ស្រាវជ្រាវសង្គម
ម្ចាស់​ដេប៉ូរ​ឈើ​ច្រកចេញចូល​តែ​មួយ​នៅក្នុង​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ ដែល​មាន​ឈ្មោះ​អ្នកស្រី​ឡេង ធារ៉ា ត្រូវបាន​មហាជន​ចោទសួរ​ថា​តើ​ឈើ​របស់​អ្នកស្រី​ដែល​ទិញ​ចូល​មក​ស្តុក​ទុក​ក្នុង​ដេប៉ូរ​របស់​អ្នកស្រី​សព្វថ្ងៃនេះ តើ​អ្នកស្រី​ទិញ​ពី​ក្រុមហ៊ុន​ណា​ខ្លះ ?=>>>មេ​ឈ្មួញ​គ្រា​ក់ៗ​សម្រុក​ដឹកទំនិញ​ច្រើន​ប្រភេទ​បង់ពន្ធ​មិន​គ្រប់ ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​តាម​ច្រក​ព្រំដែន​អន្តរជាតិ​ម៉ឺន​ជ័យ​យ៉ាង​ពេញបន្ទុក ទាំង​យប់​ទាំង​ថ្ងៃ​?=>>>បែកធ្លាយ​ទៀតហើយ​រឿងអាស្រូវ​ពុករលួយ​របស់​លោកមា​ស​កេង​ប្រធាន​ស្ថានីយ​ជញ្ជីង​ថ្លឹង​រថយន្ដ​នៅ​ស្រុក​ព្រះស្ដេច​=>>>ថ្មីៗ​នេះ​ទៀត​ហើយ​! រថយន្ត​ធុន​ត្រា របស់​លោក​ណា​ង ជាច្រើន​គ្រឿង កំពុងតែ​សម្រុក​ដឹកជញ្ជូន​ឈើ ឆ្លងដែន​យកទៅលក់ នៅ​ប្រទេស​វៀតណាម តាម​ច្រក​ដាក់​ដាំ​ដោយ​សេរី ?=>>>តើ​ម្ចាស់​លេខ 010 266 667 មាន​ទំនាក់ទំនង​អ្វី​ទៅ​នឹង​ទៅ​តាំង​ហ្គេម​បាញ់​ត្រី ដែល​មាន​ម្ចាស់​ឈ្មោះ យាយ គង់ ?=>>>អ្នកមានអំណាចនៅតែផ្គេីន ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នៅតែសាងសង់រំលោភយកដីបឹងតាមោក ( បឹងកប់ស្រូវ )បេីទោះដីបឹងនោះជាដីអនុក្រឹត្យក៍ដោយ=>>>លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាល ខណ្ឌទួលគោក មានរឿងមិនប្រក្រតីជាច្រើនក្រោមការគ្រប់គ្រងរបស់ខ្លួន និងត្រូវបានបែកធ្លាយជាបណ្តើរៗ ជុំវិញអំពើពុករលួយ យកដីសាធារណៈរបស់រដ្ឋ តម្លៃប្រមាណ១លានដុល្លារ ទៅជាលក្ខណៈប្រើប្រាស់ដីឯកជន=>>>លោក​ ស៊ុន ចាន់ថុល​រដ្ឋមន្ត្រីក្រ​សួងសាធារណការ​និងដឹកជញ្ជូន​គួរពិនិត្យឡើងវិញ​ លោក​ ម៉ឹង យូឡេង​បណ្ដោយ​ឲ្យមន្ត្រី​ក្រោម​ឱវាទ​ធ្វើអ្វីៗ​តាម​អំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍=>>>លោក ​ម៉ម ពិសិទ្ធ​ ប្រធា​ន​ស្ថានីយ៍ជ​ញ្ជីងថ្លឹងរ​ថយន្តផ្លូវជាតិ​លេខ២ បានប្រើប្រាស់​ស្ថានីយ៍ជញ្ជី​ង​ថ្លឹងរថយ​ន្តប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត=>>>ស្នងការ​នគរបាល​ខេត្តស្វាយរៀង គឺលោក កឹង ឃន បានប្រើប្រាស់អំណាច ប្រព្រឹត្ត​អំពើ​ពុក​រលួយ គឺ​ទទួល​សំណូក​ពី​ឈ្មួញ​ជន​ជាតិ​វៀតណាម ជា​ថ្នូរ​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចូល​កម្ពុជា​តាម​ច្រក​
0

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​គួរ​ពិនិត្យឡើងវិញ​ពី​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​វាលទំនាប​តំបន់​៣​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​គួរ​ពិនិត្យឡើងវិញ​ពី​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​វាលទំនាប​តំបន់​៣​ព្រំប្រទល់​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​

ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ទេ​នោះ​គឺ​គ្មាន​ឈ្មួញ​ណា​ឬ​ជន​ណា​អាច​ធ្វើ​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​វាលទំនាប​តំបន់​៣ សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង បានឡើយ​។

​ប្រជាពលរដ្ឋ​បាន​បញ្ជក់​ទៀតថា នៅ​ពេល​ពួកគាត់​ប្រើ​ត្រឹម​កាំំ​បិត​ពូថៅ​ឬ​ប្រើ​ត្រាក់ទ័រ​ឈូសឆាយ​ដី​ព្រៃ​លិច​ទឹក បន្តិចបន្តួច​គឺ​ត្រូវ​មន្ត្រី​រដ្ឋបាល​ជល​ជល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​យ៉ាង​កំរោល​។ ប៉ុន្តែ​នៅពេល​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដី​វាលទំនាប​តំបន់​៣ នៅ​ចំណុច​បាក់​ដុំ សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន តាម​អំពើ​ចិត្ត​បែរ​ជា​មន្ត្រី​ពាក់ព័ន្ធ​និង​មន្ត្រី​អាជ្ញាធរ​មិន​ចាត់វិធានការ​បង្ក្រាប​នោះ​ទេ​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ដី​ទំនាប​តំបន់​៣​នៅ​ចំណុច​បាក់​ដុំ ព្រំប្រទល់​រវាង​ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់ឆ្នាំង យ៉ាង​គឃ្លើន​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ប្រភព​បានឲ្យដឹង​ទៀតថា ដី​ទំនាប​តំបន់​៣ ចំណុច​បាក់​ដុំ ក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ ជាប់​ព្រំប្រទល់​ខេត្ត​កំពង់ឆ្នាំង ជាច្រើន​ហិកតា​ត្រូវ​ក្រុម​ឈ្មួញ​ប្រើ​គ្រឿងចក្រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ជា​បន្តបន្ទាប់​ព្រោះ​មានការ​ឃុបឃិត​ជា​បន្តបន្ទាប់​។ ចំណែក​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ហើយ​ថ្មីៗ​នេះ​ការព្រមាន​របស់​លោក សុខ លូ ទៅលើ​អ្នក​ទន្ទ្រាន​កាន់កាប់​ដី​ទំនាប​តំបន់​៣ គ្រាន់តែ​ជា​រឿង​លេងសើច​។​

​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពង់ធំ ពិនិត្យ​ឡើងវិញ​ជា​បន្ទាន់​ចំពោះ​ករណី​ទន្ទ្រាន​កាន់កាប់​ដី​វាលទំនាប​តំបន់​៣ នៅ​ចំណុច​បាក់​ដុំ​។
​ដោយហេតុ​ថា កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ពេល​ដែល​អ្នកសារព័ត៌មាន​ចុះ​ទៅដល់​ចំណុច​បាក់​ដុំ គឺ​អ្នក​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​បាន​បើកបរ​ត្រាក់ទ័រ​ចូលទៅ​លាក់​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​យ៉ាង​សុខ​ស្រួល​។

​ដូច្នេះ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មិនគួរ​បណ្តែតបណ្តោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​តាម​ច្បាប់​ទៅលើ​ក្រុម​អ្នកធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​បាក់​ដុំ​។ មាន​ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
MCK TV Online ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 016 963 007 ឬ តាម Whatsapp : 016 963 007 សូមអរគុណ !

©២០១៣ រក្សាសិទ្ធ​ដោយ មរតក​ជាតិខ្មែរ ​ធីវី អនឡាញ | MCK TV Online / ទូរស័ព្ទ៖ 016 963 007

សហការផ្តល់ព័ត៌មាន៖ 016 963 007 | 031 33 03 888