ខេត្តកំពង់ធំ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានឲ្យដឹងថា! បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុចអូរសោម ស្ថិតនៅភូមិគគីរតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រហែលមានខ្នងបង្អែករឹងមាំ នៅពីក្រោយ និងមានឥឥទ្ធិពល ទើបហ៊ានធ្វើអ្វីៗតាមអំពើចិត្ត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់។
ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុងស្រុកសន្ទុក បានបង្ហើបឲ្យដឹងថា! ឈ្មោះ គ្រូ ឈាន់ និងលោក សំអាង ថៅកែផ្សារភពអំបិល អាចផ្តល់លាភសក្ការៈខ្លះៗឲ្យអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន អស់ហើយមើលទៅ ទើបមានបើកល្បែងដូចជា(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទៅលេងភ្លូកទឹកដី ភ្លូកដី គ្មានការទប់ស្កាត់ និងបង្ក្រាបទាល់តែសោះ ។
មជ្ឈដ្ឋានខាងក្រៅ.! និងពពលរដ្ឋរស់នៅក្បែរទីតាំងនោះ រិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំទេនោះ ម្ចាស់ទីតាំងបនល្បែង និងបក្សពួក របស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ នៅក្នុងទឹកដី ស្រុកសន្ទុក ខេត្តកំពង់ធំ បានឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ បានបន្ថែមទៀតថា! បុគ្គលពីនាក់នេះ បើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ កំពុងឲ្យបក្សពួករបស់ខ្លួន កៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លានរៀល ដល់រាប់ ពាន់ដុល្លារ ឯណោះ ពោលគឺ ចាក់លុយច្រើន ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស.! នាំគ្នាស្រែក ហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអនាធិបតេយ្យ ។
ហេតុដូឆ្នេះ មន្ត្រីអាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចនៅស្រុកសន្ទុកគួរចុះទប់ស្កាត់ និងបង្រ្កាប!ទីតាំងល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ខ្នាតធំ ១.កន្លែងខាងលើ កុំឲ្យប្រជាពលរដ្ឋនៅស្រុកសន្ទុក ខេត្តកំពង់ធំ មានការព្រួយបារម្ភ ចំពោះ បញ្ហាអសន្តិសុខសង្គម ខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើស ដូចជា លួច ឆក់ ប្លន់ និងអំពើហឹង្សា ជាដើម។
ប្រជាពលរដ្ឋក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេស ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ គួរចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ទង្វើរ មិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែង(ជល់មាន់ បៀរ និងអាប៉ោង)ខុសច្បាប់ ១.កន្លែងនៅស្រុកសន្ទុក នេះផង។ គ្រប់គ្រងដោយ លោក ឡង គីសឹង អភិបាលស្រុកសន្ទុក និងលោកវរសេនីយ៍ឯក ម៉ៅ ចាន់ធី អធិការនគរបាលស្រុកសន្ទុក ដើម្បីបង្រឹង សន្តិសុខសង្គម៕