ថ្ងៃពុធ ទី១១ ខែមិថុនា ឆ្នាំ2025
ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ល្បែងស៊ីសង​ខុសច្បាប់​កើត​ពេញបន្ទុក​នៅក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​

ល្បែងស៊ីសង​ខុសច្បាប់​កើត​ពេញបន្ទុក​នៅក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ​

សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ បានឲ្យដឹងថា រៀងរាល់​ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អាទិត្យ នៅ​ទីតាំង​ចំណុច​ផ្ទះ​ទល់មុខ​គុក​ព្រៃ​ស សង្កាត់​ព្រៃវែង មាន​បុគ្គល​ម្នាក់​ឈ្មោះ ផេន បើក​ល្បែង​អាប៉ោង ទ្រង់ទ្រាយ​ធំ​ដំណើរការ​យ៉ាង​រលូន​។ វង់​អាប៉ោង​របស់​ឈ្មោះ ផេន មាន​មនុស្ស​ចូលរួម​លេង​យ៉ាង​ពពាក់ពពូន​មិន​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​-១៩ ដែល​កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​នោះ​ទេ​ហើយ​ពួកគេ​ស្រែក​ហ៊ោ​យ៉ាង​កងរំពង​។ ហេតុនេះ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មិន​គួរ​មើលរំលង​តទៅទៀត​ទេ​ព្រោះ​លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ សម្ងំ​ស្ងាត់ឈឹង​។​

​ប្រជាពលរដ្ឋ​នៅក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ បាន​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ពួកគាត់​ជាបន្ទាន់​។ ដោយហេតុ​ថា លោកស្រី គឹម ញិ​ប អភិបាល​ខណ្ឌ​ដង្កោ និង​លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ មិន​ចាត់​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​នោះទេ​។

​ផ្ទុយ​ទៅ​វិញ​លោកស្រី គឹម ញិ​ប និង​លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ បណ្តោយឲ្យ​ល្បែងស៊ីសង​កើតឡើង​ពេញបន្ទុក​នៅក្នុង​សង្កាត់​ព្រៃវែង​។​
​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀត​ថា បុគ្គល​ឈ្មោះ តា​ផេន បើក​វង់​អាប៉ោង នៅ​ចំណុច​ផ្ទះ​ទល់មុខ​គុក​ព្រៃ​ស ច្រើន​ឆ្នាំ​មក​ហើយ​មិន​ដែល​ឃើញ​មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។ ប្រភព​ខ្លះ​បានឲ្យដឹងថា តា​ផេន មាន​ខ្នងបង្អែក​រឹងមាំ​ទើប​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ហ៊ាន​ប៉ះពាល់ ហើយ​ទុក​ឲ្យ​បុគ្គល​ម្នាក់​នេះ​បើក​ល្បែងស៊ីសង​ខុសច្បាប់​ស្រេច​តែ​អំពើ​ចិត្ត​។

​ប្រជាពលរដ្ឋ​បាន​កត់សម្គាល់​ថា ដោយសារ​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល​ទើប​បច្ចុប្បន្ន​នៅក្នុង​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ កើតមាន​អំពើ​ចោរកម្ម​និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច ។​បឋម​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888