ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ប្រជាពលរដ្ឋស្តាយការបាត់បង់ ត្រពាំង និង អូរធម្មជាតិកំពុងក្លាយជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរស្រុកជីក្រែងចេញច្បាប់អនុញ្ញាតឱ្យ គ្រឿងចក្រចូលស្ដាប្រឡាយទឹកចាស់ និងត្រពាំងធម្មជាតិ ធ្វើជាប្រព័ន្ធទឹកស្រោចស្រពស្រូវប្រាំង

ប្រជាពលរដ្ឋស្តាយការបាត់បង់ ត្រពាំង និង អូរធម្មជាតិកំពុងក្លាយជាកម្មសិទ្ធិឯកជនខណៈអាជ្ញាធរស្រុកជីក្រែងចេញច្បាប់អនុញ្ញាតឱ្យ គ្រឿងចក្រចូលស្ដាប្រឡាយទឹកចាស់ និងត្រពាំងធម្មជាតិ ធ្វើជាប្រព័ន្ធទឹកស្រោចស្រពស្រូវប្រាំង

សៀមរាប÷ ប្រជាពលរដ្ឋព្រួយបារម្ភណ៍ សោកស្តាយ ត្រពាំង និង អូរធម្មជាតិ ខណះ គ្រឿងចក្រសម្រុកចុះយ៉ាងគគ្រឹកគគ្រេងអមដោយក្រដាសច្បាប់អនុញ្ញាតដោយ អាជ្ញាធរស្រុកជីក្រែងឱ្យ ស្ដារប្រឡាយចាស់និងត្រពាំងនៅតំបន់ ១ តំបន់ ២ និងតំបន់ ៣ ដែលត្រូវបានកាត់ឆ្វៀលមកតំបន់២វិញ ដោយរាជរដ្ឋាភិបាលព្រមទាំងបានចេញប័ណ្ណសំគាល់ដើម្បីឱ្យប្រជាពលរដ្ឋអាស្រ័យផលលើដីរដ្ឋ នៅក្នុងស្រុកជីក្រែងគ្រប់ឃុំទាំងអស់ដែលជាតំបន់ទ្រនាប់នៃបឹងទន្លេសាបដីដែលបានកាត់ឆ្វៀលមកតំបន់ ២ ។ បើយោងតាមប្រភពប្រជាពលរដ្ឋថាបច្ចុប្បន្ននេះមានគ្រឿងចក្រជាច្រេីនគ្រឿងកំពុងតែសម្រុកចុះប្រតិបត្តិការគ្រប់ឃុំដែលមានដីទ្រនាប់បឹងទន្លេសាបទាំងអស់ ។ពួកគាត់បន្តថាគ្រឿងចក្រខ្លះអនុវត្តតាមច្បាប់ ខ្លះទៀតធ្វើលើសច្បាប់ ដោយជីកកកាយអូរធម្មជាតិធ្វើជាកម្មសិទ្ធិឯកជន រឿងដែលពួកគាត់ហួសចិត្តបំផុតគឺការអនុញ្ញាតឱ្យស្ដាត្រពាំងធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋធ្វើជាអាងស្តុកទឹករបស់ឯកជន ពួកគាត់អះអាងថាតាំងពីដូនតា មកពួកគាត់មិនដែលឃើញអាជ្ញាធរណា ចេញច្បាប់ឱ្យ ស្ដាត្រពាំងធម្មជាតិមកធ្វើជាកម្មសិទ្ធិឯកជនទេ។ ទើបតែឃើញពេលនេះ ពួកគាត់ថា ធ្វើនេះ គឺជាការលើកទឹកចិត្តឱ្យអ្នកធ្លាប់បំពានព្រៃលិចទឹកត្រែកអរ ដោយមានទឹកគ្រប់គ្រាន់សម្រាប់ ស្រោចស្រពស្រូវរដូវប្រាំងប៉ុន្តែនាំឱ្យប៉ះពាល់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដែលធ្លាប់នេសាទនៅអូរ ត្រពាំងបឹង  បួរទាំងនោះ ។ជាក់ស្ដែង មានគ្រឿងចក្រ ៥ ទៅ ៧គ្រឿង ដែលមាន មេការ រត់ច្បាប់ ឈ្មោះ ហុីង ភារុន បច្ចុប្បន្ន រស់នៅ ភូមិ អន្លង់ ត្នោត ឃុំ ជីក្រែង ស្រុក ជីក្រែង ខេត្ត សៀមរាប។

បានចុះប្រតិបត្តិការ ភូមិ សាស្ត្រ ឃុំ គោកធ្លកក្រោម និងឃុំ ជីក្រែង ដូចជា ÷ ចំណុចអូរ តានក, ត្រពាំងរាម , អូរចង្វារអៀស ព្រមទាំងត្រពាំងមួយចំនួនទៀត ជុំវិញទំនប់ ចក ត្រពាំង និងអូរធម្មជាតិទាំងនោះកំពុងតែក្លាយជាអាងស្តុកទឹកឯកជនបន្ដើរៗហើយ ។

ពាក់ព័ន្ធ ករណីខាងលើនេះ លោក បូ៊ ម៉េង ទ្រី អភិបាលស្រុក ជីក្រែង ប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធ Telegram ថា អាជ្ញាធរចេញច្បាប់ អនុញ្ញាតឱ្យគ្រឿងចក្រចុះ ទៅស្ដារប្រឡាយ ចាស់ និង ស្ដាត្រពាំង ព្រោះប្រជាពលរដ្ឋបានស្នើសុំទៅលោកមេឃុំ ដោយសារពួកគាត់គ្មានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពស្រូវរដូវប្រាំង ហើយ បណ្តាមេឃុំទាំងអស់បានដាក់ពាក្យស្នើសុំមកសាលាស្រុក ទើបអាជ្ញាធរស្រុកចេញច្បាប់ អនុញ្ញាត។ លោក នួន គ្រឹះស្ថាន ប្រធាន មន្ទីរ ធនធានទឹក និងឧតុនិយម ខេត្ត សៀមរាប កាលពី ថ្ងៃ អាទិត្យ ទី១២ ខែ ឧសភា ឆ្នាំ ២០២៤បាន ផ្ញើ សារ តាម ប្រព័ន្ធ Telegram ថា លោក បានឱ្យ គ្រឿងចក្រទាំងអស់ផ្អាក និងសុំពិនិត្យច្បាប់បច្ចេកទេសសិន។ ទំនងលោកមិនបានដឹងថា លោក ហុីង ភារុន កំពុងតែធ្វើសកម្មភាព ជីកកកាយយ៉ាងសកម្មនៅ ភូមិ សាស្ត្រ ឃុំ ជីក្រែង និង ឃុំ គោកធ្លកក្រោមឡើយ ខណៈប្រធានមន្ទីរ ធនធានទឹក និងឧតុនិយម ឱ្យផ្អាក សុំពិនិត្យមើលច្បាប់បច្ចេកទេស។ ទោះបីជាយ៉ាងណាក៏ដោយចុះប្រជាពលរដ្ឋនៅតែសោកស្តាយត្រពាំង និងអូរធម្មជាតិដែលបានបាត់បង់ធ្លាក់ទៅលើដៃឯកជន។ ជាចុងក្រោយប្រជាពលរដ្ឋ សូមណូមពរដល់ លោក នួន គ្រឹះស្ថាន មេត្តា ពិនិត្យច្បាប់បច្ចេកទេស មិនគួរមានច្បាប់អនុញ្ញាតឱ្យ ស្ដាត្រពាំង ធម្មជាតិ និងការបំពានច្បាប់របស់ម្ចាស់ស្រែ និងម្ចាស់គ្រឿងចក្រមិនគួរបិទ ឬកាយអូរដែលជាសម្បត្តិរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជននោះឡើយ។ ទាក់ទងទៅនឹងបញ្ហាទាំងអស់នេះអ្នកសារព័ត៌មានមិនអាចសុំការបកស្រាយពី លោក ហុីង ភារុន បានទេព្រោះទូរស័ព្ទចូលហើយត្រូវបានលោក ចុចផ្ដាច់។ អង្កភាព យើងខ្ញុំ រងចាំការបកស្រាយពីលោករៀងរាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888