ព្រះវិហារ÷ក្រុមហ៊ុន ឯកជនមួយដែលមានឈ្មោះ (ហ្គូ ដិនទ្រី) សាខាខេត្តព្រះវិហារ ដែលតែងតែបញ្ជូនបុគ្គលិកដើរអោយប្រជាពលរដ្ឋរាប់លុយជាប្រចាំថ្ងៃ ត្រូវបានលោក ស្រេង វុទ្ធា ព្រះរាអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទទីតាំងបណ្ដោះអាសន្នក្នុងករណីបង្ខាំងមនុស្សខុសច្បាប់។
ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្រោយពីបានរំដោះជនរងគ្រោះដែលគេបានបង្ខាំងទុកអស់រយៈពេល២៤ម៉ោងរួចមកសមត្ថិច្ចបានធ្វើកំណត់ហេតុបិទទីតាំងបណ្ដោះអាសន្ននិងនាំខ្លួនស្ត្រីចំនួន២នាក់មកសួនាំតាមនិតិវិធីនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
បើតាមសារសំលេងរបស់ស្រ្តីម្នាក់ដែលមានឈ្មោះ កង ច័ន្ទវល័ក្ខ ប្រធានសាខា(ម្នាក់ពាក់អាវខ្មៅ)បានវ៉យសំលេងបញ្ជារមកកាន់បុគ្គលិកម្នាក់ទៀត(ស្ត្រីពាក់អាវសដែលជាអ្នកផ្សំគំនិត)តាមរយៈតេលេក្រាមថា ត្រូវតែយាមជនរងគ្រោះ២៤ម៉ោងលើ២៤ម៉ោងមិនអោយចេញក្រៅរឺទៅណាមកណាទេហើយក្នុងករណីចង់ចេញក្រៅទិញអីហូបត្រូវចាក់សោឃុំគាត់ក្នុងបន្ទប់អូរហ្វីសកុំអោយចេញក្រៅ(ឃុំនៅក្នុងរោងបាយ)។
លោកវរៈសេនីយ៏ឯក គង់គា នាយការិយាល័យព្រម្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើលោកបានធ្វើតាមនិតិវិធីនិងរៀបចំបែបបទដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ត៕