ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ស្រុក​ឱ​រ៉ាល់​អ្នក​ចូល​លេង​សុទ្ធសឹង​អ្នកមានលុយ​និង​អ្នកមានអំណាច​

សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ខុសច្បាប់​ចាប់ផ្ដើម​បើក​ដំណើរការ​ឡើងវិញ​ក្នុង​ស្រុក​ឱ​រ៉ាល់​អ្នក​ចូល​លេង​សុទ្ធសឹង​អ្នកមានលុយ​និង​អ្នកមានអំណាច​

តាម​ប្រភព​ព័ត៌មាន​ពី​អ្នកញៀន​ល្បែង​បានឲ្យដឹងថា​ក្រោយ​ពី​ភ្ជុំបិណ្ឌ​រួច​ម្ចាស់​សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចាប់​ដំណើរការ​ឡើងវិញ​យ៉ាង​គគ្រឹកគគ្រេង​មាន​មនុស្ស​ចូល​លេង​ជាច្រើន​នាក់​សុទ្ធសឹង​មាន​លុយ​មាន​អំណាច​នឹង​មាន​ឡាន​ស៊េរី​ទំនើប​ទំនើប​ជា​ច្រើន​គ្រឿង​ចូល​ទៅ​លេង​ដោយ​សេរី​ដោយ​ម្ចាស់​សង្វៀន​បាន​អួតអាង​ប្រាប់​អ្នក​ញៀន​ល្បែង​ថា​ខ្លួន​បាន​រត់ការ​អស់​ហើយ​ចាប់ពី​ថ្នាក់​ក្រោម​រហូត​ថ្នាក់លើ​រួចរាល់​ហើយ​ទីតាំង​ដែល​ពួកគេ​បើក​លេង​នោះ​ ​នៅ​ចំណុច​គីឡូ​លេខ 51​ទៅ 59 និង​លេង​ចល័ត​ក្នុងស្រុក​ឱ​រ៉ាល់ថ្ងៃ​នេះ​លេង​ម្ដុំ​នេះថ្ងៃនោះ​លេង​ម្ដុំ​នោះ​ពួកគេ​មិន​លេង​នៅ​ហ្នឹង​កន្លែង​ទេ​ជួន​ការ​ចល័ត​បី​ថ្ងៃ​ម្ដង​។​

​ដោយឡែក ម្ចាស់​សង្វៀន​ជល់​មាន់​នោះ​ដែល​គេ​អះអាង​ថា​ជា​មន្ត្រី​យោធា​តំបន់​ភូមិភាគ 3 មាន​សាក់​ប្រាំង​ហើយ​បច្ចុប្បន្ន​នេះ​មន្ត្រី​ជា​យោធា​នៅ​ភូមិភាគ 3 នោះ​បាន​លក់​កន្លែង​សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យទៅ​អ្នក​មាន​ម្នាក់​ក្នុង​តម្លៃ​មួយថ្ងៃ​4 លាន​រៀល​ទៅ 6​លាន​រៀល​(​គិត​ក្នុង​មួយថ្ងៃ​)​។​

​ទោះ​បី​ជា​ប្រមុខ​រដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន បាន​ដាក់ចេញ​នូវ​បម្រាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​.១៩ ជាពិសេស​ជំងឺ​កូវី​ដ​.១៩ បំលែង​ថ្មី​(Delta)​កាច​សាហាវ​យ៉ាងណាក្តី​។​ជាពិសេស​ក្រុម​មនុស្ស​ញៀន​ល្បែងស៊ីសង​នៅ​តែ​ប្រមូលផ្តុំ​គ្នា​ដដែល មិន​គោរព​ទាល់តែសោះ​។ ដោយសារតែ លោក​ឧត្តមសេនីយ៍ត្រី គុង គឿង និង​លោក វរសេនីយ៍ទោ ជឿន ថេន បើក​ឱ្យ​អ្នកញៀន​ល្បែងស៊ីសង ចូល​លេង​ដោយ​សេរី​មិន​ខ្លាច​ញញើត​ច្បាប់​សោះឡើយ​។​ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា​មេ​ល្បែងស៊ីស​ងទាំង​២​នាក់​នេះ បាន​រត់ការ ចំណាយ​លុយ​តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់លើ​ព្រមទាំង​មន្ត្រី មាន​អំណាច​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​តែម្ដង​។​

​ទីតាំង​បើក​បន​ល្បែង​ស៊ី សង​ខុសច្បាប់ មិន​មាន​អ្នក​បង្ក្រាប​នោះ​ទេ​ពីព្រោះ​អ្នក​ទាំង​ពី​នោះ​មាន​អំណាច​និង​លុយ​ចេះ​រត់ការ​ជូន​កញ្ចប់​អោយ​ថ្នាក់​ក្រោយ​រហូត​ថ្នាក់លើ​មិន​ឱ្យ​ទាស់ចិត្ត​ឡើយ​។ ទីតាំង​សង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ស្ថិតក្នុង​ភូមិ​តា​ក្រាំង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ និង​មួយ​ទីតាំង​ទៀត នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៨ ទៅ​បង្គោលគីឡូម៉ែត្រ​លេខ​៥៩ ស្ថិតនៅក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ នៅ​ក្នុង​ចំការ​ឬ​ស្សី ដែល​ជា​កន្លែង​ស្តុក​ឈើ​ប្រណីត​របស់​មន្ត្រី​មាន​អំណាច​ក្នុង​តំបន់​ភូមិភាគ 3 តែម្ដង ។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹងថា ល្បែងស៊ីសង​របស់​មន្ត្រី​យោធា​ទាំង​២​នាក់​នេះ បើក​ដំ ណើ​រកា​រដោយ​រលូន​ប្រសិនបើ​សមត្ថកិច្ច​ជំនាញ​មក​បង្ក្រាប​ម្ដងៗ​បង្ក្រាប​បាន​តែ​ទ្រុងមាន់​និង​មាន់​តែប៉ុណ្ណោះ​ប៉ុន្តែ​អ្នក​ញៀន​ល្បែង​និង​អ្នក​បើក​ល្បែងស៊ីសង​រត់​រួច​ពី​សំណាញ់​ច្បាប់​រហូត​ហើយ​ការបើក​សង្វៀន​បញ្ជល់មាន់​នេះ​គឺ​ចាប់​បើក ពី​​ថ្ងៃ ពុធ ព្រហស្បតិ៍ សុក្រ​និង សៅរ៍ និង​អាទិត្យ ស្ថិតនៅក្នុង​ភូមិ​តា​ក្រាំង ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ និង​ចំពោះ​ថ្ងៃអាទិត្យ​វិញ ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ បាន​លើក​ទៅ​លេង​ក្នុង ចំការ​ឬ​ស្សី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៥៨​ទៅ​លេខ​៥៩ ក្នុង​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ ដែល​អ្នកញៀន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នេះ មក​តាម​បណ្តា​ខេត្ត​នានា និង​មក​ពី​រាជធានី​ភ្នំពេញ​ក៏មាន​ដែរ ជិះ​រថយន្ត​ស៊េរី​ទំនើបៗ ហើយ​ល្បែង​បញ្ជល់មាន់ ភ្នាល់​ដាក់​លុយ ចាប់ពី ២​ម៉ឺន​ដុល្លារ​ឡើង​ទៅ​រហូត​ដល់​ទៅ​១០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​អាច​មាន​ច្រើន​ជាង​នេះ​លេខ​ក៏មាន​ដែរ​។ នៅ​មាន​ល្បែង​កន្ទុយលេខ ល្បែង​យូគី និង​ល្បែង​បៀ អាប៉ោង ថែមទៀត​ផង​។ ចំពោះ​ម្ចាស់​បន​ល្បែង បើ​ទោះបីជា​អ្នក​ញៀន​ល្បែងភ្នាល់​ដាក់​ប៉ុន្មាន ចាញ់ឈ្នះ​ប៉ុន្មាន​ក៏ដោយ ម្ចាស់​បន​ល្បែង តម្រូវឱ្យ​បង់​ក្នុង​១​ថ្ងៃ​4 លាន​រៀល​ទៅ 6 រៀន​ទៀត​ជា​កំហិត​ដើប្បី​ការពារ​សុវត្ថិភាព​ជូន​អ្នកញៀន​ល្បែងស៊ីសង​ទាំងអស់នោះ​។​

​ប្រសិន​បើ​បងប្អូន​ចង់​លេង​ល្បែងស៊ីសង​គ្រប់​ប្រភេទ ហើយ​សុខ​សុវត្ថិភាព​នោះ បងប្អូន​អាច​ចូល​ទៅ​លេង​បាន​ដោយ​សេរី​។ បើ​យើង​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពង់ស្ពឺ តាម​ផ្លូវជាតិ​លេខ​៤​ខាងលិច​ផ្សារ​កំពង់ស្ពឺ និង​ទៅ​ដល់​មាន​ភ្លើងស្តុប​មួយ ដែល​គេ​ហៅ​ថា​ស្តុប ច្បារមន រួច​យើង​បត់​ទៅ​ខាងស្តាំ​ដៃ តាម​ផ្លូវជាតិ​លេខ​៤៤ ប្រហែល​ជាង​១​គីឡូម៉ែត្រ យើង​បត់​ឆ្វេង​ដៃ លើ​ផ្លូវជាតិ​លេខ​៤៤​ដដែល ឆ្ពោះ​ទៅ​ស្រុក​ឱ​រ៉ា​ល់ ដោយ​ឆ្លងកាត់​ក្រុង​ច្បារមន ឆ្លងកាត់​ព្រំប្រទល់​ស្រុក​សំរោង​ទង បើក​បរ​បាន​ជាង​២០​គីឡូម៉ែត្រ ទៅ​ដល់​ព្រំប្រទល់ ស្រុក​ឱ​រ៉ា​ល់ ហួស​ទៅ​ទិស​ខាងលិច បង្គោលគីឡូម៉ែត្រ​លេខ​៥០​ទៅដល់​រង្វង់​មូល ផ្សារ​កន្តួ​ត មាន​រូប​ដំរី​តំណាង យើង​បន្ត​ដំណើរ​ទៅ​ទិស​ខាងលិច ប្រមាណ​៦​ទៅ​៧​គីឡូម៉ែត្រ ឆ្លងកាត់​ស្ពានដែក​ជា​កន្លែង​បន​ល្បែង​ដ៏​ធំ​ប្រចាំ​ស្រុក​ឱ​រ៉ា​ល់ នៃ​ខេត្ត​កំពង់ស្ពឺ មន្ត្រី​យោធា​២​នាក់ មាន​អំណាច​ដ៏​មហិមា​ហ៊ាន​បើក​លេង​មិន​ខ្លាច​ញញើត​ច្បាប់​នោះ​ហើយ​។​

​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឱ្យដឹង​ទៀត​ថា គ្រាន់តែ​ការបង្ក្រាប​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ម្ចាស់​សង្វៀន​បញ្ជល់មាន់​ស្ថិតនៅ​ចំណុច​ខាងលើ ក្នុង​ឃុំ តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្ត​កំពង់ស្ពឺ បើក​លេង​ល្បែង​យ៉ាង​សប្បាយ​ដដែល​ដោយ​មិន​ខ្វល់​និង​អនុសាសន៍​របស់​សម្ដេច​តេជោ​ហ៊ុនសែន ជាពិសេស​បំរាម​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​នោះ​ទេ​។​

​ប្រភព​ព័ត៌មាន​ដដែល​បាន​បន្តទៀតថា ក្នុង​ការបង្ក្រាប​កន្លង​ទៅ សមត្ថកិច្ច​ធ្វើ​ឱ្យ​តែ​ល្អមើល​ទេ ពីព្រោះ​មាន​ការអន្តរាគមន៍​ពី មន្ត្រី​អ្នកមាន​អំណាច​ក្នុង​ខេត្ត ហើយក៏​មាន​កិច្ច​អន្តរាគមន៍​ពី លោក​ផ្កាយ​២​ម្នាក់ ជា​សាច់ញាតិ​របស់​លោក​វរសេនីយ៍ទោ ម្ចាស់​បន​ល្បែងស៊ីសង​ម្នាក់​ផង​ដែរ ទើប ការបង្ក្រាប​របស់​សមត្ថកិច្ច​ហាក់បីដូចជា ញញើតញញើម ក្នុង​ការប្រមូល​សម្ភារៈ​និង​វត្ថុតាង​។ ការបើក​បន​ល្បែង​នេះ​ហើយ​ទើប​នៅក្នុង​ស្រុក​ឱ​រ៉ា​ល់ និង​ស្រុក​ថ្ពង កើតមាន​ករណី​ចោរលួច ចោរប្លន់ ជា​ហូរហែរ សមត្ថកិច្ច​បង្ក្រាប​បាន​ខ្លះ​មិន​បាន​ខ្លះ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888