ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

ឈ្មួញ​ដ៏​សកម្ម​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​ដោយ​រលូន​មិន​ទើសក្បាល​អ្នកណា​ឡើយ​

ឈ្មួញ​ដ៏​សកម្ម​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​ដោយ​រលូន​មិន​ទើសក្បាល​អ្នកណា​ឡើយ​

ឈ្មួញ​ដ៏​ល្បីឈ្មោះ ចែ​ស្រី បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពី​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​ដោយ​រលូន​កាលពីពេល​ថ្មីៗ​កន្លង​នេះ​

​ប្រភព​ពី​ពលរដ្ឋ បានឲ្យដឹងថា ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​លោក ស៊ុ ស៊ី​វុត្ថា ហៅ តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​ទើប​ភ្លឺ​ខៀវ​ឲ្យ​ឈ្មួញ​ចៀសផុត​ពី​ការបង្ក្រាប​ជា​រៀងរហូត​។ ជាក់ស្តែង​មួយ​រយៈ​ចុងក្រោយ​នេះ​ឈ្មួញ​រកស៊ី​ខុសច្បាប់​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុង ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ឈើ​ពី​តំបន់​ព្រៃ​ព្រះ​រកា​និង​ព្រៃ​ឡ​ង់ ខេត្ត​ព្រះវិហារ បាន​យ៉ាង​រំភើយ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់់ព័ន្ធ​ណាមួយ​ហ៊ាន​ប៉ះពាល់​ឡើយ​។ ជាពិសេស​គឺ​លោក ស៊ុ ស៊ី​វុត្ថា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង​តែម្តង ត្រូវបាន​គេ​ដឹងថា កំពុង​ចាត់​ទុក​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក​នោះ ជា​ប្រភព​ចំណូល​របស់​ខ្លួន​យ៉ាង​កាក់កប​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា នៅក្នុង​រយៈពេល​ប៉ុន្មាន​យប់​កន្លងមកនេះ គឺ​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក​របស់​ខ្លួន បានធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្ត​ព្រះវិហារ ឆ្ពោះទៅ​កាន់​ខេត្ត​កំពង់ធំ​នោះ កាន់តែ​ផ្កើននិង​ច្បាប់​យ៉ាង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

​ជាមួយគ្នា​នោះ លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ មិនបាន​ចាត់វិធានការ​បង្ក្រាប​ឈ្មួញ​ដែល​រកស៊ី​ឈើ​ខុសច្បាប់​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក​នោះឡើយ​។ ជាងនេះទៅទៀត លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ និង​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​បាន​ល្អប្រសើរ​ផងដែរ​។

​បើ​តាម​ប្រភព​មួយចំនួនទៀត បានបញ្ជាក់​ថា មាន​មន្ត្រី​ធំៗ នៅក្នុង​មន្ទីរ​កសិកម្ម និង​រុក្ខាប្រម៉ាញ់​ខេត្ត​ព្រះវិហារ ដែល​ជា​បង្អែក​ដ៏​រឹងមាំ​របស់​ឈ្មួញ​ឈ្មោះ ចែ​ស្រី និង​ប្តី​ព្រមទាំង​បក្ខពួក ទើប​ឈ្មួញ​រូបនេះ ប្រព្រឹត្តិ​បទល្មើស​ព្រៃឈើ​យ៉ាង​ពេញទំហឹង​តែម្តង​។ ដូច្នេះហើយ បាន​ជា​ពលរដ្ឋ លើកឡើងថា ចំពោះ​លោក កែវ អូ​ម៉ាលី​ស្ស ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួង​កសិកម្ម លោក​មិន​គួរ​មើលរំលង​តទៅទៀត​ទេ ពីព្រោះ​លោក នួន សុខុម មេ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ មិន​ហ៊ាន​បង្ក្រាប​បទល្មើស​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​នោះ​ឡើយ​៕ ដោយ​លោក ភេ​ម ឃាន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888