សៀមរាប៖ លោក ពៅ ជុំ ប្រធានស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ ខេត្តសៀមរាបកំពុងតែគម្រាមកំហែងនិងធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មានក្នុងស្រុក ដែលបានចុះទៅយកព័ត៌មានសកម្មភាពឈូសឆាយព្រៃ សាធារណៈរបស់រដ្ឋដើម្បីយកដីទៅឲ្យឈ្មួញមួយចំនួន
នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ២០២៤។
លុះមកដល់ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២៤ វេលាម៉ោង ៩:០០ យប់ក្រុមលោក ពៅ ជុំ មានគ្នាចំនួន៣នាក់ក្នុងនោះមានឈ្មោះ លោក ពៅ ជុំ និងលោក នួន ម្នាក់ទៀតមិនស្គាល់ឈ្មោះ និងមន្ត្រីនគរបាលប៉ុស្តិរដ្ឋបាល ឃុំខ្វាវ មានគ្នាចំនួន ៤ នាក់ ដឹកនាំដោយលោក ទន់ និងមានអាវុធមួយដើម រួមទាំងកម្លាំងប្រជាការពារភូមិមានគ្នាចំនួន 5 នាក់ កងរាជអាវុធហត្ថ មួយនាក់ដែលនាំគ្នាធ្វើសកម្មភាពឃាត់ខ្លួននិងឆែកឆេរគ្រប់ច្រកល្ហកនៅក្នុងផ្ទះរបស់លោក រី មី និងបៀតបៀន រាងកាយរបស់កូនស្រី ម្ចាស់ផ្ទះ លោក រី មី ស្ថិតនៅក្នុងភូមិចុងស្ពានឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ក្នុងនោះគេឃើញមានអ្នកកាសែតមួយនាក់រួមជាមួយកម្លាំងទាំងនោះ ចុះទៅធ្វើសកម្មភាពគំរាមកំហែងនិងបង្ខំឲ្យអ្នកសារព័ត៌មាន៣ រូបព្រមទាំងម្ចាស់ផ្ទះមួយរូបទៀត ឡើងឡានហើយដឹកយកមកប៉ុស្តិ៍នគរបាលឃុំខ្វាវតាមទំនើងចិត្តរបស់ខ្លួនដោយសារតែក្រុមអ្នកសារព័ត៌មាន ចុះទៅផ្តិតយករូបភាពសកម្មភាពការឈូសឆាយដីព្រៃសម្បត្តិសាធារណៈរបស់រដ្ឋមួយកន្លែង ស្ថិតនៅក្នុងចំណុច ត្រពាំងផ្លុង ក្នុងភូមិអូរ ឃុំខ្វាវស្រុកជីក្រែងខេត្តសៀមរាប ហេតុនេះហើយទើបអ្នកសារព័ត៌មានយើងបានរាយការណ៍ជូនថ្នាក់ដឹកនាំហើយក៏បានផ្ដល់ព័ត៌មានទៅដល់អង្គភាពសារព័ត៌មានផ្សេងៗជួយផ្សព្វផ្សាយព័ត៌មានសកម្មភាពល្មើសច្បាប់ឈូសឆាយដីព្រៃ។
ក្រោយពីបានធ្វើការសាកសួ អ្នកសារព័ត៌មានរួចមកក៏សមត្ថកិច្ចទាំងនោះបានធ្វើកិច្ចសន្យាដល់អ្នកសារព័ត៌មាន រួចក៏ដោះលែទៅផ្ទះវិញ លុះមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រុមលោក ពៅ ជុំ ដែលគេស្គាល់ថា ខាងបរិស្ថាន បានទំនាក់ទំនងមកក្រុមអ្នកសារព័ត៌មានសូមបិទបាំងកុំអោយផ្សព្វផ្សាយនៅក្នុងករណីរឿងនេះ និងមានជាថ្នូដល់ពួកគាត់ផងដែរ។
មន្ត្រីទាំងនោះឆែកឆេអ្នកសារព័ត៌មាននិងដកហូតទូរសព្ទដើម្បីគំរាមកំហែងនិងលុបព័ត៌មានដែលជាវត្ថុតាងសកម្មភាពក្រុមជនធ្វើសកម្មភាពឈូក ឆាយដីព្រៃរបស់រដ្ឋ ដោយសារតែមន្ត្រីបរិស្ថានរួមគំនិតជាមួយក្រុមជនខិលខូចទាំងនោះហើយបានមកធ្វើសកម្មភាពចាប់អ្នកសារព័ត៌មាននិងម្ចាស់ផ្ទះដើម្បីយកទៅសួនាំក្នុងប៉ុស្តិ៍នគរបាលឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
ទង្វើបែបនេះហើយ អ្នកសារព័ត៌មានក៏ដូចប្រជាពលរដ្ឋនៅក្នុង ឃុំខ្វាវ ស្នើសុំទៅលោក ស៊ុន គង់ ប្រធានមន្ទីរបរិស្ថានប្រចាំខេត្តសៀមរាប និង រដ្ឋមន្រ្តី អ៊ាង សុផាល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន អង្គភាពប្រឆាំងអំពើពុករលួយ មេត្តាដាក់មន្ត្រីក្រមឱវាទនិងពិនិត្យមើលទង្វើរបស់ លោក ពៅ ជុំកំពុងតែប្រព្រឹត្តអំពើពុករលួយ តាមរយៈបំភ្លេចបំផ្លាញធនធានធម្មជាតិនិងយកដីជាសម្បត្តិសាធារណៈរបស់រដ្ឋទៅឲ្យឈ្មួញដើម្បីថ្នូរនិងលាបសក្ការៈតាមតម្រូវការរបស់ខ្លួននិងប៉ាក់ពួក៕