ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ចាប់​ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ពាក់ព័ន្ធ​ករណី​ជល់​មាន់ នៅ​ឱ​រ៉ា​ល់ តែ​ពេល​បញ្ជូន​ទៅ​តុលាការ ដោះលែង​វិញ​

ចាប់​ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ពាក់ព័ន្ធ​ករណី​ជល់​មាន់ នៅ​ឱ​រ៉ា​ល់ តែ​ពេល​បញ្ជូន​ទៅ​តុលាការ ដោះលែង​វិញ​

កំពង់ស្ពឺ​៖ សំណុំរឿង​លោក​ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ដែល​ស្ថិត​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជល់​មាន់ ក្នុង​ចំការ​ឬ​ស្សី​របស់​លោក​វរសេនីយ៍​ឯក ជឿ​ង ថេង មន្ត្រី​យោធា​ភូមិភាគ​៣ ស្ថិតក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ នា​ព្រឹក​ថ្ងៃទី​៨ ខែ​វិច្ឆិកា​នេះ​ហើយ​។

​សមត្ថកិច្ច បាន​បង្ក្រាប និង​ឃាត់ខ្លួន​ក្រុម​អ្នក​ជល់​មាន់ មួយក្រុម មាន​គ្នា ៤​នាក់ កាលពី​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ កន្លងទៅ​។​ ករណី​បង្ក្រាប​ល្បែង​ជល់​មាន់​នេះ ហាក់​មាន​ការលាក់លៀម មិន​អោយ​ព័ត៌មាន​បែកធ្លាយ​ទេ ព្រោះ​ជាប់​ពាក់ព័ន្ធ​នឹង​លោក​ប្រធាន​មន្ទីរ​តែម្តង​។​

​អ្វី​ដែល​មហាជន ក៏​ដូច​ជា​មន្ត្រី​តូចតាច​មាន​ការងឿងឆ្ងល់ គឺ​នៅ​ព្រឹក​ថ្ងៃ​ទី​៨​វិច្ឆិកា ឆ្នាំ​២០២១​នេះ លោក​ប្រធាន​មន្ទីរ​បែរជា​ដឹកនាំ​កិច្ចប្រជុំ ធ្វើ​ហាក់បីដូចជា​មិន​មាន​រឿង​អ្វី​កើតឡើង​ទាល់តែសោះ​។ ​យោងតាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បាន​ប្រាប់ថា ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ ត្រូវបាន​សមត្ថកិច្ច​នគ​រ​បាល ឆ្មក់​ចូល​បង្ក្រាប កាលពី​ថ្ងៃ​ទី​៥​វិច្ឆិកា ឆ្នាំ​២០២១​។ ប៉ុន្តែ​ហួសចិត្ត​ដោយសារតែ​មាន​អន្តរាគមន៍ និង​ការជួយ​ជ្រោមជ្រែង​ពី​អ្នកមានអំណាច ក្នុង​ខេត្ត ទើប​មិន​អោយ​មាន​ព័ត៌មាន​បែកធ្លាយ​ចេញ​ក្រៅ​។​

​បើ​ទោះជា​បែប​នេះ​ក្តី ចាស់​បុរាណ លោក​បាន​ពោល​ថា ដំរី​ងាប់ មិន​អាច​យក​ចង្អេរ មក​បាំង​បានឡើយ​។ សមត្ថកិច្ច​នគរបាល​តូចតាច ដែល​តែងតែបាន​ចូលរួម​ក្នុង​កិច្ច​ប្រតិ​បត្ដិកា​ររបស់​អធិការដ្ឋាន​នគរបាល​ស្រុកឱ​រ៉ាល់ កន្លង​មក​និយាយ​ខ្សឹបៗ​ថា កាល​ពី​ថៃ្ង​ទី​៥ វិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ព្រៃ​ឬ​ស្សី​មួយកន្លែង ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីប្រជុំជន​ស្រុក​ឱ​រ៉ា​ល់ ដែល​គេ​ដឹងថា ជា​ដី​របស់​លោក ជឿ​ង ថេង ជា​បុគ្គល​ធ្លាប់​មាន​ប្រវត្ដិ​មិនល្អ និង​មាន​ឥទ្ធិពល​ក្នុង​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ បាន​លួច​បើក​អោយ​បាន​ការ​ភ្នាល់​គ្នា​លេង​ជល់​មាន់ គូ​ពិសេស ដោយ​ភ្នាល់ ១​ម៉ឺន​ដុល្លារ​ឡើងទៅ ដែល​ក្នុងនោះ មាន​អ្នក​មាន​ប្រាក់ ថៅកែ​កាប់​ជ្រូក នៅ​ស្ទឹង​មានជ័យ​ម្នាក់ មន្ត្រីរាជការ​ថ្នាក់​ដឹកនាំ​ក្នុង​ខេត្ដ​ម្នាក់ និង​អ្នកមាន​ប្រាក់​ជាច្រើន​ទៀត ត្រូវបាន​សមត្ថកិច្ច​ព័ទ្ធ​ចាប់​បាន ចំនួន ៤​នាក់​។

​អ្នក​ទាំងនោះ មានឈ្មោះ​ដូច​ខាងក្រោម ១-​លី​ប លីម ថៅកែ​កាប់​ជ្រូក ២-​ជា គឿន យោធា ៣-​ហាក់ លាប ថៅកែ​គ្រឿងចក្រ ៤-​អ៊ិន សារ៉ន ប្រធាន​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច ខេត្ត​កំពង់ស្ពឺ​។​

​ប្រភព​បន្តថា ក្រោយ​ប្រតិ​ប​ត្ដិ​ការបង្ក្រាប មនុស្ស​ទាំង​បួន​នាក់​នេះ​ត្រូវបាន​នាំ​ដល់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ឱ​រ៉ា​ល់ គឺ​ទូរស័ព្ទ​របស់​លោក​អធិការ រវល់​គ្មាន​ពេល​សំរាក​នោះទេ​។ កុំ​ច្រឡំ​ថា លោក​ជាប់​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​នោះ គឺ​លោក​ជាប់​ទទួល​ទូរស័ព្ទ​អ្នក​អន្ដរាគមន៍ កុំ​អោយ​ចាត់ការ​បន្ដ និង​កុំ​ឆ្លើយថា ទីតាំង​នោះ ជា​របស់​អ្នកណា អោយសោះ គឺជា​ការ​ជល់​មាន់​ក្នុងព្រៃ ដើម្បី​កែ​ការកំសាន្ដ​តែប៉ុណ្ណោះ​។​ចំណុច​នេះ​ហើយ ដែល​ធ្វើអោយ​មន្ដ្រី​តូចតាច​អស់សង្ឃឹម​នឹង​ចំណាត់ការ​កន្លងមក និង​ការចុះផ្សាយ​របស់​អ្នកសារព័ត៌មាន​កន្លង​មក​ថា នៅក្នុង​ទឹកដី​ស្រុក​ឱ​រ៉ា​ល់ មាន​ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់ អាប៉ោង បៀ តាម​ទំនើងចិត្ដ​គ្មាន​ការរំខាន​ដល់​សមត្ថ​កិច្ច​មូលដ្ឋាន​ម្ដង​ណា​សោះ​។​

​ចំពោះ​មុខសញ្ញា​ទាំង​បួន​នាក់ ដែល​នគរបាល​យកមក គឺ​មាន​បទបញ្ជា​ហាម​ដាច់ខាត មិនអោយ​ថតរូប ហើយ​អ្នកកាសែត ដែល​តែងតែ​ផ្ដិត​យក​រូបភាព​សកម្មភាព​ក្នុង​ចែករំលែក​ព័ត៌មាន​ពិត​ទៅ​ដល់​មហាជន ក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​យក​ព័ត៌មាន​ទេ​។ ហាម​ទាំងអស់ សូម្បី​ក្រុមគ្រួសារ​អ្នក​ដែល​ត្រូវ​គេ​បង្ក្រាប​នោះ ឆ្ងល់​ថា បទល្មើស​ល្បែងស៊ីសង មាន​ទោស​កម្រិត​ណា​ដែរ បានជា​គេ​ហាមឃាត់​លាក់លៀម​បែបនេះ​។​

​ពេល​មាន​សារព័ត៌មាន​ចុះ​ផ្សាយ ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ដ​កំពង់ស្ពឺ ចោទប្រកាន់ថា អ្នកសារព័ត៌មាន​ចុះផ្សាយ​រូប​ចាស់ គ្មាន​ការ​ពិត​។ ចុះ​ពេលនេះ ហេតុ​អ្វី​បង្ក្រាបបាន​អ្នកលេង​មាន់​ហើយ បែរ​ជា​សម្ងំ​លាក់ទុក​ទៅវិញ​? ឬ​មួយ​សម្ងំ​ដោះលែង រត់ការ​?​។​

​តាម​ព័ត៌មាន ក្នុងចំណោម ៤​នាក់ ដែល​ខាង​នគរបាល​ស្រុក​ឱ​រ៉ា​ល់ បញ្ជូន​មក​ខេត្ដ គឺ​គេ​ឃើញ​វត្ដ​មាន​ក្នុង​ទ្រុង​ដែក​តែ ៣​នាក់​ទេ បាត់​មន្ដ្រី​ជាន់ខ្ពស់​ម្នាក់ ដែល​មាន​មុខ​តំណែង​ក្នុង​ខេត្ដ មិនដឹងថា ពិត​ដែរ ឬទេ​?

​ពាក់ព័ន្ធ​នឹង​ករណី លោក អ៊ិន សារ៉ន ប្រធាន​មន្ទីរ​អធិការកិច្ច និង​ទំនាក់ទំនង​ព្រឹទ្ធសភា​រដ្ឋសភា ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត បាន​ប្រាប់​តាម​ប្រព័ន្ធ​ទំនាក់ទំនង​តេ​ឡេ​ក្រាម​ថា “​ឃាត់​គាត់ ក្នុង​រង្វង់​សមត្ថកិច្ច​ប្រតិបត្តិការ​។ តែ​ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​មាន​សាក្សី​បញ្ជាក់​ថា គាត់​មិន​មាន​ការពាក់ព័ន្ធ​ទេ​។ សម្រាប់​សំណុំរឿង ១​នេះ យើង​បញ្ជូន​ទៅ​តុលាការ​ព្រឹក​នេះ​”​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888