារព័ត៌មានធ្វើកិច្ចសន្យា នៅ ការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថកំពង់ធំទាំងបំពានច្បាប់ ដោយរឿងនេះកើតឡើងនៅខេត្តសៀមរាបសោះ។ តែនេះជាទង្វើមួយដែលឱ្យមន្ត្រីក្នុងជួលរាជរដ្ឋាភិបាលដែលតែងតែទទួលការណែនាំពីលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតែងតែដាស់តឿនឲ្យមន្ត្រីគ្រប់រូបកុំឲ្យជាប់ពាក់ព័ន្ធនឹងបទល្មើសនាៗពុំដូច្នេះទេលោកនឹងដកចេញមិនឲ្យខូចមន្ត្រីក្នុងជួររាជរដ្ឋាភិបាលឡើយនិងប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតលោកក៏បានដាស់តឿនរាល់មន្ត្រីគ្រប់លំដាប់ថ្នាក់នៅក្នុងជួររាជរដ្ឋាភិបាលទាំងអស់ឱ្យតាំងខ្លួនជាមន្ត្រីបម្រើរាស្ត្រមិនមែនជាចៅហ្វាយនាយរបស់រាស្រ្តទេ៕