ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ការជីករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងទ្រង់ទ្រាយធំនៅភូមិការណាត ឃុំតាឡាវ អណ្តូងមាសក្រោមខ្សែរភ្នែករបស់មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី

ការជីករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងទ្រង់ទ្រាយធំនៅភូមិការណាត ឃុំតាឡាវ អណ្តូងមាសក្រោមខ្សែរភ្នែករបស់មន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី

រតនគិរី៖ ថ្មីៗនេះមានសេចក្តីរាយការណ៍ អំពីករណីជីកកកាយរករ៉ែត្បូង យ៉ាងគគ្រឹកគគ្រេងនៅក្នុងភូមិភូមិការណាត ឃុំតាឡាវ អណ្តូងមាស ខេត្តរតនគិរី។ មន្ត្រីអាជ្ញាធរមូលដ្ឋាន ស្រុកអណ្ដូងមាស និងស្ថាប័នជំនាញស្លៀកពាក់ ឯកសណ្ឋានជាមន្ត្រី នៃមន្ទីររ៉ែនិងថាមពលខេត្តរតនគិរី ត្រូវប្រជាពលរដ្ឋអះអាងថា បានចុះមើលសកម្មភាពរុករករ៉ែត្បូងនោះស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មានវិធានការបង្ក្រាបព្រោះខ្លាចបុណ្យស័កលោកឧកញ៉ាម្នាក់ដែលជាម្ចាស់ក្រុមហ៊ុន។

មន្ត្រីដែលចុះទៅមើលដំណើរការរណ្ដៅរ៉ែត្បូងទាំងនោះមិនធានាចំពោះបញ្ហាប្រឈមតាមផ្លូវច្បាប់ទេ ប្រសិនបើថ្នាក់ដឹកនាំខេត្តឬ មន្ទីរចាត់វិធានការណាមួយ។

អ្នកភូមិបាននិយាយថា ពេលនេះមានករណីជីកយករ៉ែត្បូងយ៉ាងគគ្រឹកគគ្រេងភូមិការណាត ឃុំតាឡាវស្រុក អណ្តូងមាស ខេត្តរតនគិរី ។ សកម្មភាពជីករុករករ៉ែត្បូង ផ្ដើមកាលពីចុងខែមេសាកន្លងទៅរហូតមកដល់ពេលនេះ គេមិនទាន់ឃើញក្រុមមន្ត្រីអាជ្ញាធរ ឬស្ថាប័នជំនាញចុះមកសាកសួរ ឬមានវិធានការទប់ស្កាត់ឡើយ ។

គេ ឃើញមានស្ថាប័នមន្ត្រីជំនាញ ចុះអើតឈ្ងោករបៀបលាក់លៀមដោយបង្គាប់យកលុយ ពីម្ចាស់ធ្វើអាជីវកម្មជីករ៉ែត្បូងរួចត្រឡប់មកវិញស្ងាត់ឈឹង។ ជាមួយនេះ ក៏មានមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំនិងស្រុក ទៅសុំលុយម្ចាស់អាជីវកម្មរុកៗរ៉ែត្បូង។

ប្រភពបានរាយការណ៍ឲ្យដឹងទៀតថា សកម្មភាពរបស់អ្នកជីករ៉ែត្បូងទាំងនោះមិនអត់ប្រយោជន៍ទេ ពីព្រោះមានក្រុមអ្នកឈរចាំទិញនៅមាត់រណ្ដៅតែម្ដង។ តាមប្រភពនិយាយថា ដោយសារតែមានអ្នកឈរចាំទិញ នៅតាមមាត់រណ្ដៅនោះហើយ ទើបសកម្មភាពជីករុករករ៉ែត្បូងកំពុងធ្វើឡើងយ៉ាងសកម្មយ៉ាងមមាញឹក។ ប្រភពបានបន្ថែមថា មានកុងសែឈរចាំទិញត្បូងដែលគេជីកបានភ្លាមៗដើម្បីយកទៅឲ្យឧកញ៉ាម្នាក់ទៀត ដែលមិនត្រូវបានគេប្រាប់ឈ្មោះទេ ។ បើតាមអ្នកភូមិនៅទីនោះប្រាប់ថា មានការរៀបចំរចនាសម្ព័ន្ធ ត្រឹមត្រូវនៅក្នុងការជីករុករករ៉ែត្បូងនៅទីនោះ។

សកម្មភាពជីកកកាយរកត្បូង នៅក្នុងតំបន់ខាង លើនេះធ្លាប់កើតជាញឹកញាប់ ហើយក៏ធ្លាប់ធ្លាយរឿង អាស្រូវពាក់ព័ន្ធនឹងមន្ត្រីរបស់លោក អ៊ុង ហួរ ប្រធានមន្ទីរ រ៉ែនិងថាមពលខេត្តរតនគិរីនោះផងដែរ។ យ៉ាងណា ក៏ ដោយគេរំពឹងថា ដំណើរការជីកកកាយរក រ៉ែត្បូង លើកនេះប្រព្រឹត្តទៅដោយរលូន ពីព្រោះមានឧកញ៉ាម្នាក់ ដែលគេសង្ស័យថា ជាអ្នកវិនិយោគជាមួយប្រជា ពលរដ្ឋនៅក្នុងតំបន់នោះ ហើយសកម្មភាពជីកកកាយប្រព្រឹត្តទៅដោយសុខសុវត្ថិភាព ដែលមើលទៅហាក់ ដូចជា គ្មានមន្ត្រីណាខ្វល់ខ្វាយនិងចុះទៅត្រួតពិនិត្យនោះឡើយ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888