ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងនៅខេត្តតាកែវ

ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងនៅខេត្តតាកែវ

ខេត្តតាកែវ : គេរកឃើញទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដែលកំពុងដំណើរការផលិតយ៉ាងសកម្ម ដោយមានទី តាំងធំទូលាយ។

ប៉ុន្តែទីតាំងនេះមានការយាមការតឹងរឹង ដោយមិនអនុញ្ញាតឲ្យអ្នកកាសែតថតរូបភាពផ្ដេសផ្ដាស និងព្យាយាមមិននិយាយជាមួយអ្នកកាសែតនោះទេ។

ករណីនេះត្រូវគេសង្ស័យថា ឈ្មួញជាអ្នកផលិតបារីនោះ ថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែន ក្នុងភូមិសាស្ត្រខេត្តតាកែវ។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយ មានសន្តិសុខជនជាតិខ្មែរយាមកាមម្យ៉ាងតឹងរឹង។

បុរសជាសន្តិសុខព្យាយាម មិននិយាយឬធ្វើជាមិនដឹងរឿងអ្វីទាំងអស់ហើយនិងដេញអ្នកកាសែតមិនឲ្យថតរូបភាពទៀតផង។

មិនដឹងថា តើលោកភួន ឈីម អភិបាលស្រុកបាទី បានដឹងអំពីអ្វីដែលកំពុងកើត នៅក្នុងមូលដ្ឋានរបស់ខ្លួនដែរឬយ៉ាងណានោះទេ? ប៉ុន្តែប្រជាពលរដ្ឋ ឃុំកណ្ដឹងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ សុទ្ធតែបានដឹងអំពីទីតាំងខាងលើផលិតបារី ហើយមិនអនុញ្ញាតឲ្យមាន ការចេញ,ចូលផ្ដេសផ្ដាសនោះឡើយ។

ប្រជាពលរដ្ឋខ្សឹបថា ទីតាំងផលិតបារីខាងលើនេះ ឃើញមានរថយន្តប្រភេទទូរឬក៏ទ្រង់ចេញចូលៗជារៀងរាល់ថ្ងៃ ហើយរួចត្រូវបានធ្វើដំណើរឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្ត តាកែវទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ? ប្រភពបានឱ្យដឹងថា ទីតាំងផលិតបារីនេះមានការយាមកាមម៉ត់ចត់យ៉ាងតឹងរ៉ឹងមិនអនុញ្ញាតឲ្យមានប្រជាពលរដ្ឋចេញ,ចូលដើរក្បែរដោយសេរីនោះទេ។យ៉ាងណាក៏ដោយសូមឯកឧត្ដម អ៊ូច ភា អភិបាល នៃគណ:អភិបាលខេត្ត តាកែវ មេត្តាជ្រាបជាព័ត៍មាននឹងមានវិធានការក៏ដូចជាចាត់មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមេីលទីតាំងដែបានជំរាបខាងលេីផង។

បេីទីតាំងនោះត្រឹមត្រូវចាំបាច់អីខ្លាចអ្នកព័ត៍មាន!

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888