ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

បែកធ្លាយ​ថា បញ្ហា លក់​ដី​អាងទឹក​ដងទង់ ពាក់ព័ន្ធ​ជាមួយ​នាយក​រដ្ឋបាលខេត្ត​កំពត​, លោក ប៉ិល កុសល និង​មន្ត្រី​មួយចំនួន​

បែកធ្លាយ​ថា បញ្ហា លក់​ដី​អាងទឹក​ដងទង់ ពាក់ព័ន្ធ​ជាមួយ​នាយក​រដ្ឋបាលខេត្ត​កំពត​, លោក ប៉ិល កុសល និង​មន្ត្រី​មួយចំនួន​

ភ្នំពេញ ៖ បន្ទាប់ពី​មាន​ការ​បែកធ្លាយ​ថា​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន ចាប់តាំងពី​ថ្នាក់​ភូមិ​ឃុំ​ថ្នាក់​ស្រុក ថ្នាក់​មន្ត្រី​ជំនាញ រហូតដល់​ថ្នាក់​ខេត្ត​បាន​ឃុបឃិត​គ្នា​លក់ ទៅឱ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ មហាជន​ទូទៅ​បាន​ស្នើ​ពិនិត្យ​
ពិនិត្យមើល​រឿង​របស់​លោក វ៉ិត វឌ្ឍនា ជា​នាយក​រដ្ឋបាលខេត្ត​កំពត​, លោក ប៉ិល កុសល អភិបាលរង​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដីធ្លី ។​

​ប្រជាពលរដ្ឋ​បានឱ្យដឹងថា ពួក​គាត់​សង្ឃឹម​លើ​អភិបាល​ខេត្ត​កំពត​ថ្មី ដែល​នឹង​ត្រូវ​ចូលមក​ជំនួស​ឯកឧត្តម ជាវ តា​យ នឹង​អាច​ដោះស្រាយ​រឿង​មន្ត្រី​មួយចំនួន​ឃុបឃិត​គ្នា​លក់​ដី​អាងទឹក​ដងទង់​ទៅឱ្យ​ក្រុមហ៊ុន សេង សម្បត្តិ​ក្នុងតម្លៃ​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ​។ ជា​ពិសេស​ពួកគាត់​សង្ឃឹមថា សម្តេច​តេជោ ហ៊ុន សែន​និង​សម្តេច​ក្រឡា ហោ​ម ស ខេង នឹង​ចាត់វិធានការ​លើ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ និង​សើរើ​ករណី​នេះ​ឡើង​វិញ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​បង្ហើប​ថា បើទោះបីជា​មាន​ភស្តុតាង​រូបថត​លោក វ៉ិត វឌ្ឍនា ជា​នាយក​រដ្ឋបាលខេត្ត​កំពត បាន​ទទួល​លុយ​រាប់ម៉ឺន​ដុល្លារ​ពី​លោក សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ យ៉ាងណាក៏ដោយ​ក៏​លោក វ៉ិត វឌ្ឍនា បាន​អះអាង​ថា ជា​រូប​កាត់ត មិនមែន​ជា​រូប​ពិត​នោះទេ​។ ប៉ុន្តែ​នៅពេលដែល​មាន​ការ​ចោទសួរ​ថា បើ​រូបថត​ទទួល​លុយ ពី​លោក សេង សម្បត្តិ កាត់ត ចុះ​វីដេអូ​នៅពេល​ទទួល​លុយ​នោះ កាត់ត​ដែរឬទេ​? ស្រាប់តែ​ឮ​បែបនេះ លោក វ៉ិត វឌ្ឍនា ហាក់ដូចជា​ភ័យ និង​បាន​ហៅ​អ្នកសារព័ត៌មាន​ឱ្យទៅ​ជួប​ខ្លួន​នៅ​ខេត្ត​កំពត​ដើម្បី​សម្របសម្រួល​។​

​ចំណែក​លោក​លោក សេង សម្បត្តិ ប្រធាន​ក្រុមហ៊ុន សេង សម្បត្តិ បាន​ទទួលស្គាល់​ថា​ខ្លួន​ពិតជា​បាន​ប្រគល់​លុយ​ជូន លោក វ៉ិត វឌ្ឍនា ។ លោក​បាន​បញ្ជាក់ថា “… យើង​មក​អភិវឌ្ឍន៍​អីចឹង​ទៅ​។ យើង​ចេះ​តែ​ជួយ​ទៅ​។ គ្នា​សុំ​ដំបូង​អី​តិចតួច សុំ​អង្ករ កូ​វីដ​អី​យើង​ជួយ​រហូត​”​។​

​អាងទឹក​ដងទង់ ស្ថិតនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ជា​កន្លែង​ស្តុក​ទឹក​ស្រោចស្រប​ស្រែប្រាំង កសិកម្ម និង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង​១២​ហិកតា ត្រូវបាន​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ចាប់តាំងពី​ថ្នាក់​ភូមិ​ឃុំ​ថ្នាក់​ស្រុក ថ្នាក់​មន្ត្រី​ជំនាញ រហូតដល់​ថ្នាក់​ខេត្ត បាន​ឃុបឃិត​គ្នា​លក់​ទៅឲ្យ​ក្រុមហ៊ុន សេង សម្បត្តិ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​ដើម្បី​សាងសង់​ផ្ទះល្វែង​លក់​នោះ​។​

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា ក្រុម​មន្ត្រី​ទាំងនោះ​ថា សុទ្ធតែ​ពួក​បំផ្លាញ​ជាតិ​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា​រឿង​លួច​លក់​ដី​អាងទឹក​ដងទង់ ខេត្ត​កំពត គឺ​មាន​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ចាប់តាំងពី​ថ្នាក់​ក្រោម​រហូតដល់​ថ្នាក់​ខេត្ត​ដូច​សម្ល​កំពឹស​ហើយ​នេះ​ជា​ការ​ភ្លាត់ស្នៀត​មួយ​។​

​ប្រភព​ច្បាស់​ការណ៍​បាន​ទម្លាយ​ថា មេ​ចំណែក​ធំ​បែងចែក​លុយ​ពុករលួយ​ពី​ការលក់ «​អាងទឹក​ដងទង់​» ដី​របស់​រដ្ឋ គឺ​លោក វ៉ិត វឌ្ឍនា ជា​នាយក​រដ្ឋបាលខេត្ត​កំពត បាន​ទទួល​លុយ​សុទ្ធៗ​ពី​លោក សេង សម្បត្តិ ម្ចាស់​ក្រុមហ៊ុន សេង សម្បត្តិ ទើប​បង្កើត​ថ្មី​ដែល​ជា​ខែល​បាំង​មុខ​រាប់ម៉ឺន​ដុល្លារ​ដើម្បី​យក​ទៅ​ចែក​គ្នា​។ ក្រុម​លោក វ៉ិត វឌ្ឍនា បាន​ធ្វើ​របាយការណ៍​ភូតភរ​កុហក​ថ្នាក់​ដឹកនាំ​ជា​ពិសេស​គឺ ក្រសួង​មហាផ្ទៃ​ថា​ទី​នោះ​គ្មាន​អាងទឹក​នោះ មាន​ដូចជា​លោក ប៉ិល កុសល អភិបាលរង​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដីធ្លី​។ លោក ដាញ់ សារី ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​។ លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​។ លោក ស៊ីវ ផេង អភិបាល ស្រុក​ដងទង់​។ លោក កែវ គឹម មេឃុំ​ស្រែ​ជា​ខាងជើង និង​លោក តិល រិន មេភូមិ​សុ​ភី​។ ពួកគាត់​ទាំងនោះ​សុទ្ធតែ​បាន​ទទួល​កញ្ចប់​លុយ​ពី​លោក សេង សម្បត្តិ យ៉ាងច្រើន​សន្ធឹកសន្ធាប់​រៀងៗ​ខ្លួន​។​

​សូមជម្រាបថា អាងទឹក​ដងទង់ ដែល​ជា​សម្បត្តិ​រដ្ឋ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​ត្រូវ​ក្រុមហ៊ុន សេង សម្បត្តិ ចាក់ដី​លុប​កាលពី ថ្ងៃទី​៣ ខែ​ឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​បាន​ជា​ស្ថាពរ​ដោយ​បើក​លក់​គម្រោង​ខ្យល់ បុរី​ដង​ទង​ធម្មជាតិ​ដោយ​គ្មាន ច្បាប់​អនុញ្ញាត​។​ក្រុមហ៊ុន​សេង​សម្បត្តិ​បាន​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្ងាត់ៗ​គ្រប​លើដី​អាស្រ័យ​ផល​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ​ដោយ​ក្នុង នោះ​មាន​១៩​គ្រួសារ​យល់ព្រម​លក់​ឱ្យ​ឈ្មួញ​កណ្តាល ណែ​ម សារឿ​ន តែ​មិន​ទាន់​ទទួលបាន​លុយ​គ្រប់​ចំនួន ទេ​។ ប៉ុន្តែ​ករណី​នេះ​បែរ​ជា​ធ្លាយ​មាន​លិខិត​របស់​លោក តិល រិន មេភូមិ​សុ​ភី​តំណាង​ប្រជាពលរដ្ឋ​៣០​គ្រួសារ​លក់​ដី​ផ្តាច់ ឱ្យ​លោកស្រី សុខ ហ្គិ​ច លោកស្រី ចាន់ ស្រី​ឡែន និង​លោក សេង សម្បត្តិ ទៅវិញ ? តើ​ដី​មួយ​កន្លែង​អាច​លក់បាន​បួន ដង​មែន​ទេ ? ហើយ​ការលក់​ដី​នោះ​ស្របតាម​ច្បាប់​រដ្ឋ​ដែរឬទេ ? មូលហេតុ​អ្វី​ខ្លះ​និង​ឯកសារ អ្វី​ខ្លះ​ទើប​មេឃុំ កែវ គឹម ហ៊ាន​បោះត្រា​ទទួលស្គាល់​ការលក់ដូរ​ដី​កំពុងតែ​មាន​រឿង​ទំនាស់ ?​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​ដងទង់​មាន​ចម្ងល់​ថា​ឈ្មួញ​ទិញ​ដី​តែ​១៩​គ្រួសារ​មាន​ផ្ទៃដី​សរុប​ប្រហែល​៩​ហិកតា​សោះ ហេតុ​អ្វី​ក្រុមហ៊ុន​ទៅ​ចាក់​ដី​លុប​ផ្ទៃ​អាងទឹក​ទាំងមូល រហូតដល់​ជាង​១២​ហិកតា​ទៅ​វិញ ? តើ​អាងទឹក​ដងទង់ នរណា​ខ្លះ​ជា​អ្នក​លួច​លក់​ឱ្យ​ឈ្មួញ សេង សម្បត្តិ ? តើ​នរណា​ចេញ​ច្បាប់​ឱ្យ​ចាក់​ដី​សាងសង់​លក់​បុរី​ខ្យល់ ? ហេតុ​អ្វី​ឈ្មួញ​ដឹក​ដី​ចាក់​លុប​អាងទឹក​កក្រើក ស្រុក​ដង ទង់ អាជ្ញាធរ​មិន​មាន​វិធានការ ? នេះ​ជា​សំណួរ​គ្មាន​ចម្លើយ​។​

​រឿង​មន្ត្រី​ពាក់ព័ន្ធ​លួច​លក់ អាងទឹក​ដងទង់ នេះ​ធ្វើឱ្យ​ប៉ះពាល់​ដី​អាស្រ័យ​ផល​របស់​ពលរដ្ឋ​យ៉ាងតិច​២៩​គ្រួសារ នេះ​មិន​ទាន់​រាប់បញ្ចូល​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែល​បារម្ភ​ពី​ទឹកជំនន់​លិច​ភូមិ​ដោយ​គ្មាន​កន្លែង​ដោះ​ទឹក​នោះ​។ ក្រុម​មន្ត្រី​ទាំងនោះ​បាន​នាំគ្នា​និយាយ​បិទបាំង​ការពិត និង​ធ្វើ​របាយការណ៍​ភូតកុហក​ថ្នាក់ដឹកនាំ​ខែ​ត្រ និង​ក្រសួង ថា កន្លែង អាងទឹក​ដងទង់ ជា​ដីស្រែ​គឺ​ដើម្បី​តែ​ផលប្រយោជន៍​បក្ខពួក​ពុករលួយ​។​

​សាក្សី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​ជា​អតីតមន្ត្រី​បម្រើ​ការងារ​ជាមួយ​លោក ហៃ សូ​ន អតីត​អភិបាល ស្រុក​ដងទង់ លើកឡើងថា កាលពី​អំឡុង ឆ្នាំ​១៩៨៦ កើត​ស្រុក​ដងទង់ ថ្មី​លោក ហៃ សូ​ន បាន​បញ្ជា​ឱ្យ​មេឃុំ​កែន​ប្រមូល​ប្រជាជន​មក ជីក​ទំនប់​ដើម្បី​ទប់​ទឹក​សម្រាប់​អ្នកស្រុក​ប្រើប្រាស់​។ ពីព្រោះ​តំបន់​នោះ​ជា​កន្លែង​ខ្សត់​ទឹក​ប្រើប្រាស់​គ្មាន​ប្រភព​ទឹក​ហូរ​ឆ្លង កាត់ ហើយ​ក៍​ជា​កន្លែង​លេនដ្ឋាន​នៃ​ភូមិសាស្ត្រ​ការពារ​ស្រុក​ផងដែរ​។​

​ការខិតខំ​បកស្រាយ​បង្វែងដាន​យក​ត្រូវ​ពី​សំណាក់​លោក ចាន់ វណ្ណា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខែ​ត្រ បាន​លើកឡើង​ថា​អាងទឹក​ដងទង់​ពុំមាន​សំណង់​ដោះ​ទឹក​ទេ​ដំបូង​ឡើយ​។​នៅ​កន្លែង​ផ្ទៃ​អាង​ដែល​មាន​ទឹក​ដក់​ជ្រៅ​នោះ​បើ​តាម​លោក​ធ្លាប់​វាស់វែង​កន្លងមក​តាម​ប្រព័ន្ធ​ហ្គូ​ហ្គ​លមាន​ទំហំ​ប្រហែលជាង​២​ហិកតា​តែ​ប៉ុណ្ណោះ​។​អាងទឹក​នេះ​ពុំ​មាន​ចារឹក​លក្ខណៈ​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​ទេ​ព្រោះ វា​មាន​ទំហំ​តូច​។​

​លោក​ប្រធាន​មន្ទីរ​ក៏​មិន​បាន​ជូនដំណឹង​ទៅ ក្រសួង​ធនធានទឹក អំពី​ការចុះបញ្ជី​ដី​អាងទឹក​ជា​សម្បត្តិ​រដ្ឋ​នោះ​ដែរ​កន្លង មក​។ ប៉ុន្តែ​កាល មន្ទីរ​សុរិយោដី ខែត្រ​កំពត បាន​ចុះ​វាស់វែង​ដីធ្លី​ឱ្យ​ពលរដ្ឋ​នៅ​ម្ដុំ​នោះ​ក៍​ចង់ ចុះបញ្ជី​ដី អាងទឹក​ដងទង់ ជា​សម្បត្តិ​រដ្ឋ​។ ប៉ុន្តែ​មាន​ប្រជាជន​មិន​ព្រម​ហើយ​ខាង​អាជ្ញាធ​រក៍បាន​ចុះបញ្ជី​ដី​នេះ​ថា «​ដី​គ្មាន​ទិន្នន័យ​» នោះ​ទៅ​…​។​
​ត្រង់​ចំណុច​ដែល​គេ​ថា «​ដី​គ្មាន​ទិន្នន័យ​» នេះ​ហើយ​ទើប​ធ្វើឱ្យ​ពួក​មន្ត្រី​ខិលខូច​ទាំងនោះ​លួច​លក់​ដី​រដ្ឋ «​អាង ទឹក​ដងទង់​» បាន​ដោយ​ជោគជ័យ​។​
​លោក វ៉ិត វឌ្ឍនា នាយក​រដ្ឋបាល​ខេត្ត​កំពត មិនអាច​សុំ​ការបំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​គ្រាន់តែ​ឮ​ថា​អ្នកកាសែត​ចុច បិទ​តែម្តង បើទោះបីជា​ព្យាយាម​ទូរស័ព្ទ​ចូល​ជាច្រើន​ដង​ក៏​លែង​លើក​ទូរស័ព្ទ​។​

​ចំណែក​លោក ប៉ិល កុសល អភិបាលរង​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មការ​ទទួល​បន្ទុក​ដីធ្លី​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ដោយ​ឲ្យ​សួរ​ទៅ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​។​

​ទាក់ទង​ការចោទប្រកាន់​មន្ត្រី​ខេត្ត​កំពត​មួយចំនួន​ឃុបឃិត​គ្នា​លក់​អាងទឹក​ដងទង់​ត្រូវ​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កំពត បាន​បញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី​៣០​ខែកញ្ញា​នេះ​ថា​“​ខ្ញុំ​ទទួល​ព័ត៌មាន​នឹង​មិន​ច្បាស់លាស់​ទេ​គ្រាន់តែ​ក្នុង​នាម​ជា​អភិបាលរង​ទទួល​បន្ទុក​ព័ត៌មាន​ដឹង​តែ​ពី​រឿង​អ្វី​ដែល​ជា​ការពិត យើង​និយាយ​ការពិត តែ​មិន​ដឹង​រឿង​យើង​មិន​អាច​និយាយ​បាន​ទេ រឿង​នឹង​ពិត​ឬ​មិន​ពិត​យ៉ាងម៉េច​យើង​មិនដឹង​”​។​

​រីឯ​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា ពាក់ព័ន្ធ​រឿងនេះ សំណើ​របស់​ប្រជាពលរដ្ឋ​១៨​គ្រួសារ ដែល​ក្នុងនោះ​មាន ៣០​នាក់ ដែល​ស្នើ​សុំ​ប័ណ្ណកម្មសិទ្ធិ ហើយ​សំណើ​នេះ​តាំងពី​ឆ្នាំ​២០២០ ហើយ​ត្រង់​ថា​ប្រជាពលរដ្ឋ លក់​បន្ត​ទៅឲ្យ​ក្រុម​យ៉ាងម៉េច​គឺជា​សិទ្ធិ​របស់​គាត់​ប៉ុន្តែ​រដ្ឋបាល​និង​រដ្ឋអំណាច​ធ្វើតាម​នីតិវិធី​មិន​អាច​ធ្វើ​ខុស​នីតិវិធី​បានទេ​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា “​ការចោទប្រកាន់​ណាមួយ​ជា​ការលើកឡើង​រប​ស់បុ​គ្គល​។ ធម្មតា​ការអភិវឌ្ឍ​ត្រូវតែ​មាន​ច្បាប់​មាន ទម្លាប់​។ ប៉ុន្តែ​ជួនកាល​អាចធ្វើ​មុន​ច្បាប់​តិចតួច ហើយ​ច្បាប់​ធ្វើ​តាម​ក្រោយ​សម្របសម្រួល​អ៊ីចឹង​។ វា​មាន​អ៊ីចឹង​ដែរ​ហើយ ដំណោះស្រាយ​នឹង​វា​នឹង​ចប់​នៅពេល​ខាងមុខ​។ មាន​ប្រជាពលរដ្ឋ​បួន​គ្រួសារ​ចេះ​តែ​ទាមទារ​ថា​ខ្លួន​មាន​ដី​នៅ​ទីតាំង​នឹង បាន​គាត់​ចេះ​តែ​លើក​ពី​នេះ​ពី​នោះ​ចឹង​ទៅ​”៕

​អាងទឹក​ដងទង់ ស្ថិតនៅ​ភូមិ​សុ​ភី ឃុំ​ស្រែ​ជា​ខាងជើង ស្រុក​ដងទង់ ខេត្ត​កំពត ជា​កន្លែង​ស្តុក​ទឹក​ស្រោចស្រប​ស្រែប្រាំង កសិកម្ម និង​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​ប្រចាំថ្ងៃ ដែល​មាន​ផ្ទៃដី​ទំហំ​ជាង​១២​ហិកតា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888